ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខេត្តពោធិ៍សាត់​នឹងមាន​ពហុ​កីឡដ្ឋាន​ធំ​មួយ​

83

​ ​ភ្នំពេញ​៖​យោងតាម​ការចុះផ្សាយ​លើ​ផេ​ក​ផ្លូវការ​របស់​រដ្ឋបាលខេត្ត​ពោធិ៍សាត់​នោះ​ថា​
​ពហុ​កីឡដ្ឋាន​មួយ​ដែល​គេ​ប្រសិទ្ធិ​នាម​ថា​មជ្ឈមណ្ឌល​កីឡា​សម្ដេច​តេ​ជោ​ហ៊ុនសែន​«SAMDACH HUN SEN SPORT CENTER» នឹង​លេចចេញ​ជា​រូបរាង​នាពេល​ខាងមុខនេះ ។​

​ ​គម្រោង​នេះ​ត្រូវបាន​លោក​កែវ រតនៈ​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​អគ្គីសនី​កម្ពុជា​
​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​កណ្ដៀង និង ស្រុក​ក្រគរ​និង​លោក​ម៉ៅ ន​ធិ​ន​អភិបាល​ខេត្តពោធិសាត់​ពិភាក្សា​អនុម័ត​លើ​ការសាងសង់​ដើម្បី​ជាការ​ឆ្លើយតប​ទៅនឹង​ការរីកចម្រើន​នៃ​វិស័យ​កីឡា​នៅ​កម្ពុជា​។​

​ ​តាម​គម្រោង​ពហុ​កីឡដ្ឋាន​នេះ អាច​សាងសង់​នៅលើ​ផ្ទៃដី​ប្រមាណ ២៥​ហិកតា ស្ថិតនៅ​វាល​សម្តេច​យស​ក្នុងភូមិ​វាលវង់ ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។ ពហុ​កីឡដ្ឋាន​នេះ​រួមមាន ទីលាន​បាល់ទាត់​ខ្នាត​អន្តរជាតិ​, ទីលាន​មហោស្រព​, ទីលាន​បាល់ទះ​, ទីលាន​បាល់បោះ​, ទីលាន​រត់ប្រណាំង​, ទីលាន​វាយ​សី​, កន្លែង​អង្គុយ​ទស្សនា​, កន្លែង​ហាត់ប្រាណ​, ប្រព័ន្ធ​ផ្លូវ​ខ្វាត់ខ្វែង , វាលស្មៅ​, កន្លែង​ក្មេង​លេង​, កន្លែង​អង្គុយលេង​, ស្រះ​ទឹក និង​កន្លែង​ចត​រថយន្ត ។​

​ការសម្រេចចិត្ត​សាងសង់​ពហុ​កីឡដ្ឋាន​ថ្មី​នេះ ត្រូវបាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ឯកភាព​គាំទ្រ ក្នុងឱកាស​ដែល​សម្តេច​អញ្ជើញ​ចុះសួរសុខទុក្ខ​កម្មករ​-​កម្មការិនី​នៅ​រោងចក្រ សហគ្រាស​នានា ក្នុង​ខេត្តពោធិ៍សាត់ កាលពីពេល​កន្លងទៅ ដើម្បី​អភិវឌ្ឍ​វិស័យ​កីឡា​របស់​កម្ពុជា​និង​មួយផ្នែក​ទៀត​សម្រាប់​កម្ពុជា​ឈានឆ្ពោះ​ទៅធ្វើជា​ម្ចាស់ផ្ទះ រៀបចំ​ការប្រកួត​កីឡា​តំបន់​អាស៊ាន «Sea Game» នៅ​ឆ្នាំ​២០២៣​។​

​ ​រដ្ឋបាលខេត្ត​ពោធិ៍សាត់​បាន​ឲ្យ​ដឹងថា​បើតាម​កិច្ចប្រជុំ​ពិភាក្សា​គម្រោង​សាងសង់​ពហុ​កីឡដ្ឋាន​សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២០ នៅ​សាល​វីដេអូ Conference សាលាខេត្ត​ពោធិ៍សាត់​, លោក កែវ រតនៈ និង​លោក ម៉ៅ ធនិន បាន​លើកឡើងថា គម្រោង​អភិវឌ្ឍន៍​នេះ​សាងសង់ឡើង ដើម្បី​បន្សល់​ទុកជា​កេរ្តិ៍មរតក​សម្រាប់​ខេត្ត​ផង​និង​អាចជា​ការឆ្លើយតប​ទៅនឹង​ភាព​រីកចម្រើន​នៃ​វិស័យ​កីឡា​នៅ​កម្ពុជា​ផងដែរ​។​

​បច្ចុប្បន្ន​រដ្ឋបាលខេត្ត ក្រុមការងារ​ចុះ​មូលដ្ឋាន​ស្រុក​ក្រគរ មន្ទីរជំនាញ និង​ផ្នែក​ឯកជន កំពុង​សហការគ្នា​អនុវត្តន៍​គម្រោង​នេះ ដោយបាន​ឈូសឆាយ​ចាក់ដី​បាន​មួយផ្នែក​ហើយ ដោយឡែក​ចំពោះ​ថា​តើ​ប្រើ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ទើប​បញ្ចប់​នោះ​ប្រភព​ដដែល​ខាងលើ​ពុំបាន​
​បញ្ជាក់​ឡើយ ។​

​ ​ចំពោះ​ការសាងសង់​នឹង​បញ្ចប់​នៅពេលណា​ក៏​មិនមាន​នរណា​ដឹង​ដែរ​តែ​អ្វីៗ​គេ​ប្រើពាក្យ​ថា​សម្រាប់​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ៕

អត្ថបទដែលជាប់ទាក់ទង