ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីណែនាំអោយ រដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរ អង្គភាពចំណុះ បន្តអប់រំ និងពង្រឹងវិធានការការពាររលកទី២នៃមេរោគកូវីដ-១៩ ដោយនឹងមានវិធានការបិទអាជីវកម្ម ចំពោះអ្នកមិនស្តាប់តាមការណែនាំ

99

ភ្នំពេញ៖ នាពេលថ្មីៗនេះ ស្ថានការណ៍នៃការចម្លងមេរោគកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជាបានធូរស្បើយមួយកម្រិត ដោយអ្នកផ្ទុកមេរោគ covid-19 ចំនួន១២២នាក់ បានព្យាបាលជាសះស្បើយនិងនៅសល់អ្នកផ្ទុកមេរោគកូវីដ-១៩ចំនួន២ នាក់ទៀត ដែលកំពុងសម្រាកព្យាបាល។ ទន្ទឹមនឹងការថមថយ នៅក្នុងព្រះរាជាណាចក្រកម្ពុជាក៏ពិតមែន តែអត្រានៃអ្នកឆ្លងមេរោគកូវីដ-១៩នៅលើពិភពលោក គឺនៅមានកម្រិតខ្ពស់ រហូតដល់ប្រមាណ៥លាននាក់ ក្នុងនោះមានករណីស្លាប់ជាង៣០ម៉ឺននាក់។ ដូច្នេះទេ
ដើម្បីបន្តចូលរួមជាមួយរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលក្នុងការបង្ការនិងទប់ស្កាត់ការរាតត្បាតនៃមេរោគ covid-19 នៅរលកទី២នេះ
រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការណែនាំដល់រដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរអង្គភាពចំណុះរដ្ឋបាលរាជធានីភ្នំពេញទាំងអស់បន្តអប់រំសុខភាពប្រជាពលរដ្ឋនិងការពង្រឹងការងារតាមដានការអនុវត្តវិធានការការពាររលកទី២នេះ ដោយដាក់ចេញជាវិធានការជាច្រើនរហូតដល់បិទអាជីវកម្មជាបណ្ដោះអាសន្នផងដែរ បើមិនព្រមស្តាប់តាមការណែនាំ។
នេះបើយោងតាមសេចក្តីជូនដំណឹងស្ដីពីការបន្តអប់រំសុខភាពប្រជាពលរដ្ឋនិងការពង្រឹងការងារតាមដានការអនុវត្តវិធានការការពាររលកទី២នៃការចំលងមេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ ដែលសារព័ត៌មានយើងទទួលបាននៅពេលព្រលប់ថ្ងៃទី២៥ឧសភា២០២០នេះ ដែលក្នុងសេចក្តីជូនដំណឹងនេះមានន័យថា៖
នាពេលថ្មីៗនេះ ស្ថានការណ៍នៃការចម្លងមេរោគកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជាបានធូរស្បើយមួយកម្រិតដោយអ្នកផ្ទុកមេរោគ covid-19 ចំនួន១២២ នាក់ត្រូវបានព្យាបាលជាសះស្បើយនិងនៅសល់អ្នកផ្ទុកមេរោគកូវីដ-១៩ចំនួន២ នាក់ទៀតដែលកំពុងសម្រាកព្យាបាល។ ប៉ុន្តែទន្ទឹមនឹងការថមថយនៃការរីករាលដាលនៃមេរោគ covid-19 នៅក្នុងព្រះរាជាណាចក្រកម្ពុជាក៏អត្រានៃអ្នកឆ្លងមេរោគកូវីដ-១៩នៅលើពិភពលោក គឺនៅមានកម្រិតខ្ពស់ប្រមាណ៥លាននាក់ ក្នុងនោះមានករណីស្លាប់ជាង៣០ម៉ឺននាក់។ ក្នុងន័យនេះដើម្បីបន្តចូលរួមជាមួយរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលក្នុងការបង្ការនិងទប់ស្កាត់ការរាតត្បាតនៃមេរោគ covid-19 សំដៅធានាបាននូវសុខមាលភាពសាធារណៈក៏ដូចជាបញ្ចៀសហានិភ័យនៃរលកទី២ នៃការចម្លងមេរោគ កូវីដ-១៩នៅលើផ្ទៃប្រទេស ជាពិសេសនៅតាមសហគមន៍ ឲ្យស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុននសែននាយករដ្ឋមន្ត្រីនោះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដល់រដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរអង្គភាពចំណុះរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ដូចខាងក្រោម៖
