ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កំលាំងនគរបាលខណ្ឌចំការមន ទទួលបានអំណោយឧបត្ថម្ភរបស់លោក យិន សាន អធិការដ្ឋាននគរបាលខណ្ឌចំការមន

69

 

ភ្នំពេញៈ នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ លោក យិន សាន អធិការដ្ឋាននគរបាលខណ្ឌចំការមន ប្រគល់ មួកសុវត្ថិភាព ចែកម៉ាស់ និងបាញ់កំដៅ បាញ់អាកុលដល់ កំលាំងនគរបាលខណ្ឌចំការមន គោរពច្បាប់ចរាចរណ៍ផងដែរ ដែរទទួលបានអំណោយឧបត្ថម្ភពីប្រជាពលរដ្នក្នុងមូលដ្នានខណ្ឌចំការមនទាំងអស់ ដើម្បីចូលរួមបង្កាត់ទប់ស្កាត់មេរោគ COVID-19 ។

លោក យិន សាន អធិការដ្ឋាននគរបាលខណ្ឌចំការមន បានឲ្យដឹងថា អំណោយចែកជូនដល់កងកំលាំងនគរបាលខណ្ឌចំការមន គឺបានមកពី ប្រជាពលរដ្នក្នុងមូលដ្នានខណ្ឌចំការមនទាំងអស់។

លោកបន្តថា ផ្តាំផ្ញើរដល់កងកម្លាំងទាំងអស់ឲ្យចេះសាមគ្គីគ្នា និងធ្វើការងារសង្គមឲ្យបានច្រើន ជាពិសេសត្រូវបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋមូលដ្ឋាន ។

១. ត្រូវកាត់សក់ខ្លីជាប្រចាំ និងស្លៀកពាក់ឯកសណ្ឋានឲ្យបានស្អាត សមជាសមត្ថកិច្ចគំរូ
២. ត្រូវរៀនពីការគោរពឲ្យបានត្រឹមត្រូវក្នុងនាមជាមន្ត្រីនគរបាលជាតិ
៣. ត្រូវគោរពវិន័យកងកម្លាំងឲ្យបានល្អ
៤. ត្រូវយកចិត្តទុកដាក់រៀនសូត្រ ស្តាប់តាមការណែនាំ គោរពរៀមច្បង និងប្រធានអង្គភាព ដែលនឹងត្រូវចាត់តាំងទៅបម្រេីការងារនៅទីនោះ
៥. ត្រូវផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ ដូចជាការផ្តល់សេវាសាធារណ:ឲ្យបានលឿន ជាពិសេសធានាឲ្យបានសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។
៦. ត្រូវមានវិន័យ អាកប្បកិរិយា សីលធម៌ និងគុណធម៌ ល្អ ក្នុងនាមជាមន្ត្រីនគរបាលជាតិ
៧. ត្រូវបង្ហាញភាពទន់ភ្លន់ ប៉ុន្តែមុឺងម៉ាត់ ក្នុងការអនុវត្តការងារ
៨. ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានជាប្រចាំនៅពេលបេីក ដេីម្បីបង្ហាញជាគំរូល្អដល់ប្រជាពលរដ្ឋ ក្នុងនាមជាអនុវត្តច្បាប់
៩. ហាមដាក់ខាត និងចាកចេញឲ្យឆ្ងាយពីអ្វីដែលខុសច្បាប់ ជាពិសេសគឺគ្រឿងញៀន
១០. ត្រូវប្រេីប្រាស់អាវុធឲ្យបានត្រឹមត្រូវ ហាមដាច់ខាតការបាញ់បោះសេរី
១១. ត្រូវចូលរួមថែរក្សាសុខភាព ដោយពាក់ម៉ាស់ជាប្រចាំ លាងដៃជាមួយជែល ឬទឹកអាល់កុលឲ្យបានញឹកញាប់ ដេីម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ ១៩ ៕

អត្ថបទដែលជាប់ទាក់ទង