ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខ្លាចាស់ហ៊ា ចាន់ថន និង នន់ ជំនិតជួបគ្នាជម្រះបញ្ជី

80


ភ្នំពេញ៖អ្នកប្រដាល់ជើងចាស់សម័យអេភូថងគឺនន់ ជំនិតក្លិបស្វាយរលំឬទ្ធិជ័យ និង ហ៊ា ចាន់ថនក្លិបគីសែមានរិទ្ធនឹងជួបគ្នា
ជម្រះបញ្ជីនារសៀលថ្ងៃទី៣០ឧសភានេះលើសង្វៀនខារ៉ាបាវរបស់អាស៊ីអាគ្នេយ៍ ។
ពួកគេជាអ្នកប្រដាល់ដែលមានប្រវត្តិប្រកួតដ៍អស្ចារ្យដូចគ្នាគ្រាន់តែកាលពីពួកគេនៅមានឈ្មោះបោះសម្លេងគេស្ថិតក្នុងប្រភេទ
ទម្ងន់ផ្សេងគ្នា ។ហ៊ា ចាន់ថនដែលគេទទួឮលស្គាល់ឈ្មោះដើមថាសារឹម វ៉ាន់ថននោះគឺជាសិស្សសំណព្វចិត្តរបស់គ្រូបង្វឹកេជើងចាស់ឈ្មោះ
ឈិត សារឹម ។ចំពោះនន់ ជំនិតគេជាសិស្សសំណព្វចិត្តរបស់លោកម៉ៃ ទីដែលសព្វថ្ងៃរស់នៅសហរដ្ឋអាមេរិក ។
កាលពីប៉ុន្មានខែមុនពួកគេទាំង២រូបធ្លាប់ជួបប្រកួតគ្នាម្ដងហើយដែលកាលនោះគេចាញ់ឈ្នះគ្នាដោយពិន្ទុគឺហ៊ា ចាន់ថនជាអ្នក
ឈ្នះជំនិតទាំងប្រផិតប្រផើយ ។ពួកគេសុទ្ធតែលាចាកសង្វៀនប្រដាល់រាប់ឆ្នាំដូចគ្នាហើយពេលនេះគេទើបតែវិលមកវិញបាន៤ឬ៥ប្រកួត
ដូចគ្នាតែប៉ុណ្ណោះ ។
អ្នកប្រដាល់ជើងចាស់ទាំង២រូបនេះគេប្រកួតគ្នាដោយមិនប្រើកម្លាំងបាយឡើយគេចូលចិត្តប្រើក្បាច់ប្រកួតគ្នាដើម្បីបង្ហាញពីស្នៀត
ប្រដាល់គុនខ្មែរដល់អ្នកជំនាន់ក្រោយគឺបង្ហាញទាំងក្បាច់វាយលុកនិងស្នៀតការពារ ។ទោះជាយ៉ាងនេះក៏ដោយក៏ពួកគេវាយគ្នាដោយអស់
ពីសមត្ថភាពដូចគ្នា ។
ជំនួបរវាងអ្នកប្រដាល់ទាំង២រូបនេះមិនដឹងថានរណាជាអ្នកឈ្នះនរណាជាអ្នកចាញ់នោះទេតែរវាងអ្នកចាញ់ និង អ្នកឈ្នះគេ
ជឿថានឹងទ្រមខ្លួនដូចគ្នា ។
អ្នកខ្លាំងជំនាន់ថ្មីសឿន ឆ្នើមក្លិបទ័ពឆ័ត្រយោង៩១១ត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់រិទ្ធ ប៊ុនម៉ៅក្លិបអាណាចក្រគុនខ្មែរ
ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។
រិទ្ធ ប៊ុនម៉ៅមិនសូវមាននរណាស្គាល់នោះទេតែសម្រាប់សឿន ឆ្នើមគឺជាអ្នកប្រដាល់ជើងថ្មីមួយរូបកំពុងតែធ្វើឲ្យគេចាប់អារម្មណ៍
យ៉ាងខ្លាំងដោយសារតែគេជាអ្នកប្រដាល់ក្លាហាន មានកម្លាំងល្អ និងមានកលល្បិចវ៉ៃអស្ចារ្យណាស់ ។ ប៊ុនម៉ៅទំនងជាមិនខ្សោយនោះទេ
ទើបគេហ៊ានដាក់ឲ្យប្រកួតជាមួយសឿន ឆ្នើមបែបនេះ ។
បើតាមការឲ្យដឹងពីមន្ត្រីផ្គូរផ្គងនោះថាប៊ុនម៉ៅជាអ្នកប្រយុទ្ធខាងយុទ្ធគុនចម្រុះយ៉ាងអស្ចារ្យតែពេលនេះគេមកប្រកួតគុនខ្មែរមិន
ដឹងថាគេខ្លាំងឬខ្សោយនោះទេសម្រាប់សឿន ឆ្នើមគេជាអ្នកប្រដាល់គុនខ្មែរដ៍អស្ចារ្យមួយរូបដែលមានប្រវត្តិយកឈ្នះអ្នកប្រដាល់ជើ់ងចាស់
បានមិនតិចនាក់ឡើយ ។នរណានឹងឈ្នះក្នុងជំនួបមួយនេះ ?
សេក ចៅជូតក្លិបអង្គរមានជ័យខេត្តសៀមរាបប្រកួតជាមួយអ្នកប្រដាល់ថន ភឿតក្លិបឃ្លាំងមឿងកីឡាដោយប្រកួតគ្នាក្នុងប្រភេទ
ទម្ងន់៦០គីឡូក្រាម ។
នេះជាលើកដំបូងហើយដែលអ្នកប្រដាល់ទាំង២រូបនេះជួបប្រកួតគ្នា ។ពួកកេជាអ្នកប្រដាល់ដែលវ៉ៃចេញធ្ងន់ដូចគ្នាតែថន ភឿត
ចាញ់ប្រឿបកំពស់របស់ចៅជូតបន្តិច ។អ្នកប្រយុទ្ធខេត្តសៀមរាប និង អ្នកលេងខេត្តពោធិ៍សាត់នរណាជាអ្នកឈ្នះ ?
ឡុង ពិសិុដ្ឋក្លិបខ្លារខិនមានរិទ្ធប្រកួតជាមួយអ្នកប្រដាល់ធន វិស្ណុរក្លិបកងយោធពលខេមរភូមិន្ទដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់
៤៨គីឡូក្រាម ។ប៉ិល សេងហេងក្លិបកុលបុត្រគុនខ្មែរប្រកួតជាមួយអ្នកប្រដាល់ពេជ្រ ប៊ុនហេងក្លិបរាហ៊ូកីឡាខេត្តបាត់ដំបងដោយប្រកួតគ្នា
ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ៕

 

អត្ថបទដែលជាប់ទាក់ទង