ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធ​កីឡា​ប៉េតង់ គ្រោង​អភិឌ្ឍន​កីឡា​ប៉េតង់ ចំនួន​៥​ខេត្ត នៅ​ទូទាំងប្រទេស​បន្ថែមទៀត​

80

​ភ្នំពេញ​៖​នា​ល្ងាច​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២០ លោក ស សុខា រដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​បាន​បើក​កិច្ចប្រជុំ​ស្តីពី​វឌ្ឍនភាព​ការងារ​របស់​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​ជាមួយ​សមាជិក​ប្រតិបត្តិ ក្រុម​គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ទាំងអស់​របស់​សហព័ន្ធ​នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​។

​លោក សុខ សប្បាយ​ណា អគ្គលេខាធិការ នៃ​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​បានធ្វើ​របាយការណ៍​ជូន​អង្គប្រជុំ​នូវ​វឌ្ឍនភាព បញ្ហា​ប្រឈម​កន្លងមក និង​ទិសដៅ​ការងារ​របស់​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​។ នាពេល​បច្ចុប្បន្ន​សហព័ន្ធ​មាន​ក្លិប និង​សមាគម​ចំនួន​៥២​នៅ​២១​រាជធានី​ខេត្ត​ក្នុងចំណោម​ខេត្ត​ទាំង​២៥​ន​ទូទាំងប្រទេស​កម្ពុជា​។​

​លោក​អគ្គ​បាន​បន្តថា សព្វថ្ងៃ​សហព័ន្ធ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា​១០០​លាន​រៀល និង​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ឯកជន​ចំនួន​១៥០០០ ដុល្លារ​សម្រាប់​អភិឌ្ឍន​កីឡា​ប៉េតង់​ចំនួន​៥​ខេត្ត ។ ចំពោះ​ព្រឹត្តិការណ៍​ការប្រកួត​កីឡា SEA GAMES 2023 ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​សហព័ន្ធ​ដាក់​១១​វិញ្ញាសា​។

​លោក ស សុខា បាន​មានប្រសាសន៍ថា កីឡាករ​-​កីឡាការិនី​មេត្តា​ប្រកាន់​ខ្ចា​ប់​នូវ​ការបង្ការ និង​ការការពារ​ដោយ​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​ដើម្បី​ជៀសផុត​ពី​ការឆ្លង និង​ការរីក​រាលដាល​នៃ​មេរោគ​កូ​រ៉ូ​ណា​។ លោក​នឹង​ជួបពិភាក្សា​សមាជិក​ប្រតិបត្តិ​សហព័ន្ធ​ដើម្បី​រៀបចំ​ការប្រកួត​កីឡា​ប៉េតង់​ពាន់រង្វាន់​ថ្នាក់​ដឹក​៕​

អត្ថបទដែលជាប់ទាក់ទង