១ ត្រូវបន្តចាត់តាំងកម្លាំងដើម្បីផ្សព្វផ្សាយអប់រំនិងណែនាំប្រជាពលរដ្ឋដែលរស់នៅនិងស្នាក់នៅក្នុងមូលដ្ឋានខណ្ឌ សង្កាត់ ជាពិសេស កម្មករ កម្មការិនីនៅតាមបណ្ដារោងចក្រនានាក្នុងព្រះក្នុងរាជធានីភ្នំពេញអោយអនុវត្តនូវវិធានការបង្ការនិងទប់ស្កាត់ការរីករាលដាល មេរោគកូវីដ-១៩និង កែប្រែបទនៃការរស់នៅប្រចាំថ្ងៃឲ្យអោយស្របតាមបរិបទនៃការ
ប្រយុទ្ធនឹងមេរោគ កូវីដ-១៩ ដោយត្រូវលាងដៃជាប្រចាំ ពាក់ម៉ាកឬប្រើប្រាស់ក្រមានឹងត្រូវខ្ទប់មាត់នៅពេលក្អកឬកណ្ដាស់ ព្រមទាំងត្រូវបន្តអនុវត្តគម្លាតសុវត្ថិភាពសង្គមនិងរក្សាគម្លាតសុវត្ថិភាពបុគ្គលជាចាំបាច់។
២ ត្រូវបន្តហាមឃាត់ការជួបជុំការប្រមូលផ្ដុំដូចជាកម្មវិធីជប់លៀងឬការជួបជុំបែបសាសនាទាំងអស់។ល។ នៅក្នុងមូលដ្ឋានរហូតដល់ខែកញ្ញាឆ្នាំ២០២០។
៣ ត្រូវចុះត្រួតពិនិត្យនិងតាមដាននៅតាមភោជនីយដ្ឋាន អាហារដ្ឋាននិងកន្លែងលក់ដូរឲ្យអនុវត្តវិធានការបង្ការនិងទប់ស្កាត់ការរីករាលដាលមេរោគកូវីត-១៩ ក្នុងនោះម្ចាស់អាជីវកម្មទាំងអស់ ខាងលើត្រូវរៀបចំអាកុលលាងដៃននៅតាមច្រកចេញ ចូល និងត្រូវចាត់តាំងបុគ្គលិកឲ្យធ្វើការវាស់កំដៅភ្ញៀវ
ទាំងអស់មុននឹងអនុញ្ញាតឲ្យចូលក្នុងទីតាំងអាជីវកម្មទាំងនោះ។ ក្នុងករណីដែលម្ចាស់ទីតាំងអាជីវកម្មខាងលើមិនអនុវត្តតាមការណែនាំរដ្ឋបាលរាជធានីភ្នំពេញនឹងបិទអាជីវកម្មជាបណ្ដោះអាសន្ន។
៤ ត្រូវបន្តចុះត្រួតពិនិត្យនិងតាមដានការអនុវត្តវិធានការនៅទីតាំងអាជីវកម្មមួយចំនួនដូចជាក្លឹបហាត់ប្រាណ រោងភាពយន្ត KTV ក្លឹបកម្សាន្ត (រង្គសាល ខារ៉ាអូខេ ឌីស្កូតែក ប៊ៀហ្គាឌិន)
អាជីវកម្មម៉ាស្សាសុខភាពនិងស្ប៉ា ។
៥ ចុះស្រង់ស្ថិតិបងប្អូនប្រជាពលរដ្ឋដែលទើបអញ្ជើញមកពីក្រៅប្រទេសនិងណែនាំឲ្យពួកគាត់ធ្វើចក្តាឡីស័កនិងតាមដានសុខភាពផ្ទាល់ខ្លួនជាប្រចាំក្នុងរយៈពេល១៤ថ្ងៃ ហើយក្នុងករណីសង្ស័យឬមានអាការៈមិនស្រួលខ្លួនដូចជា ក្តៅខ្លួនក្អក ឈឺបំពង់កឬពិបាកដកដង្ហើមត្រូវទៅពិនិត្យព្យាបាលជំងឺនៅមណ្ឌលសុខភាពឬមន្ទីរបង្អែកដែលនៅជិតជាបន្ទាន់ ឬត្រូវទំនាក់ទំនង តាមប្រពន្ធទូរស័ព្ទទៅលេខ១១៥ ។
៦ ចុះពិនិត្យស្ថានភាពនៅទីកន្លែងស្នាក់នៅរបស់បងប្អូនប្រជាពលរដ្ឋធ្វើចក្តាឡីស័កតាមផ្ទះដែលបញ្ជូនមកពីមណ្ឌលសុខភាពឬមន្ទីរបង្អែកនិងពិនិត្យស្ថានភាពបងប្អូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាទ្បីស័កទាំងអស់ដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញនឹងត្រូវរៀបចំចាត់តាំងការបន្ត ដោយផ្អែកលើលទ្ធផលនៃការតាមដានសុខភាព ។
៧ ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការនៃការបង្ការនិងទប់ស្កាត់និងការរីករាលដាលមេរោគកូវីត-១៩ ផ្សេងទៀត របស់ក្រសួងសុខាភិបាលនិងស្ថាប័នពាក់ព័ន្ធនានាដែលកំពុងនៅជាពត៌មាន។
ទទួលបានសេចក្តីណែនាំនេះ រដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរអង្គភាពចំណុះរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ត្រូវធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយនិងអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់៕

 

អត្ថបទដែលជាប់ទាក់ទង