ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បដិមា១​ ព្រះអង្គតូច​ ទំងន់​៦​ខាំ​ ត្រូវបានប្តីប្រពន្ធ២នាក់ប្រទះឃើញតាមផ្លូវខណៈកំពុងនាំគ្នាដើររកផ្សិតប៉ក់ក្នុងព្រៃ

62

មន្ទីរព័ត៌មានខេត្តរតនគិរីបានឲ្យដឹងថាយោងតាមរបាយការណ៍របស់លោកហេងសាវឿនអភិបាលស្រុកវ៉ើនសៃខេត្តរតនគិរីបានអោយដឹងថាកាលពីវេលាម៉ោងប្រហែលព្រឹកថ្ងៃទី៣០ខែឧសភាឆ្នាំ២០២០មានប្រជាពលរដ្ឋជាប្តីប្រពន្ធ២នាក់ដែលមានឈ្មោះប៉ែងតៃអាយុ៤៥ឆ្នាំជនជាតិឡាវជាប្តីនិងឈ្មោះសៃថៃអាយុ៤២ឆ្នាំជនជាតិឡាវត្រូវជាប្រពន្ធរស់នៅភូមិប៉ាកាឡាន់ឃុំប៉ាកាឡាន់ស្រុកវេីនសៃ

ធ្វើដំណេីរចេញពីផ្ទះសំដៅទៅព្រៃដេីម្បីរកផ្សិតប៉ក់មកលក់លុះទៅដល់ចំណុចជិតអូរផៃចុងភូមិកំពង់ចាមឃុំប៉ាកាឡាន់ប្រពន្ធក៏ប្រទះឃេីញរូបបដិមា១ព្រះអង្គតូចទំងន់ខាំហេីយក៏រេីសទុកដាក់ជាប់ខ្លួននិងដេីរទៅរករេីសផ្សិតបន្តក្នុងព្រៃរហូតដល់ល្ងាចទេីបមកដល់ផ្ទះវិញ

បច្ចុប្បន្នគាត់ទាំង២នាក់ប្តីប្រពន្ធបានយករូបបដិមានេះមកទុកក្នុងផ្ទះដាក់ទានធូបសក្ការៈបូជាហេីយប៉ុស្តិ៍រដ្ឋបាលបានធ្វេីការណែនាំអោយពួកគាត់រក្សាទុកដាក់អោយបានល្អ

អត្ថបទដែលជាប់ទាក់ទង