ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជន សង្ស័យ១នាក់ ករណីរំលោភលើទំនុកចិត្ត ទិញរថយន្តបង់រំលួសយកទៅបញ្ចាំ

64

អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា នៅនៅថ្ងៃទី២២-០៥-២០២០ វេលាម៉ោង២២ និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជន សង្ស័យ១នាក់ ករណីរំលោភលើទំនុកចិត្ត (ទិញរថយន្តបង់រំលួសយកទៅបញ្ចាំ) នៅចំណុចតាមផ្លូវ១៩៥៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី២៥-០៩-២០២០វេលាម៉ោង១៧ និង០០នាទី ។

ជនសង្ស័យឈ្មោះ ម៉ៅ រដ្ឋធី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិចោងម៉ោង ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង (មានសារធាតុញៀន)។

ជនរងគ្រោះ ឈ្មោះ ឃាម សំបូររ័ត្នន៍ ​ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលរថយន្ត ស្នាក់នៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សម្ភារបាត់បង់ ៖ រថយន្ត១គ្រឿងម៉ាកកាមេរីបា ឡែន ផលិតឆ្នាំ២០០៣ ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ2AV-1074 ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង