ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្រី្ត​ម្នាក់​ស្លាប់ ក្រោយពេល​សម្រាលកូន​បាន​២​ថ្ងៃ នៅក្នុង​មន្ទីរ​សម្រាក​ព្យាបាល​និង​សម្ភព អ៊ី​លី​ត​

104

​ភ្នំពេញ​៖ ស្រី្ត​ម្នាក់​បាន​វ័យ​ជាង​៣០​ឆ្នាំ បាន​ស្លាប់ ក្រោយពេល​សម្រាលកូន​បាន​២​ថ្ងៃ នៅក្នុង​មន្ទីរ​សម្រាក​ព្យាបាល​និង​សម្ភព អ៊ី​លី​ត
ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ផ្សារ​សូ​ឡា ផ្ទះ​លេខ​៤៤៨ សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​ស្ត្រី​រូបនោះ ឈ្មោះលី រដ្ឋា អាយុ៣៤ ឆ្នាំ រស់នៅឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បាន​ស្លាប់ ក្រោយពេល​វះកាត់​សម្រាក​កូន ហើយ​បាន​ស្លាប់​នៅ​ព្រឹក​ថ្ងៃទី​២៩​ខែឧសភា​នេះ​។ នេះ​ជាការ​វះកាត់​លើក​ទី​២
ពេល​សម្រាក​កូនប្រុស​ទី​២​របស់គាត់​។ ប្រភពបានបញ្ជាក់ថា ស្រ្តីរូបនោះ មុនស្លាប់ គឺបានដួលក្នុងបន្ទប់ទឹក
ហើយទំនងជាដាច់ថ្នេរ ដែលវះកាត់សម្រាកកូន។ សព​ត្រូវបាន​បញ្ជូន​ចេញពី​មន្ទីរពេទ្យ រួមជាមួយ​និង​ទារក​ដែលមាន​សុខភាព​ល្អ
។ សព​យកទៅ​ធ្វើបុណ្យ​នៅ​ស្រុកកំណើត ។​

​ពាក់ព័ន្ធ​ករណីនេះ ខាង​មន្ទីរ​សុខា​ភ​បាល​រាជធានី​ភ្នំពេញ បញ្ជាក់ថា ចំពោះ​ការងារ​នេះ ពេល​ថ្ងៃ​បន្តិច អ្នកជំនាញ​នឹង​ចុះទៅពិនិត្យ
តែ​ខាង​មន្ទីរ​ព្យាបាល សម្ភព អ៊ី​លី​ត សម្របសម្រួល​ជាមួយ​ក្រុមគ្រួសារ​សព បញ្ចប់​ដោយ​ស្ងាត់ៗ​។ ចំណែក​ខាង​ក្រុម​សាច់ញាតិ
​នៃ​សព គឺ​ពុំបាន​និយាយ​អ្វី​ឡើយ បើទោះបីជា​អ្នកសារព័ត៌មាន​សាកសួរ​ក៏ដោយ ពួកគាត់​បាន​ចុះ​ពីលើ​អគារ​មន្ទីរពេទ្យ ហើយ​ឡើង
​រថយន្ត​ទៅ​បាត់​តែម្តង រួម​ជា​ទារក និង​សព ៕

អត្ថបទដែលជាប់ទាក់ទង