ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរស​២​នាក់​ត្រូវ​រន្ទះបាញ់​ស្លាប់ ពេល​ដើរ​ឆ្លុះ​កង្កែប និង​ភ្ជួរស្រែ​មេឃ​កំពុង​ភ្លៀង ចំណែក​ក្របី​៣​ក្បាល​ងាប់​ដោយ​រន្ទះ​

56

 

​កំពង់ធំ ៖ បុរស​២​នាក់​ត្រូវ​រន្ទះបាញ់​បណ្តាល​ឲ្យ​ស្លាប់​នៅ​ស្រុក​ស្ទោង និង​ស្រុក​សន្ទុក នៃ​ខេត្តកំពង់ធំ ខណៈ​កំពុង​ដើរ​ឆ្លុះ​កង្កែប និង​ម្នាក់ទៀត​កំពុង​ភ្ជួរស្រែ ហើយ​មាន​មាន​ភ្លៀង​ធ្លាក់ ។ ចំណេ​កឯ​សត្វ​ក្របី​ចំនួន​៣​ក្បាល ត្រូវបាន​រន្ទះបាញ់​ងាប់ ខណៈ​ម្ចាស់​ចង​នៅ​ខាង​ក្រោមផ្ទះ​ពេល​មេឃ​កំពុង​ភ្លៀង​។​

​ករណី​ទី​១ ៖ កើតហេតុ​នៅ​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង​១២​និង​២៥​នាទី ស្ថិតនៅ​ភូមិ​ត្រើយ​ម្យ៉ា​ប ឃុំ​ប្រាសាទ ស្រុក​សន្ទុក ។ ជនរងគ្រោះ​ឈ្មោះ មី ម៉ៅ អាយុ​២៧​ឆ្នាំ ត្រូវ​រន្ទះបាញ់​បណ្តាល​ឲ្យ​ស្លាប់ ពេល​កំពុង​ភ្ជួរស្រែ​កណ្តាល​ភ្លៀង ។​

​ករណី​ទី​២ ៖ កើតហេតុ​នៅ​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង​១៩​និង​៣០​នាទី ស្ថិតនៅ​ភូមិ​ស្រីរ​ងិ​ត ឃុំ​ចំណា​ក្រោម ស្រុក​ស្ទោង​។ ជនរងគ្រោះ​ឈ្មោះ ស៊​ត ប្រាក់ អាយុ​៤៩​ឆ្នាំ ត្រូវ​រន្ទះបាញ់​ស្លាប់ ពេល​កំពុង​ដើរ​ឆ្លុះ​កង្កែប ។​

​ករណី​ទី​៣ ៖ សត្វ​ក្របី​ចំនួន​៣​ក្បាល ត្រូវបាន​រន្ទះបាញ់​ងាប់ ខណៈ​ម្ចាស់​ចង​នៅ​ខាង​ក្រោមផ្ទះ ពេល​មេឃ​កំពុង​ភ្លៀង នៅ​រសៀល​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង​២​និង​៣០​នាទី នៅ​ចំណុច ពោធិ៍​តា​នន ភូមិសាស្ត្រ ភូមិ ត្អួ​រលំ ឃុំ កំពង់​ហៅ ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​។​

​សត្វ​ក្របី​ទាំងបី​ក្បាល ជា​កម្មសិទ្ធិ​របស់​ឈ្មោះ អ៊ុំ ថា ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ ខាងលើ ងាប់​ក្របី​ចំនួន​២​ក្បាល (​ញី​១ ក្បាល​) និង​ឈ្មោះ សង ណា​រី ភេទ​ស្រី អាយុ ៤០​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ ជាមួយគ្នា​អស់​ក្របី​ឈ្មោល​ចំនួន ១ ក្បាល ៕​

អត្ថបទដែលជាប់ទាក់ទង