ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​ជនសង្ស័យ​២​នាក់​ប្រើ​ដែកគាស់ វាយ​បុរស​ម្នាក់ ប្លន់​យក​ម៉ូតូ​មួយគ្រឿង បានសម្រេច នៅ​សង្កាត់​បឹងទំពុន​១ ​ដោយ​មិន​រំខាន​សមត្ថកិច្ច​

60

 

​ភ្នំពេញ​: ជនសង្ស័យ​២​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង ប្រដាប់​ដោយ​ដែកគាស់​១​ដើម និង​យក​មួកសុវត្ថិភាព វាយ​ទៅលើ​យុវជន​ម្នាក់ ប្លន់​យក​ម៉ូតូ​មួយគ្រឿង បានសម្រេច រួច​ជិះ​គេចខ្លួនបាត់​ដោយ​សុវត្ថិភាព​។​

​ហេតុការណ៍​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​១២​និង​៤០​នាទី​យប់ រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២០ នៅ​ចំណុច​មុខផ្ទះ​៣៣ តាម​បណ្តោយ​ផ្លូវ​លេខ​បេតុង​លេខ​៧៧BT ដែល​ស្ថិត​ក្នុងភូមិ​ចំរើន​ផល​១ សង្កាត់​បឹងទំពុន​១ ខណ្ឌមានជ័យ​។​

​តាម​ប្រភពពី​មិត្ត​ភ​ក្កិ​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា មុន​កើតហេតុ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក suzuki let ពណ៌​ស​ពាក់ ផ្លាកលេខ​ភ្នំពេញ​2GB-0008 បាន​ជូន​មិត្តភក្តិ​ម្នាក់​ទៅផ្ទះ នៅ​ម្ដុំ​ចាក់សំរាម​ចាស់ ។ ក្រោយពី​ជូន​មិត្តភក្តិ​ដាក់​ផ្ទះ​រួច ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ត្រឡប់មកផ្ទះ​វិញ លុះ​ជិះ​ម៉ូតូ​មកដល់​ចំណុច​មុខផ្ទះ រៀបនឹង​ចាក់សោ​ចូល​ផ្ទះ​ទៅហើយ ក៏​លេចមុខ​ជនសង្ស័យ​ចំនួន ២ នាក់ ជិះ​ម៉ូតូ​មួយគ្រឿង​មិន​ចាំ​ផ្លាកលេខ បានមក​អែប​រងគ្រោះ រួច​ទាញ​មួកសុវត្ថិភាព​វាយ​ទៅលើ​ជនរងគ្រោះ និង​យក​ដែកគាស់​១​ដើម មក​គំរាម​រក​វាយ​បន្ថែមទៀត ធ្វើ​ឲ្យ​ជនរងគ្រោះ​ភ័យ​ស្លន់ស្លោ​ផ្តួល​ម៉ូតូ​ចោល រត់​យករួចខ្លួន​សិន​។ បន្ទាប់មក​ជនសង្ស័យ​មានឱកាស បាន​លើក​ម៉ូតូ​ជនរងគ្រោះ ជិះ​គេចខ្លួន​ដោយ​សុវត្ថិភាព​។​

​សូមបញ្ជាក់ថា រក​ណី​នេះ​សមត្ថកិច្ច​មូលដ្ឋាន ហាក់បី​មានការ​លាក់លៀម មិន​ចង់​បញ្ជាក់​ហេតុការណ៍​នេះ ឲ្យ​បាន​ច្បាស់​នោះទេ ព្រោះ​នូវ​ស្រាវជ្រាវ​បន្ត​។​

ក្រោយពេល​កើតហេតុ ជនរងគ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្តឹង នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​បឹងទំពុន​១ ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​ស្រាវជ្រាវ រក​ជនសង្ស័យ​បន្តទៀត ដើម្បី​យកមក​ផ្ដន្ទាទោស​ទៅតាម​ផ្លូវច្បាប់​៕


អត្ថបទដែលជាប់ទាក់ទង