ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាបបានក្រុមចោរប្លន់ ចំនួន៣នាក់

41

ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ៖ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ១៦ និង ៣០នាទី នៅចំណុចមុខផ្ទះលេខ៣៩២ ផ្លូវលេខ ៣៦៧ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានករណីប្លន់កាបូបប្រាក់របស់ឈ្មោះ ហេង លី ភេទ ស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ បង្កដោយជនសង្ស័យ០៣នាក់ ។

នៅថ្ងៃទី ២៩ ខែ ឧសភា ឆ្នាំ ២០២០ កំលាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសហការជាមួយនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ និងអធិការដ្ឋាននគរបាលខណ្ឌកំបូល បានឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ។

ករណីទី១ លួចមានស្ថានទម្ងន់ទោស(ប្លន់កាបូបដាក់ ប្រាក់របស់អ្នកលក់មាស) និងជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យបាន០៣នាក់មានឈ្មោះ ៖
១ . ឈ្មោះ ភាង ភ័ណ្ឌ ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ៏ ទីលំនៅបច្ចុប្បន្នផ្ទះជួលលេខ២៩ ក្រុម១៧ សង្កាត់ ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ប្លន់ និងជួញដូរគ្រឿងញៀន) ។
២. ឈ្មោះ ជា រ៉ាន់ ភេទ ប្រុស អាយុ ៤៥ឆ្នាំ មុខរបរ អ្នកអនាម័យ ជនជាតិ ខ្មែរ ទីលំនៅបច្ចុប្បន្នផ្ទះជួលលេខ២៩ ក្រុម១៧ សង្កាត់ ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ(ប្លន់ និងជួញដូរគ្រឿងញៀន) ។
៣. ឈ្មោះ ហ៊ុយ សុខា ភេទប្រុស អាយុ ៦៣ឆ្នាំ មុខរបរ លក់សាច់ឆ្កែ ជនជាតិ ខ្មែរ ទីលំនៅបច្ចុប្បន្នភូមិ សាឡូង សង្កាត់ កំបូល ខណ្ឌ កំបូល រាជធានីភ្នំពេញ (ប្លន់) ។

សម្ភារៈចាប់យក ៖
១.ម៉ូតូចំនួន០២គ្រឿង (ហុងដាសេ១២៥ និងអ៊ែរប្លែក)
២.កាំភ្លើងខ្លី០២ដើម (ម៉ាកកា៥៩) បង់ចំនួន០២ គ្រាប់០៧គ្រាប់
៣.គ្រឿងញៀនចំនួន ៤៧៨.៣២ក្រាម និងថ្នាំគ្រាប់រូបក្បាលខ្មោច ពណ៌កាប់ស្ទាំង ចំនួន ២៥គ្រាប់ ។

ជនសង្ស័យទាំង០៣នាក់បានសារភាពប្រាប់ថា ពួកគេពិតជាបាន ប្រព្រឹត្តសកម្មភាពខាងលើនេះពិតប្រាកដមែន ៕

 

អត្ថបទដែលជាប់ទាក់ទង