ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ន​ន់ ជំនិត​ឈ្នះ ពិន្ទុ​ហ៊ា ចាន់ថន​

75

​ ​ភ្នំពេញ​៖​ការប្រកួត​រវាង​អ្នក​ប្រដាល់​ជើងចាស់​២​រូប​លើស​ង្វៀន​ខា​រ៉ា​បាវ ​របស់​អាស៊ីអាគ្នេយ៍​នា​រសៀល​ថ្ងៃទី​៣០​ឧស​ភាន​ន់ ជំនិត​
​ក្លិប​ស្វាយ​រលំ​ឬ​ទ្ធិ​ជ័យ​បាន​យកឈ្នះ​អ្នក​ប្រដាល់​ជើងចាស់​ដូចគ្នា​បាន​វិញ​គឺ​ហ៊ា ចាន់ថន​ក្លិប​គី​សែ​មាន​រិ​ទ្ធ ។​
​ ​អ្នក​ប្រដាល់​ទាំង​២​រូបនេះ​ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម ។​នេះ​ជាការ​ជួបគ្នា​ដ៏​កម្រ​របស់​អ្នក​ប្រដាល់​ទាំង​២​រូបនេះ ។​កាល​
​ជួបគ្នា​លើកដំបូង​ជំនិត​ចាញ់​ចាន់ថន​ដោយ​ពិន្ទុ​តែ​ជំនួប​លើក​នេះ​ជំនិត​យកឈ្នះ​បាន​វិញ ។​ពួកគេ​ទាំង​២​ចា​ញ៉ ឈ្នះ​គ្នា​ទាំង​ប្រផិតប្រផើយ​
​តែប៉ុណ្ណោះ ។​
​ ​ពួកគេ​ប្រកួត​គ្នា​ដោយ​ប្រើ​កលល្បិច​ជាង​ប្រើ​កម្លាំង ។​ជំនិត​គេ​បញ្ចេញ​កណ្ដាប់ដៃ​បានល្អ​និង​រហ័ស​ក្នុងខណៈដែល​ចាន់ថន​ប្រើ​
​ជង្គង់​បានល្អ​ដែរនោះ ។​ការប្រកួត​៥​ទឹក​ពួកគេ​វ៉ៃ​ដោយ​សន្សំសំចៃ​កម្លាំង​ជាទីបំផុត ។​ន​ន់ ជំនិត​បានទទួល​ជ័យជំនះ​លើ​ហ៊ា ចាន់ថន​ដោយ​
​ពិន្ទុ​ទាំង​ប្រផិតប្រផើយ​ប៉ុណ្ណោះ ។​
​ ​សឿន ឆ្នើម​ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ប្រកួត​ឈ្នះ​អ្នក​ប្រដាល់​រិ​ទ្ធ ប៊ុន​ម៉ៅ​ក្លិប​អាណាចក្រ​គុន​ខ្មែរ​ដោយ​ពិន្ទុ ។ អ្នក​ប្រដាល់​ទាំង​២
​រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០​គីឡូក្រាម ។​
​ ​ជា​អ្នក​ប្រដាល់​ដែល​ទើបតែ​លេចមុខ​ដូចគ្នា​នោះ​ពួកគេ​សុទ្ធ​តែមាន​ចិត្តធំ​ដូចគ្នា​ហើយ​ក្នុងការ​ប្រកួត​គេ​សុទ្ធតែ​ចង់​ឈ្នះ​ដូចគ្នា​
​រហូត​ពេលខ្លះ​គេ​បំពាន​គ្នា​ទៅវិញទៅមក​ទៀតផង ។​សឿន ឆ្នើម​ដែល​កម្លាំង​របស់គេ​មានប្រៀប​ជាង​នោះគេ​សម្រុក​វាយប្រហារ​លើ​ប៊ុន​ម៉ៅ​
​ដោយ​គ្មាន​ញញើត​ឡើយ ។​
​ ​ប៊ុន​ម៉ៅ​ដែលជា​ជើង​ខ្លាំង​មួយរូប​នៅ​ខេត្តសៀមរាប​នោះគេ​ក៏​ច្រាស់​សង​វិញ​ដោយ​គ្មាន​ញញើត​ដែរ ។​នៅក្នុង​ការប្រកួត​៥​ទឹក​ពួកគេ​
​វាយប្រហារ​គ្នា​ទៅវិញទៅមក​ដោយ​មិន​សំចៃ​កម្លាំង ។​ការ​វាយ​ចេញ​របស់​សឿន ឆឹ្ន​ើ​ម​មាន​ប្រសិទ្ធិភាព​ច្រើនជាង​ហេតុនេះហើយ​ទើប​គេ​បាន​
​ទទួល​ជ័យជំនះ​លើ​គូប្រកួត​របស់គេ​បែបនេះ ។​
​ ​សេក ចៅ​ជូត​ក្លិ​ុ​ប​អង្គរ​មានជ័យ​ខេត្តសៀមរាប​ប្រកួត​ឈ្នះ​ជើង​ខ្លាំង​ថន ភឿ​ត​ក្លិប​ឃ្លាំងមឿង​កីឡា​បាន​ដោយ​ពិន្ទុ​ទាំង​វេទនា ។​
​អ្នក​ប្រដាល់​ទាំង​២​រូ​ឲ​ប​នេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។​
​ ​តាមពិត​ថន ភឿ​ត​មាន​ឧិ​កាស​ឈ្នះ​សេក ចៅ​ជូត​នៅក្នុង​ទឹក​ទី​៣​ដោយសារតែ​គេ​ទាត់​ចៅ​ជូត​បណ្ដាល​ឲ្យ​ខូច​ជើង​ទៅហើយនោះ​។​
ទោះបី​ជើង​របស់គេ​មាន​បញ្ហា​ក៏ពិតមែន​តែ​ចៅ​ជូត​នៅ​បន្ត​ការប្រកួត​បាន​ហើយ​ថែមទាំង​ការពារ​មិន​ឲ្យ​ថន ភឿ​ត​វាយប្រហារ​ជើង​ក្រោម​គែ​
​បាន​ទឿ​ត​ផង ។​
​ ​ចៅ​ជូត​វ៉ៃ​ចេញ​បា​នប​កាន់តែ​ល្អ​និង​ចំ​គោលដៅ​បាន​ច្រើន​ទៀតផង ។​ចំណែក​ថន ភឿ​ត​២​ទឹក​ចុងក្រោយ​គេ​មិនសូវមាន​ឧិ​កាស​
​វាយលុក​លើ​គូប្រកួត​ឡើយ​គឺ​ភាគច្រើន​គេ​ដ​យ​ថយ និង ការពារ​ច្រើនជាង​ទៀតផង ។ បន្ទាប់ពី​ប្រកួត​គ្នា​ពេញ​ទាំង​៥​ទឹក​នោះ​សេក ចៅ​ជូត​
​ជា​អ្នកឈ្នះ​ថន ភឿ​ត​ដោយ​ពិន្ទុ ។​
​ ​ឡុង ពិសិដ្ឋ​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ​ប្រកួត​ចាញ់​ពិន្ទុ​អ្នក​ប្រដាល់​ធន វិស្ណុ​ក្លិប​កងយោធពល​ខេមរភូមិន្ទ​ដោយ​ពិន្ទុ ។​ពួកគេ​ជា​អ្នក​ប្រដាល់​
​ជើង​ថ្មី​ហើយ​គេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៤៨​គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង