ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា ការបាញ់​ថ្នាំ​សម្លាប់​មេរោគ ក្នុង​បរិវេណ​ហ្វឹកហាត់​

75

​ ​ភ្នំពេញ​៖​រសៀល​ថ្ងៃ ទី​២៨ ខែឧសភា ឆ្នាំ ២០២០ លោក ឧ​ត្ត​ម​សេនីយ៍​ឯក ជា ប៊ុនហេង ប្រធាន​អង្គភាព​កីឡា​នគរបាលជាតិ​កម្ពុ​ជា និង​ជា​អនុប្រធាន​ទី​១​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​សបាន ​ចុះ​ដឹកនាំ​មន្ត្រី​ធ្វើការ​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ ក្នុង​បរិវេណ​ទីលាន​សហព័ន្ធ​កីឡា​សូ​ហ្វ​
​តិ​ន្នី​ស​កម្ពុជា​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។​

​លោក​ឮជា​ប៊ុនហេង​បាន​មានប្រសាសន៍ថា ​ការបាញ់​ថ្នាំ​សម្លាប់​មេរោគ​នៅ​ជុំវិញ​បរិវេណ​ទីលាន ​ក្នុង​បំណង​ត្រៀម​រៀបចំ​ការប្រកួត​ដណ្តើម​ពានរង្វាន់​ថ្នាក់ជាតិ និង​ពាន​សម្ដេច​ក្រឡាហោម ស ខេង នា​ពាក់កណ្ដាល​ខែមិថុនា ខាងមុខនេះ​។ បន្ទាប់ពី​ក្រសួង​អប់រំ យុវជន និង​កីឡា​ចេញ​សេចក្តីជូនដំណឹង​ដល់​សហព័ន្ធ​កីឡា​ជាតិ​ ដោយ​អនុញ្ញាត​ឲ្យ​ដំណើរ​ការហាត់​ហ្វឹកហ្វឺន​និង​ប្រកួត​លី​គ​របស់ខ្លួន​ឡើងវិញ​ជា​ជំហានៗ ប៉ុន្តែ​ត្រូវមាន​ផែនការ​ច្បាស់លាស់ និង​ត្រូវគោរព​តាម​លក្ខខណ្ឌ​សុវត្ថិភាព​មួយចំនួន​ ដូចខាងក្រោម​៖ រាល់​ការហាត់​ហ្វឹកហ្វឺន និង​ប្រកួត ត្រូវគោរព​តាម​និយាម​បច្ចេកទេស ដើម្បី​ធានា​សុវត្ថិភាព ចំពោះ​ទីកន្លែង និង​ឧបករណ៍​សម្ភារ ត្រូវបាន​បាញ់ថ្នាំ​សម្លាប់​មេរោគ និង​អនាម័យ​ជាប្រចាំ និង​កីឡាករ​-​កីឡាការិនី គ្រូបង្វឹក និង​មន្ត្រី​បច្ចេកទេស​ត្រូវបាន​ពិនិត្យ និង​ថែទាំ​សុខភាព​ត្រឹមត្រូវ និង​ម៉ឺងម៉ាត់​ជាប្រចាំ​តាម​ការណែនាំ និង​សហការ​ជាមួយ​ក្រសួងសុខាភិបាល​។​

​លោក​ប្រធាន​អង្គភាព​កីឡា​នគរបាលជាតិ​កម្ពុ​ជា​បន្ថែមទៀតថា ត្រូវធ្វើ​សេចក្ដីណែនាំ​ទៅ​ក្លឹប​លី​ក ដើម្បី​បំពេញ​លក្ខខណ្ឌ និង​អនុវត្ត​វិធានការ​ការពារ​មេរោគ​កូ​រ៉ូ​ណា​បាន​ត្រឹមត្រូវ និង​ម៉ឺងម៉ាត់​មុន​ហាត់ និង​ប្រកួត ហើយ​ការប្រកួត​លី​ក​ត្រូវ​បិទទ្វារ ធានាថា​មិនមាន​ទស្សនិកជន​ចំពោះ​ការប្រកួត​លី​គ​មិ​ត្រូវ​ឲ្យ​មាន ​ចំនួន​កីឡាករ​និង​មន្ត្រី​លើសពី​១០០​នាក់​ឡើយ​ត្រូវមាន​វិន័យ​ក្នុងការ​អនុវត្ត​
​គម្លាត​ស​ហ្គ​ម និង​គម្លាត​បុគ្គល​(​មិនត្រូវ​ចាប់ដៃ និង​ឱបរឹត​គ្នា​ពេល​ទាត់​ចូល​ឡើយ​។​
​ត្រូវ​ធានាថា​កន្លែង​ហាត់​និង​ប្រកួត​លី​គ​មិនមែនជា​កន្លែង​ឆ្លង​មេរោគ​កូ​រ៉ូ​ណា​រលក​ទី​២​ឡើយ​ករណី​ការប្រកួត​លី​ក​អនុវត្ត​មិនបាន​ត្រឹមត្រូវ​តាម​វិធានការ និង​ការណែនាំ​បច្ចេកទេស​របស​ក្រសួងសុខាភិបាល សហព័ន្ធ​នឹង​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​៕

អត្ថបទដែលជាប់ទាក់ទង