ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្ម​ទណ្ឌ​កំរិត​ធ្ងន់​ បង្ក្រាប​មុខ​សញ្ញា​ប្លន់​និង​ចែក​ចាយ​គ្រឿង​គ្រឿង​ញៀន​ ដកហូត​កាំ​ភ្លើង​ខ្លី​ចំនួន​២ដេីម​

47

  ភ្នំពេញៈ​​កម្លាំងសមត្ថកិច្ចនាយកដ្ឋាន​​ព្រហ្មទណ្ឌកំរិតធ្ងន់នៃក្រសួងមហាផ្ទៃដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រីជាវវិបុល  បានបេីកកិច្ចប្រតិបត្តិការបង្ក្រាបជនសង្ស័យដែលមុខសញ្ញាប្លន់និងចែកចាយគ្រឿងញៀនឃាត់ខ្លួនមនុស្សបាន៦នាក់ជាបន្តបន្ទាប់​ ​ ដកហូតអាវុធខ្លីចំនួន២ដេីមព្រមទាំងថ្នាំញៀនមួយចំនួន 

  រង្វាន់ប្រតិបត្តិការបង្ក្រាបនេះសមត្ថកិច្ចបានចាប់ផ្ដើមតាំងពីព្រឹកថ្ងៃ២៩ខែមេសាឆ្នាំ២០២០រហូតដល់ម៉ោង៦និង០០នាទីល្ងាចទើបបញ្ចប់នៅចំនុចផ្ទះជួលភូមិឬស្សីសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យរាជធានីភ្នំពេញ 

ដោយដកហូតវត្ថុតាំងកាំភ្លើងខ្លីម៉ាក​ K59 ចំនួន២ដេីមបង់២គ្រាប់ចំនួន៧គ្រាប់  ថ្នាំក្រាមសរថ្លាចំនួន១០កញ្ចក់ធំ២កញ្ចក់ថ្នាំគ្រាប់ពណ៌បៃតងចំនួន២៥គ្រាប់និងជញ្ជីងថ្លៃថ្នាំនិងម៉ូតូមួយគ្រឿង

  សមត្ថកិច្ចបានអោយដឹងថាមុននឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់​ ​គឺកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃក្រសួងមហាផ្ទៃបានធ្វើការតាមស្រាវជ្រាវមុខសញ្ញាប្លន់និងចែកចាយគ្រឿងគ្រឿងញៀនយ៉ាងសកម្មក្នុងរាជធានីភ្នំពេញកាលពីជិត១ខែមុន  រហូតមានតំរុយមកដល់ព្រឹកថ្ងៃ២៩ខែឧសភាឆ្នាំ២០២០កម្លាំងព្រហ្មទណ្ឌកំរិតធ្ងន់ក្រុងភ្នំពេញបានចុះបង្ក្រាបមុខសញ្ញាបានជាបន្តបន្ទាប់ដោយម្នាក់ឃាត់ខ្លួនម្តុំស្ពានព្រែកសំរោងខណ្ឌច្បារអំពៅ​​ ហើយឈានទៅដល់ការឃាត់ខ្លួនជាបន្តបន្ទាប់នាក់ទៀតនៅម្តុំផ្សារសាំហានសង្កាត់ទួលសង្កែខណ្ឌឫស្សីកែវ  សរុប៦នាក់និងបានសួរនាំរហូតឈានដល់ការឆែកឆេរផ្ទះជួលជនសង្ស័យម្នាក់ឈ្មោះជារ៉ាន់ភេទប្រុសអាយុ៤៥ឆ្នាំ​ ​ជាមេក្លោងប្លន់ប្រដាប់នៅម្តុំភូមិឬស្សីសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ

ដោយមានការចួលរួមពីលោក​ ​ ​ ប្លង់សុផលព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញនិងលោកក្រឡាបញ្ជី  សហការជាមួយនិងកម្លាំងសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលស្ទឹងមានជ័យដឹកនាំដោយលោកឧត្ដមសេនីយ៍ត្រីជាវវិបុល  បានធ្វើការ​​ឆែកឆេរបន្ទប់ជួលរកឃើញ  កាំភ្លើងខ្លីម៉ាក​ k59 ចំនួន2ដេីម  ថ្នាំក្រាមសរថ្លាចំនួន១០កញ្ចក់មាន២កញ្ចក់ថង់ធំ  ថ្នាំគ្រាប់ពណ៌បៃតងចំនួន២៥គ្រាប់និងជញ្ជីងសំរាប់ថ្លឹងថ្នាំចំនួន  ម៉ូតូមួយគ្រឿងនិងសំភារៈផ្សេងៗទៀត 

ក្រោយពេលឆែកឆេររកឃើញវត្ថុតាំងរួចហើយជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកំរិតធ្ងន់បាននាំខ្លួនយកទៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃក្រសួងមហាផ្ទៃដេីម្បីចាត់ការបន្តតាមនិតិវិធី 

អត្ថបទដែលជាប់ទាក់ទង