ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នារី​ស្រស់ស្អាត​ម្នាក់ បើករថយន្ត ស៊េរី​ទំនើប អត់​ផ្លាកលេខ និង​និយាយ​ទូរស័ព្ទ ប៉ូលិស​ហៅ​ឈប់​ត្រួតពិនិត្យ បែរជា​បើក​បុក​ប៉ា​រ៉ា​ស់​

73

 

​ភ្នំពេញ​៖ នារី​ស្រស់ស្អាត​ម្នាក់ បើកបរ​រថយន្ត ស៊េរី​ទំនើប អត់​ផ្លាកលេខ និង​និយាយ​ទូរស័ព្ទ ជិះ​មកដល់​គោលដៅ​សមត្ថកិច្ច​នគរបាល​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍ ដោយ​ឃើញ​រថយន្ត​អត់​ផ្លាកលេខ ហើយ​អ្នកបើកបរ​និយាយ​ទូរស័ព្ទ សមត្ថកិច្ច​បាន​ហៅ​ឲ្យ​ចូលក្នុង​ប៉ា​រ៉ា​ស់ តែ​មិន​ព្រម​ចូល បាន​បើក​គេច រត់​ចង្ងាយ​ជាង​៥០០​មែត្រ ពី​គោលដៅ​ទើប​កម្លាំង​ឃាត់​ជាប់​។​

​ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង ១៦​និង​៣០​នាទី ល្ងាច​ថ្ងៃទី​២៣ ឧសភា ២០២០ នៅ​ចំណុច​ស្តុក​ផ្សារ​ដើម​គរ ស្ថិតក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ​។​

​នារី​រូប​ស្រស់​ខាងលើ​និង​អ្នករួមដំណើរ​ស្ត្រី​ម្នាក់ទៀត មិន​ត្រូវគេ ស្គាល់​អត្តសញ្ញាណ​នោះទេ បើកបរ​រថយន្ត​ម៉ាក MG ស៊េរី​ទំនើប ២០២០ ពណ៌​ខ្មៅ មិនមាន​ផ្លាកលេខ​។​

​ក្រោយពី​ឃាត់​បាន​នារី​រូប​ស្រស់ នោះ​មិន​ព្រម​ចុះ​ពី​រថយន្ត មក​និយាយ​ជាមួយ​សមត្ថកិច្ច​នោះទេ ទាល់តែ​សមត្ថកិច្ច​ប្រាប់ថា បើ​មិន​ចុះ និង​យក​រថយន្ត​ស្ទួ​ច​លើក​ទាំង​មនុស្ស ទើប​នារី​រូប​ស្រស់​នោះ ព្រម​ចុះ​ពី​ដៃចង្កូត​ឡើងទៅ​អង្គុយ​ខាងក្រោយ ឲ្យ​សមត្ថកិច្ច​ជា​អ្នកបើក យកទៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក ដើម្បី​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​៕​

អត្ថបទដែលជាប់ទាក់ទង