ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ត្រី​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌចំការមន ​ធ្វើការ​ឃាត់ខ្លួន​ក្រោយពី​ ធ្វើ​សកម្មភាព​ដាក់​ថ្នាំ​សណ្តំ​លួច​យក​កាបូប​លុយ​

69

​ភ្នំពេញ កម្លាំង​ខណ្ឌចំការមន​បានធ្វើការ​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ក្រោយពី​ធ្វើ​សកម្មភាព​ដាក់​ថ្នាំ​សណ្តំ​ទៅលើ​បុរស​រត់​កង់​បី​ម្នាក់​ហើយ​បម្រុង​រត់គេចខ្លួន​តែ​ត្រូវ​អ្នករត់​កង់​បី​ជិតខាង​ឃើញ​ទាន់ ហេតុការណ៍​នេះ​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៤ ទៀបភ្លឺ​ឈានចូល​ថ្ងៃទី​២៤ ខែឧសភា​ឆ្នាំ​២០២០ នៅតាម​បេតុង​ផ្លូវ​៤៣៦ សង្កាត់​បឹងត្របែក​ខណ្ឌចំការមន​

​ស្ត្រី​ជនសង្ស័យ​មានឈ្មោះ​អ៊ុច ចាន់ថា អាយុ​៣៤​ឆ្នាំ​មុខរបរ​នៅផ្ទះ​ស្នាក់នៅ​ផ្ទះជួល​ផ្លូវ ៩៧​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន និង​មាន​ទីលំនៅ នៅ​ភូមិ​ចំរើន​ផល​សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌមានជ័យ​។ ចំណែក​ជនរងគ្រោះ​មានឈ្មោះ​ថន​កុសល​អាយុ​៣៥ ឆ្នាំ​មុខរបរ​រត់​កង់​បី​ស្នាក់នៅ​ភូមិ​២៤ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ​។​

​លោក ផន អូន អធិការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​ខណ្ឌចំការមន​បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​ស្ត្រី​ជា​ជនសង្ស័យ​បាន​ហើយរ​ម៉ក​កង់​បី​ជិះ​ចេញពីផ្ទះ​ទៅ​ផ្សារ​បឹងត្របែក​បំណង់​ទៅ​តាមដាន​សង្សារ​របស់​ខ្លួន ពេលដែល​មកដល់​ផ្សារ​បឹងត្របែក​ស្ត្រី​ជា​ជន​ស​ង្យ័​យ​បាន​ឲ្យ​បុរស​ជា​ជនរងគ្រោះ​ឈប់ ពេលដែល​ឈប់​រួច​ស្ត្រី​ជនសង្ស័យ​មិនបាន​ចុះ​ពីលើ​រ៉ឺម៉ក​កង់​បី​ទេ ហើយ​អង្គុយ​រង់ចាំ​មើល ពេល​អង្គុយ​យូរៗ​ទៅ​ស្ត្រី​ជា​ជនសង្ស័យ​បាន​ឲ្យ​បាន​ប្រើ​ឱ្យ​ជនរងគ្រោះ​ទៅ​ទិញ​ទឹកក្រូច​យកមក​ផឹក ។​

​ប្រភពព័ត៌មាន​បា​នប​ន្ត​ទៀតថា ពេលដែល​ជនរងគ្រោះ​បាន​ទិញ​ទឹកក្រូច​មកដល់​ហើយក៏​បាន​ចាក់​ដាក់​កែវ ម្នាក់​មួយ​កែវ ពេលនោះ​ស្ត្រី​ជា​ជនសង្ស័យ​បាន​លួច​ដាក់​ថ្នាំ​សណ្តំ​នៅក្នុង​កែវ​របស់​បុរស​ដែលជា​អ្នករត់​កង់​បី ហើយក៏​ឱ្យ​បុរស​ជា​អ្នករត់​កង់​បី​ផឹកទឹក​ក្រូច​ឲ្យ​អស់​មួយ​កែវ ពេលដែល​បុរស​រត់​កង់​បី​ផឹក​ដូច​បង​មួយ​កែវ​ហើយ​ក៏មាន​អាកា​រៈ​ទន់​រួច​ក៏​សន្លប់​ស្តូកស្តឹង​ពេលនោះ​ស្ត្រីជន​សង្ស័យ​បានធ្វើ​សកម្មភាព​លួច​យក​កាបូប​លុយ​ហើយ​ចុះ​ពីលើ​កង់​បី​ទៅ​ម្ដុំ​លូទឹកស្អុយ ពេលនោះ​ក៏មាន​បុរស​ជា​អ្នករត់​កង់​បី​ម្នាក់​ដែល​នៅក្បែរនោះ​បានឃើញ​ហេតុការណ៍​ក៏​ចាប់​ស្ត្រី​ជនសង្ស័យ​ប្រគល់ឱ្យ​សមត្ថកិច្ច​ខណ្ឌចំការមន​កំពុងតែ​ចុះ​ល្បាត​ក្នុង​មូលដ្ឋាន​រួច​ក៏បាន​ដឹក​ជនសង្ស័យ​យកមក​សួរ​នាំនៅ​អធិការដ្ឋាន​ខណ្ឌចំការមន​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​នារី​ស្ត្រី​ជា​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា​រូបគេ​ពិតជា​បានធ្វើ​សកម្មភាព​ដាក់​ថ្នាំ​សណ្ដំ​ឱ្យ​បុរស​ជា​អ្នករត់​កង់​បី​នៅក្នុង​កែវ​ទឹកក្រូច​ពិតប្រាកដ​មែន​

​បច្ចុប្បន្ន​ស្ត្រី​ជា​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាមផ្លូវ​ច្បាប់​។​
​រីឯ​នេះ​ឯ​ជនរងគ្រោះ​កំពុងតែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត ហៅ​ពេទ្យរុស្ស៊ី​។​

អត្ថបទដែលជាប់ទាក់ទង