ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភ្លើង​ឆេះ​ក្លឹប EDM អស់​ទឹកប្រាក់​៦០​ម៉ឺន​ដុល្លារ តែ​មូលហេតុ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ

85

 

​ភ្នំពេញ ៖ ករណី​ភ្លើង​ឆេះ​ក្លឹប​កម្សាន្ត​រាំលេង EDM ខាតបង់​ទឹកប្រាក់​ជាង​៦០​ម៉ឺន​ដុល្លារ ដែល​ស្ថិតនៅ ក្រុម​៧៨ ស្ថិតនៅ​ភូមិ​១៤ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន នៅ​រសៀល​ថ្ងៃទី​២៤ ខែ ឧសភា ឆ្នាំ​២០២០​។
​ប្រភពព័ត៌មាន​ពី​នគរបាល​បង្ការ​និង​ពន្លត់​អគ្គិភ័យ ស្នងការ​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ម្សិលមិញ​មាន​ភ្លើង​ឆេះ​ក្នុង​ក្លឹប EDM ដោយមាន​រថយន្ត​ពន្លត់​អគ្គិភ័យ​មាន​៦​អង្គភាព សរុប​ការប្រើប្រាស់​រថយន្ត​ទឹក​៣៥​គ្រឿង ស្មើនឹង​៧០​ឡាន ដោយ​មិនមាន​អ្នកណា​របួស ការខូចខាត ក្លឹប​ទាំង​សុង តែម្ដង​ក្រោយពី​មាន​ករណី​ភ្លើង​ឆេះ​ក្លឹប​១​កន្លែង ក៏បាន​បាញ់​ទប់ស្កាត់​មកហើយ លុះដល់​ព្រឹក​ថ្ងៃទី​២៥​ឧសភា ក្រុមការងារ​សហការ​ជាមួយ​នគរបាល​ប៉ុស្តិ៍ ដើម្បី​ត្រួតពិនិត្យ​ទីតាំង និង​សាក​សួរនាំ​សន្តិសុខ ដែល​យាម​នៅ​ក្លឹប តែ​បុរស​សន្តិសុខ បាន​ឆ្លើយថា គាត់​យាម​នៅតែ​បរិវេន​ខាងក្រៅ តែ​ការឆេះ​ចេញពី​ក្នុង​មក ហើយ​មិនដឹង​មូលហេតុ​អ្វី​ដែរ ។
​នគរបាល​បញ្ជាក់ថា ការចុះ​ស៊ើបអង្កេត​ពី​មូលហេតុ មិ​ទាន់​ដឹង​នៅឡើយ​នៅពេលនេះ កំពុង​បន្ត​ការស្រាវជ្រាវ​ជាមួយនឹង​អគ្គិសនី​កម្ពុជា​ទៀត ខ្លាច​មកពី​ទុស្សេ​ខ្សែភ្លើង ដោយ​តាម​ការអះអាង ពី​អ្នកមើលការខុសត្រូវ​ក្លឹប​ថា ទូទឹកកក​នៅ​ប្រើ​ភ្លើង​ធម្មតា ការខាតបង់​ទឹកប្រាក់​ជាង​៦០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​។ នេះ​យោងតាម​ថៅកែ​ក្លឹប បញ្ជាក់ថា សម្ភារ​ក្នុង​ហាង រួម​នឹង​ស្រា​ប្រភេទ​ថ្លៃៗ និង​ការសាងសង់​ក្លឹប តុ​កៅអី សា​ឡុង ត្រូវ​ភ្លើង​ឆេះ​អស់​តែម្ដង ។​

​លោក​ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន បាន​ដឹកនាំ​កម្លាំងចម្រុះ​ដោយ​សហការគ្នាជាមួយ​ខាង​សមត្ថកិច្ច​ប៉ូលិស​ពន្លត់​អគ្គិភ័យ ក្នុងការ​អន្តរាគមន៍​ដោយបាន​បាញ់​ទឹក​ពន្លត់​អគ្គិភ័យ​ឆាបឆេះ​ក្លឹប​នេះ រហូតដល់​រលត់​អស់​ទៅវិញ​ផងដែរ​ក្នុង​ថ្ងៃ​ដដែល​នេះ​។​
លោក​អភិបាលខណ្ឌ​ចំការមន បាន​ឲ្យ​ដឹងថា ចំពោះ​ម្ចាស់​អាជីវកម្ម​មានឈ្មោះ ម៉ៅ សេង​ថៃ ភេទ​ប្រុស ហើយ​អគ្គិភ័យ​បំផ្លាញ​ក្លឹប គាត់​បណ្តាល​ឲ្យ​រង​ការខូចខាត​នៅ​ខាងក្នុង​ក្លឹប​ទាំងស្រុង ។ ប៉ុន្តែ​មិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ទេ​៕​

អត្ថបទដែលជាប់ទាក់ទង