ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ដ ហ៊ី​ណូ ដឹក​សឺ​ទែន​ប្រេង របស់​ក្រុមហ៊ុន SAVIMEX ប្រុង​លេង​ផ្លូវ​កាត់ បុក​បង្កាន់ដៃស្ពាន​

47

 

​កំពង់ស្ពឺ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា គិត​មិន​យល់ ស្មាន​មិនត្រូវ រថយន្ដ ហ៊ី​ណូ ដឹក​សឺ​ទែ​ប្រេង របស់​ក្រុមហ៊ុន SAVIMEX ប្រុង​លេង​ផ្លូវ​កាត់ តែ​ត្រូវបាន​ស្ពាន​ស្ទាក់​ជាប់ នៅ​ផ្លូវជាតិ​លេខ ៤១ ក្នុងស្រុក​គងពិសី​។​

​នា​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង ៤ ទៀបភ្លឺ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤១ ចន្លោះ​គីឡូ​ម៉ែត​លេខ ១៨-១៩ ត្រង់ចំណុច​ភូមិ​ត្រាវ ឃុំ​ទឹកល្អក់ ស្រុក​គងពិសី មាន​រថយន្ដ​ម៉ាក​ហ៊ី​ណូ ពណ៌​ស ពាក់​ផ្លាកលេខ 3B-8945 សណ្តោង​សឹ​មីរ​ម៉ក មួយគ្រឿង ពាក់​ផ្លាកលេខ ភ្នំពេញ 4A-3976 ដឹក​សឺ​ទែន​ប្រេងសាំង ក្រុមហ៊ុន​SAVIMEX បើកបរ​ដោយ​តៃកុង​រថយន្ត​មិន​ស្គាល់​អត្តសញ្ញាណ រត់គេច បើក​ពី​ទិស​ត្បូង​ឆ្ពោះទៅ​ទិស​ជើង លុះ​មកដល់​ចំណុច​កៀត​ហេតុ​ខាងលើ បាន​បុក​ក្បាលស្ពាន​អូ​ត្រាវ ។​

​ក្រោយ​ហេតុការណ៍​ដ៏​គ្រោះថ្នាក់​អ្នកបើកបរ​បានដាក់​មេ​ប្រួច ដោយ​មិន​រង់ចាំ​ការនិយាយ​គ្នា​នោះទេ ប៉ុន្ដែ​ចៃដន្យ​សំណាងល្អ​មិន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស និង​អ្នកដទៃ​ពិសេស​អ្នកបើកបរ​។​
​តាម​ការបញ្ជាក់​ពី​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ស្រុក​គងពិសី ថា រថយន្ដ​បង្ក​គ្រោះថ្នាក់​ខាងលើ​ប្រហែល​មកពី​អ្នកបើកបរ ងងុយដេក ទើប​បណ្ដាល​ឲ្យ​បាត់​ម្ចាស់ការ និង​មិនអាច​គ្រប់គ្រង​ស្ថានការណ៍​បាន ទើប​បណ្ដាល​ឲ្យ​រេ​ចង្កូត​បុក​ឡើង​ស្ពាន​។

​បច្ចុប្បន្ន​រថយន្ត​បង្ក​គ្រោះថ្នាក់​ខាងលើ​ត្រូវ តំណាង​ក្រុមហ៊ុន​សហការ​ជាមួយ​សមត្ថកិច្ច​ស្ទួ​ច មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី ជា​បណ្ដោះអាសន្ន និង​រក​ដំណោះស្រាយ​សំណង​ជួសជុល​សង​ការខូចខាត​តាម​នីតិវិធី ៕​

អត្ថបទដែលជាប់ទាក់ទង