ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាជនក្រីក្រ៧គ្រួសាររួមមាន ស្រ្តីមេម៉ាយ,ចាស់ជរា,បានទទួលអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា

47

ភ្នំពេញ៖​ កាលពីល្ងាចថ្ងៃទី​ ០១​ ខែ​ មិថុនា ឆ្នាំ​ ២០២០នេះ​ នៅសាលាសង្កាត់បឹងកេងកងទី១​ខណ្ឌបឹងកេងកងរាជធានីភ្នំពេញត្រូវបាន ក្រុមការងារនៃអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌបឹងកេងកង ដែលដឹកនាំដោយ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកងនិងជាប្រធានគណៈកម្មាធិការអនុសាខា​កាកបាទក្រហមកម្ពុជាខណ្ឌបឹងកេងកង បានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុនសែន​ ជាប្រធាន ជូនដល់ចាស់ជរា២គ្រួសារ​ ,ស្ត្រីមេម៉ាយ១គ្រួសារ​ ,និងប្រជាពលរដ្ឋមានជីវភាពខ្វះខាត៤គ្រួសារ​ សរុបចំនួន៧គ្រួសារ​ មកពីភូមិចំនួន៥​ ក្នុងសង្កាត់បឹងកេងកងទី១​ ខណ្ឌបឹងកេងកងរាជធានីភ្នំពេញ។
នាឱកាសនោះ លោកធឹម សំអានអភិបាលខណ្ឌបឹងកេងកងនិងជាប្រធានគណៈកម្មាធិការអនុសាខា​កាកបាទក្រហមកម្ពុជាខណ្ឌបឹងកេងកងក៏ បានមានមតិលេីកឡេីងយ៉ាងក្បោះក្បាយពីការយកចិត្តទុកដាក់ក្នុងការគិតគូខ្ពស់ជាប់ជានិច្ចពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ ចំពោះសុខទុក្ខប្រជាពលរដ្ឋយេីងទូទាំងព្រះរាជាណាចក្រកម្ពុជា​ ជាពិសេសជនរងគ្រោះ​ និងជនងាយរងគ្រោះគ្រប់ប្រភេទ​ ដោយមិនទុកឲ្យប្រជាពលរដ្ឋយើងណាម្នាក់គាត់ស្លាប់បាត់បង់ជីវិតដោយយេីងមិនបានដឹង​ ហេីយមិនបានដោះស្រាយ​ នោះឡេីយ​ ។​ លោកក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបន្តយកចិត្តទុកដាក់ការពារ​ និងរក្សាអនាម័យជានិច្ចតាមការណែនាំរបស់ក្រសួងសុខាភិបាល ដេីម្បីចូលរួមទប់ស្កាត់​បង្ការហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ទាំងអស់គ្នា ដោយផ្តើមចេញពីខ្លួនយើង
អំណោយមនុស្សធម៌ដែលបានចែកជូនដោយក្នុង១គ្រួសារៗទទួលបាន៖​ អង្ករ២៥គីឡូក្រាម​ ,មី១កេស​ ,ទឹកអាល់កុល៤ដប​, ម៉ាស១ដុំ​ និងថវិកាចំនួន៣០.០០០រៀល​ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង