ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភាប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៣ បានអនុម័តសេចក្តីព្រាងសម្រេចស្តីពីការបង្កើតនិងបំពេញបន្ថែមប្រព័ន្ធច្បាប់ និងយន្តការអនុវត្តដើម្បីការពារសន្តិសុខជាតិ ក្នុងតំបន់រដ្ឋបាលពិសេសហុងកុង

85
Chinese Embassy in Cambodia បានប្រកាសព័ត៌មានថា នារសៀលថ្ងៃទី២៨ ខែឧសភា កិច្ចប្រជុំលើកទី ៣ នៃសភាប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៣ បានអនុម័តសេចក្តីព្រាងសម្រេចស្តីពីការបង្កើតនិងបំពេញបន្ថែមប្រព័ន្ធច្បាប់និងយន្តការអនុវត្តដើម្បីការពារសន្តិសុខជាតិក្នុងតំបន់រដ្ឋបាលពិសេសហុងកុង ដោយតាមការបោះឆ្នោតគាំទ្រ។ នេះជាកិច្ចការដ៏ធំមួយក្នុងការអនុវត្តគោលនយោបាយប្រទេសមួយប្រព័ន្ធពីរដែលប្រកបដោយអត្ថន័យសំខាន់ចាំបាច់ និងមានឥទ្ធិពលយូរអង្វែង នេះបានបង្ហាញពីឆន្ទៈដ៏រឹងមាំ និងការសម្រេចចិត្តដ៏មុតមាំរបស់រដ្ឋាភិបាលចិនក្នុងការរក្សាការពារសុខសុវត្ថិភាពជាតិ ក៏បង្ហាញពីការរក្សាការពារដ៏ម៉ើងម៉ាត់ និងការយកចិត្តទុកខ្លាំងបំផុតរបស់រដ្ឋាភិបាលចិនដល់អត្ថប្រយោជន៍រួមនៃហុងកុង និងអត្ថប្រយោជន៍គ្រឹះសម្រាប់ជនរួមជាតិហុងកុង។
អត្ថបទដែលជាប់ទាក់ទង