ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃ្លានទុរេនខ្លាំងពេក ក្មេង​ប្រុស ​ជំទង់​បីនាក់​លូច បេះទុរេនបាន១ផ្លែត្រូវ​ម្ចាស់​ចម្ការដេញ​ចាប់ ​បានទា១០០០ដុល្លារ

232

កំពត វាពិតហួសហេតុពន្ធពែកហើយ ខណៈដែលក្មេងប្រុសជំទង់បីនាក់លួចបេះផ្លែទុរេនគេត្រឹមតែផ្លែ ទម្ងន់ប្រមាណគីឡូក្រាម ហើយត្រូវម្ចាស់ចម្ការទុរេនដេញចាប់បានប្រគល់ឲ្យប៉ូលិសនិងបានទារសំណងរហូតដល់ពាន់ដុល្លារនោះ។

  ករណីចោរកម្មលួចទុរេនផ្លែនេះបានកើតឡើងកាលពីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ត្រង់ចំណុចចម្ការទុរេនមួយកន្លែង ស្ថិតក្នុងភូមិសាស្ត្រភ្នំល្លិ៍ ជាប់ព្រំប្រទល់រវាងខេត្តកែបនិងខេត្តកំពត

  យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាខាងលើ ក្មេងជំទង់បីនាក់រួមមាន

ទី-​ឈ្មោះ ភេទប្រុស អាយុ១៦ឆ្នាំ ជាសិស្ស ,-​ឈ្មោះ ភេទប្រុស អាយុ១៦ឆ្នាំជាសិស្ស និងទី-​ឈ្មោះ ភេទប្រុស អាយុ១៥ឆ្នាំជាសិស្ស អ្នកទាំងបីមានទីលំនៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច បានទៅស៊ីឈ្នួលបេះម្រេចឲ្យគេនៅភូមិសាស្ត្រកើតហេតុ។ លុះបន្តិចក្រោយមកក្មេងប្រុសទាំងបីនាក់បានជិះម៉ូតូបំណងទៅចាក់សាំង ហើយក៏ឃើញផ្លែទុរេនក្នុងចម្ការគេក្បែរនោះ ក៏ចូលទៅលួចបេះផ្លែបំណងហែកចែកគ្នាហូប ស្រាប់តែម្ចាស់គេឃើញ ក៏ស្រែកឆោឡោតែម្ដង

សមត្ថកិច្ចបានបន្តថា ពេលដឹងថាម្ចាស់គេឃើញក្មេងទាំងបីនាក់ក៏ជិះម៉ូតូឌុបគ្នាគេចខ្លួន តែត្រូវអ្នកយាមចម្ការទុរេនដេញតាមរហូតមកដល់ផ្ទះរបស់ក្មេងទាំងបីនាក់នៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពតហើយចាប់ប្រគល់ជូនសមត្ថកិច្ចឲ្យជួយចាត់ការ ខណៈម្ចាស់ចម្ការទុរេនទារសំណងផ្លែទុរេនមួយផ្លែ គឺពាន់ដុល្លារស្មើនឹង ,០០០,០០០រៀល ណោះ

បច្ចុប្បន្ន ក្មេងប្រុសជំទង់បីនាក់ដែលពាក់ព័ន្ធនឹងករណីលួចផ្លែទុរេនគេផ្លែ សមត្ថកិច្ចកំពុងចាត់ការតាមនីតិវិធី

ទាក់ទិននឹងរឿងរ៉ាវខាងលើ មតិមហាជនជាច្រើនបានលើកឡើងថា ករណីចោរកម្មគឺជាបទល្មើសមួយដែលត្រូវចាត់ការតាមផ្លូវច្បាប់ដោយមិនអាចលើកលែង។ ប៉ុន្តែករណីចោរកម្មតូចតាចត្រឹមតែលួចបេះផ្លែទុរេនគេផ្លែទម្ងន់មិនបានគីឡូក្រាមផង បែរជាម្ចាស់ចម្ការទារសំណងរហូតដល់ទៅពាន់ដុល្លារអាមេរិក គិតទៅទុរេនមួយផ្លែដូចជាថ្លៃពេកហើយ

 

អត្ថបទដែលជាប់ទាក់ទង