ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកសនរីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រគល់ អំណោយសប្បុរសធម៏ កាកបាទក្រហមកម្ពុជា ជូនគ្រួសាររងគ្រោះ ដោយអគ្គីភ័យឆេះផ្ទះ១ខ្នងនៅស្វាយរៀង

50

 

ស្វាយរៀង៖ នាព្រឹកថ្ងៃច័ន្ទ៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ លោកស្រី៤កិត្តិសង្គហបណ្ឌិត ម៉ែន សំអន គណៈកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ស្វាយរៀង បាននាំយកអំណោយកាកបាទក្រហមកម្ពុជា ដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រគល់ជូនប្រជាពលរដ្ឋ ១គ្រួសារ ដែល រង គ្រោះ ដោយសារ អគ្គីភ័យ ដែលបណ្តាលឲ្យផ្ទះខូចខាតទាំងស្រុង កាលពីរាត្រីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០។
ក្នុងឱកាសនោះលោកស្រីកិត្តិសង្គហបណ្ឌិតបានពាំនាំនូវកាផ្តាំផ្ញើររបស់សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិតប៊ុ នរ៉ានីហ៊ុន សែន ប្រធាន កាកបាទក្រហមកម្ពុជានូវការសួរសុខទុក្ខ ដោយក្តី អាណិតអាសូរ និងការសោក ស្តាយចំពោះឧបទ្ទវហេតុ ដែលបានបំផ្លាញលំនៅ ដ្ឋាននិងទ្រព្យសម្បត្តិរបស់គ្រួសាររងគ្រោះនា ពេល នេះ ។ ជាមួយគ្នានេះលោកស្រីក៏បាន អំពាវនាវដល់ ប្រជាពលរដ្ឋ ទាំងអស់សូមមានការ ប្រុងប្រយ័ត្ន ចំពោះ ការប្រើប្រាស់ ភ្លើង និងចរន្តអគ្គិសនី ដែលជា ប្រភព នៃគ្រោះថ្នាក់ជៀសវាង មានគ្រោះ អគ្គី ភ័យ កើតឡើង ជាយថាហេតុ ។ អំណោយ ដែលបានចែកជូន គ្រួសារងគ្រោះទទួល បាន អង្ករ ៥០គីឡូក្រាម កៅស៊ូ តង់១ ធុង ទឹកជ័រ១, ឆ្នាំងបាយសម្ល ២,កន្ទេលបត់១, មី១កេស, ត្រីខ១០ កំប៉ុង, ទឹកស៊ីអុីវ៦ ដប ,មុង ១ ភួយ ១, ក្រម៉ា១, សារុង១ និងថវិកា មួយចំនួន។
លោកស្រីក៏បានអញ្ជើញថ្លែងអំណរគុណដល់កងកម្លាំងស្នងការនគរបាលខេត្តស្វាយរៀងដែលបានចូលរួមក្នុងសកម្មភាពពន្លត់អគ្គីភ័យកាលពីរាត្រីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០។ លោកជំទាវក៏បានជម្រុញឲ្យនគរបាលគ្រប់មូលដ្ឋានបន្តរាល់សកម្មភាព បង្ការ ការពារសង្គ្រោះប្រជាពលដែលជួបគ្រោះ អាសន្ន ពិសេស ករណីអគ្គីភ័យនេះតែម្តង ។ ជាមួយនោះ លោកជំទាវក៏បានក្រើនរំលឹកឲ្យកងកម្លាំងនគរខេត្តស្វាយរៀងទាំងអស់បន្តអនុវត្តនូវវិធានការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ៕សំរិត

អត្ថបទដែលជាប់ទាក់ទង