ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ច កំពុងតាមចាប់បុរស សម្លាប់ប្អូនជីដូនមួយ ពេលផឹកស៊ី

81

 

ស្ទឹងត្រែង ៖ សមត្ថភាពពុំទាន់ចាប់ជនសង្ស័យម្នាក់បានវាយ និង​កាប់​ដាច់​ដៃ​ បណ្ដាលឲ្យបុរសម្នាក់ ត្រូវជាប្អូនជីដូនមួយ ស្លាប់។ ហេតុការណ៍នោះកើតឡើងនៅ ភូមិ​ត្បូង​ខ្លា​ ឃុំ​អូរ​ម្រះ​ ស្រុក​សៀម​បូក​ ខេត្តស្ទឹងត្រែង​ កាលពីវេលាម៉ោងជាង២រសៀល ថ្ងៃទី២១ ខែឧសភា​ ឆ្នាំ​២០២០​ ។
​ ​
មន្ត្រី​នគរបាល​ស្រុក​សៀម​បូក ​បាន​ឲ្យ​ដឹង​ថា​​ ជន​រង​គ្រោះ​មានឈ្មោះ​ ផា​ សុ​សុភ័ណ្ឌ ភេទប្រុស អាយុ​២៨​ឆ្នាំ​ រស់នៅ​ភូមិត្បូងខ្លា ឃុំអូរម្រះ ស្រុកសៀមបូក។​ ជនសង្ស័យឈ្មោះ អ៊ុត​ ឡេ​ ភេទ​ប្រុស​ ជនជាតិ​ខ្មែរ​ អាយុ​៣៥​ឆ្នាំ​ រស់នៅ​ភូមិ​កោះ​ជ្រឹ​ម​ ឃុំ​អូរ​ម្រះ​ ស្រុក​សៀម​បូក​ ខេត្តស្ទឹងត្រែង​ ។

ក្រោយកើតហេតុ កម្លាំង​ជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ សហការ​ជាមួយ ​កម្លាំង​អធិកា​រ​ដ្ឋា​ន​នគរបាល​ស្រុក​សៀម​បូក​ បាន​ចុះ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ​ ។ តាមការប្រមូលព័ត៌មាន និងពិនិត្យ​សាកសព​ ដោយ​សន្និដ្ឋា​ន​ថា ជនរងគ្រោះស្លាប់ដោយសារហិង្សា។

ករណីនេះលោក ធា រ័ត្ន មេប៉ុស្តិ៍រដ្ឋបាលឃុំអូរម្រះ បានបញ្ជាក់នៅថ្ងៃទី២៣ ឧសភាថា ករណីនេះកើតឡើង ដោយសារទំនាស់ពាក្យសម្តីគ្នា ក្នុងពេលផឹកស៊ី។ ជនបង្កបានប្រើកាំបិតផ្គាក់ កាប់ចំកំភួនដៃខាងស្តាំជនរងគ្រោះ។
លោកមេប៉ុស្តិ៍ បានបញ្ជាក់ទៀតថា ដោយសារកន្លែងកើតហេតុ នៅក្នុងព្រៃដាច់ស្រយាល ពីភូមិ ហើយអ្នកជួយសង្រ្គោះ ដឹកមកដល់មណ្ឌលសុខភាពស្រុកសៀមបូក ដួលម៉ូតូផង និងយឺតពេលផង ធ្វើឲ្យឈាមហូរខ្លាំង រហូតជនរងគ្រោះបាត់បង់ជីវិត។
លោកមេប៉ុស្តិ៍ និយាយបន្តថា ជនសង្ស័យមានកូនចំនួន៤នាក់ រស់នៅក្នុងបន្ទុក ហើយប្រពន្ធ ទើបនឹងស្លាប់ទៀត។ ក្រោយប្រើហឹង្សាលើជនរងគ្រោះរួច ជនល្មើសក៏យកកូនទាំងបួននាក់ មកផ្ញើនឹងបងប្អូនរួចគេចខ្លួន៕

អត្ថបទដែលជាប់ទាក់ទង