ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រិ​ន សា​រដ្ឋ​ក្លាយជា​ជើងឯក ​ដែលមាន​រង្វាន់​៤.០០០​ដុល្លារ​

92


​ ​ភ្នំពេញ​៖​ព្រឹត្តិការណ៍​TV5 Boxing Knock-Out serie by K-Cement​ទម្ងន់​៦៣,៥០​គីឡូក្រាម​បានបញ្ចប់​ហើយ​នាយ​ប់​ថ្ងៃទី​២៣​ឧសភា​
​ដែល​ម្ចាស់​ជើងឯក​បាន​ទៅ​អ្នក​ប្រដាល់​ជើង​ខ្លាំង​រិ​ន សា​រដ្ឋ​ក្លិប​កងទ័ពជើងទឹក ។​
​ ​អ្នក​ប្រដាល់​៣២​រូប​មកពី​ក្លិប​ចំនួន​៣២​ទូទាំងប្រទេស​មានតែ​អ្នក​អ្នក​ប្រដាល់​រិ​ន សា​រដ្ឋ​មួយរូប​គត់​ដែល​មិន​ស្គាល់​ចាញ់​នៅក្នុង​
​ព្រឹត្តិការណ៍​នេះ ។​សា​រដ្ឋ​ប្រកួត​ផ្ដាច់ព្រ័ត្រ​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​សោម វិឆ័យ​ក្លិប​ពន្លឺ​វិបុល​ដែលជា​អ្នក​បានទទួល​ជ័យជំនះ​នៅ​វគ្គ​ពាក់​
​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដូចគ្នា ។​
​ ​ជំនួប​រវាង​អ្នក​ប្រដាល់​ទាំង​២​រូបនេះ​ពិតជា​តឹងតែង​មែន​ដោយសារតែ​ពួកគេ​ត្រៀមខ្លួន​បានល្អ​ហើយ​មាន​មហិច្ឆតារ​ប្រជែង​យកពាន​
​ដែលមាន​ថវិកា​អម​ចំនួន​៤.០០០​ដុល្លារ​ដូចគ្នា ។​មុនពេល​ប្រកួត​ពួកគេ​សុទ្ធតែ​អះអាងថា​នឹង​វ៉ៃ​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​ក្លាយជា​ជើងឯក​
​ឲ្យ​បាន​ដូចគ្នា ។​
​ ​វិឆ័យ​ដែលមាន​អំណួត​ជើង​ធ្ងន់​នោះ​បែរជា​ទាត់​ចេញ​មិន​រួច​ដោយសារតែ​ញញើត​កែង​របស់​សារ​ដ្ឋ​តែ​សារ​ដ្ឋ​ក៏​មិន​ហ៊ាន​ប្រហែស​ដែរ​ដោយសារតែ​កណ្ដាប់ដៃ​និង​ការ​ទាត់​ចេញ​របស់​វិឆ័យ​ងាត​នឹង​ស៊ី​ក​ញ្ចឹ​ង ក ណាស់ ។​ការប្រកួត​ដែលមាន​៣​ទឹក​នោះ​រិ​ន សា​រដ្ឋ​បានទទួល​ជ័យ​
​ជំនះ​លើ​សោម វិឆ័យ​ដោយ​ពិន្ទុ ។​
​ ​ចៅក្រម​ទាំង​៥​រូប​សុទ្ធតែ​ផ្ដល់​ពិន្ទុ​ឲ្យ​សារ​ដ្ឋ​ឈ្នះ​គ្រប់ៗ​គ្នា ។​រិ​ន សា​រដ្ឋ​ប្រជែង​បាន​ពាន​ជើងឯក​ដែលមាន​ប្រាក់រង្វាន់​អម​ចំនួន​
៤.០០០​ដុល្លារ ចំពោះ​វិឆ័យ​ដែលជា​ជើងឯក​រង​បានទទួល​ពាន​នឹង​រង្វាន់​អម​ចំនួន​២.០០០​ដុល្លារ ។​សូមបញ្ជាក់ថា​មួយ​ព្រឹត្តិការណ៍​នេះ​
​វិឆ័យ​ចាញ់​តែមួយ​ប្រកួត​ចុង​ក្រោយនេះ​តែប៉ុណ្ណោះ ។​
​ ​ចំពោះ​ការប្រកួត​ដណ្ដើម​ចំណាត់ថ្នាក់​លេខ​៣​វិញ​នោះ​ពុ​យ វណ្ណៈ​ក្លិប​វ​ឃ្លាំងមឿង​កីឡា​បាន​យកឈ្នះ​អ្នក​ប្រដាល់​វ៉ែន ហុង​ជី​វ៉ុ​ង​មក​
​ពី​ក្លិប​កងកេង​មាន​រិ​ទ្ធ​ខេត្តបាត់ដំបង​ដោយ​ពិន្ទុ ។​
​ ​អ្នក​ប្រដាល់​ទាំង​២​រូបនេះ​សុទ្ធតែ​ចាញ់​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដូចគ្នា ។​ការប្រកួត​ដណ្ដើម​ចំណាត់ថ្នាក់​លេខ​៣​របស់​ពួក​
​គេ​ទាំង​២​មាន​លក្ខណៈ​តឹងតែង​ជាខ្លាំង ។​វណ្ណៈ​បាន​ជ័យជំនះ​លើ​ជី​វ៉ុ​ង​ទាំង​ប្រផិតប្រផើយ​ប៉ុណ្ណោះ ។​វណ្ណៈ​ដែល​ដណ្ដើមបាន​ចំណាត់ថ្នាក់​
​បានទទួល​ពាន​មួយ​និង​ថវិកា​អម​ចំនួន​៧៥០​ដុល្លារ ចំពោះ​វ៉ែន ហុង​ជី​វ៉ុ​ង​ដែល​បាន​ចំណាត់ថ្នាក់​លេខ​៤​បានទទួល​ពាន​មួយ​និង​ថវិកា​លួង​ចិត្ត​
​ចំនួន​៥០០​ដុល្លារ ។​
​ ​ការប្រកួត​ក្រៅ​ព្រឹត្តិការណ៍​ពានរង្វាន់​វិញ​នោះ​ជី ឆៃលី​ក្លិប​កងយោធពល​ខេមរភូមិន្ទ​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​សឺ​ន ថៃ​សាន់​ក្លិប​ជ្រៃ​
​សែន​ជ័យ​ខេត្តកំពង់ស្ពឺ​ដោយ​ពិន្ទុ ។​អ្នក​ប្រដាល់​ទាំង​២​រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ។​
​ ​ថន ភឿ​ត​ក្លិប​ឃ្លាំងមឿង​កីឡា​ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​ឡាញ់ ផ​ល្ឡា​មកពី​ក្លិប​អេ​ភូ​ថង​កីឡា​ដោយ​ពិន្ទុ ។​អ្នក​ប្រដាល់​ទាំង​២​រូបនេះ​
​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ៕
​ ​
​ ​
​ ​

អត្ថបទដែលជាប់ទាក់ទង