ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វេទិការសាធារណៈនៅឃុំគគីរធំ ប្រជាជនគាត់ ស្នើរដល់មេប៉ូលិសស្រុកកៀនស្វាយពន្លឿនធ្វើសៀវភៅគ្រួសារនិងសៀវភៅស្នាក់នៅជូនគាត់ប្រើប្រាស់

62

កណ្ដាល៖លោកព្រុំ សំណាងអធិការប៉ូលិសស្រុកកៀនស្វាយ និងផ្នែកកិច្ចការប៉ុស្តិ៍រដ្ឋបាលកាលពីព្រឹកថ្ងៃទី២៩ ខែ ឧសភាឆ្នាំ២០២០នេះកំលាំងនគរបាលប៉ុស្តិរដ្ឋបាល
គគីរធំនិងក្រុមការងារ ថ្នាក់
ស្រុក បានចុះធ្វើវេទិការសាធារណៈដោយស្ដីអំពី នគរបាលនិងសហគមន៍និងបានផ្សព្វផ្សាយ នូវគោលនយោបាយភូមិឃុំមានសុវត្តិភាព ដែលមានលក្ខណះសម្បត្តិ០៩យ៉ាង ដល់ប្រជាជនស្ថិតនៅឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាលប្រមាណ១១១នាក់បានស្ដាប់យល់ដឹងគ្រប់ៗគ្នាផងដែរ។
លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយក៏បានឡើងធ្វើបទបង្ហាញយ៉ាងក្បោះក្បាយដោយមានមតិលើកឡើងពីខ្លឹមសារសំខាន់ៗនៃគោលនយោបាយភូមិឃុំមានសុវត្ថិភាពអោយប្រជាជនដែលចូលរួមស្ដាប់ប្រមាណជាង១០០នាក់នាឱកាសនោះពោលគឺទី១-គ្មានសកម្មភាពលួច ឆក់ប្លន់ គ្រប់ប្រភេទ។
ទី២-គ្មានការដាំដុះ ការផលិត ការចរាចរ ការជួញដូរចែកចាយនឹងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។
ទី៣-គ្មានអំពើអនាចារ ការជួញដូរស្រ្តី នឹងកុមារ នឹងអំពើហឹង្សាក្នុងគ្រួសារ។
ទី៤-គ្មានក្មេងទំនើង។
ទី៥-គ្មានការលេងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ ការប្រើប្រាស់អាវុធខុសច្បាប់ នឹងបទល្មើសគ្រប់ប្រភេទ។
ទី៦-គ្មានគ្រោះថ្នាក់ចរាចរណ៍។
ទី៧- គ្មានគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌ័មិនទាន់ផ្ទុះ។
ទី៨-មានវិធានការទប់ស្កាត់ គ្រប់គ្រង នឹងឆ្លើយតបចំពោះគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធិភាពនិងទី៩-គ្មានការត្រួតពិនិត្យខុសច្បាប់។
ក្នុងនោះផងដែរលោកស្រីប៉ាល់ សុវណ្ណារីនាយផ្នែកកិច្ចការក៏ បានឡើងធ្វើបទបង្ហាញពីអំពើហិង្សាក្នុងគ្រួសារជូនដល់អ្នកចូលរួមបានស្ដាប់បានឃើញនិងយល់ដឹងផងដែរ។
ជាមួយគ្នានោះលោកវ៉េង កុសល អធិការរងប៉ូលិសស្រុកកៀនស្វាយក៏បានឡើងធ្វើបទបង្ហាញពីបញ្ហាគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀនជូនដល់អ្នកចូលរួមបានយល់ដឹងផងដែរ។
ចំពោះលោកសួន សម្បត្តិមេប៉ូលិសឃុំគគីធំក៏ បានឡើងធ្វើបទបង្ហាញដោយស្ដីពីគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៩ចំណុចផងដែរ។
ក្នុងឱកាសធ្វើវេទិការសាធារណៈនៅឃុំគគីធំនាព្រឹកមិញនេះមានបងប្អូនប្រជាជនជាច្រើននាក់គាត់បានសំណូមពរយ៉ាងទទួចទៅដល់ក្រុមសមត្ថកិច្ចប៉ូលិសចាប់ពីប៉ូលិសឃុំ,ប៉ូលិសស្រុកកៀនស្វាយនិងប៉ូលិសខេត្តកណ្ដាលដោយសូមអោយសមត្ថកិច្ចប៉ូលិសដែលពាក់ព័ន្ធនិងការងារនេះដោយសូមជួយពន្លឿនក្នុងការធ្វើសៀវភៅគ្រួសារ នឹងសៀវភៅស្នាក់នៅជូនដល់ពួកគាត់អោយបានលឿនបំផុតដែលអាចធ្វើទៅបានដើម្បីពួកគាត់យកមកប្រើប្រាស់តាមតម្រូវការចាំបាច់ផ្សេងៗព្រោះអីសៀវភៅគ្រួសារ,សៀវភៅស្នាក់នៅ និង អត្តសញ្ញាណប័ណ្ណសម្គាល់ខ្លួនពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការប្រើប្រាស់។
ចំពោះរាល់ការសំណូមពរពីសំណាកបងប្អូនប្រជាជនខាងលើនោះគឺលោកអធិការប៉ូលិសស្រុកកៀនស្វាយព្រុំ សំណាងគាត់ទទួលយករាល់សំណើរទាំងអស់នោះដើម្បីដោះស្រាយធ្វើជូនអោយបានលឿនបំផុតនិងក៏បានមានមតិផ្ដាំផ្ញើទៅប្រជាជនអោយចូលរួមសហការណ៍ជាមួយកម្លាំងសមត្ថកិច្ចប៉ូលិសផងដែរ ក្នុងការងារ បង្ការទប់ស្កាត់រាល់បទល្មើសនានាក្នុងការផ្ដល់ព័ត៌មានសម្ងាត់ជូនសមត្ថកិច្ចប៉ូលិសដើម្បីឱ្យកម្លាំងសមត្ថកិច្ចចុះជួយអន្តរាគមន៍បានទាន់ពេលវេលា នឹង ធ្វើការណែនាំបងប្អូនប្រជាជនអោយចូលរួមធ្វើអនាម័យអោយបានស្អាត ត្រឹមត្រូវនឹង គោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩៕

អត្ថបទដែលជាប់ទាក់ទង