ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងប្រជាការពារសង្កាត់ ច្បារអំពៅទី១បាន ទទួលអំណោយពីចៅសង្កាត់

72

 

ភ្នំពេញ៖កម្លាំងប្រជាការពារជាច្រើនរូបដែលបម្រើការងារនៅសង្កាត់ច្បារអំពៅទី១ខណ្ឌច្បារអំពៅរាជធានីភ្នំពេញបានទទួលការលើកទឹកចិត្តនិងអាណិតអាសូរពីសំណាក់លោកចៅសង្កាត់ច្បារអំពៅទី១ដោយបានផ្ដល់នូវអំណោយទៅជួយឧបត្ថម្ភដល់ពួកគាត់ដើម្បីទុកដោះស្រាយជីវភាពប្រចាំថ្ងៃកាលពីព្រឹកថ្ងៃទី២៣ខែឧសភាឆ្នាំ២០២០នេះនៅសាលាសង្កាត់ផ្ទាល់តែម្ដង។

លោកពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១អោយដឹងថាចំពោះអំណោយយកមកផ្ដល់ជូនកម្លាំងប្រជាការពារសង្កាត់នៅពេលនេះដោយក្នុងម្នាក់ៗទទួលបានអង្ករ១០គីឡូក្រាមនិងគ្រឿងបរិភោគជាច្រើនមុខថែមទៀតហើយនេះគឺជាអំណោយលើកទី២ហើយដែលលោកចៅសង្កាត់ផ្ដល់ជូនកម្លាំងប្រជាការពារសង្កាត់នោះដើម្បីទុកដោះស្រាយជីវភាពប្រចាំថ្ងៃហើយលោកចៅសង្កាត់ច្បារអំពៅទី១ពៅ ហួតក៏បានធ្វើការផ្សព្វផ្សាយទៅដល់កម្លាំងប្រជាការពារសង្កាត់ទាំងអស់ដោយស្ដីពីវិធីបង្ការទប់ស្កាត់ដោយការពារមេរោគកូវីដ១៩។

លោកពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១បានមានមតិលើកឡើងថាថ្វីត្បិតអំណោយផ្ដល់ជូនកម្លាំងប្រជាការពារសង្កាត់នៅថ្ងៃនេះគឺទុកដោះស្រាយជីវភាពខ្វះខាតនៅពេលនេះមានបរិមាណមិនសូវច្រើនក្ដីតែវាពិតជាមានសារះសំខាន់ណាស់ដោយនេះគឺជាការលើកទឹកចិត្តនិងការអាណិតអាសូររបស់ថ្នាក់ដឹកនាំហើយអំណោយទាំងអស់នេះនិងបានជួយចែករំលែករាល់ការលំបាក់បានមួយគ្រាផងដែ។

ឆ្លៀតក្នុងឱកាសនោះដែរលោកចៅសង្កាត់ច្បារអំពៅទី១ពៅ ហួត ក៏បានធ្វើការណែនាំដល់កម្លាំងប្រជាការពារសង្កាត់ទាំងអស់អោយពួកគាត់ចេះមើលថែទាំសុខភាពរនិងអនុវត្តវិធានការ បង្ការទប់ស្កាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល​ ពោលគឺយើងរួមគ្នាប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩តាមការណែនាំរបស់ក្រសួងសុខាភិបាល។

ឆ្លៀតក្នុងឱកាសនាថ្ងៃដដែលនេះដែរលោកពៅ ហួត ចៅសង្កាត់ច្បារអំពៅ ទី១បានដឹកនាំកម្លាំងមន្រ្តីសង្កាត់និងកម្លាំងប្រជាការពារសង្កាត់ចុះធ្វើអនាម័យសម្អាតបរិស្ថាននៅតាមដងទន្លេបាសាក់ពិសេសនៅគុលស្ពានព្រះមុនីវង្សថ្មីក្នុងមូលដ្ឋានសង្កាត់ច្បារអំពៅទី១ដើម្បីអោយមានអនាម័យ បរិស្ថានល្អប្រសើរពោលគឺមូលដ្ឋានស្អាតទីក្រុងស្អាតមានផាសុខភាពគឺផ្ដើមចេញពីយើងទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង