ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នាដៃម្ចាស់មេដាយប្រដាល់គុនខ្មែរ នៅស៊ីហ្គេម២០១៧-២០១៩ នឹងត្រូវតម្កល់ទុកនៅសារ:មន្ទីរកីឡាជាតិ

86
លោកឧត្តមសេនីយ៍ តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ នាព្រឹកថ្ងៃទី ០២មិថុនា២០២០នេះ បានជួបសំណេះសំណាល និងណែនាំឲ្យកីឡាករប្រដាល់គុនខ្មែរ ព្រមទាំងឃីកបុកស៊ីងចំនួន៨រូប ដែលជាម្ចាស់មេដាយ មាស ប្រាក់ និងសំរិទ្ធ អោយរៀបចំឯកសារប្រវត្តិស្នាដៃរបស់ខ្លួន ដើម្បីប្រគល់ឲ្យក្រសួងអប់រំយុវជននិងកីឡា សម្រាប់ធ្វើសៀវភៅប្រវត្តិកីឡាករ-កីឡាការិនីកម្ពុជាដែលមានស្នាដៃជ័យលាភីនិងមេដាយសម្រាប់តម្កល់ទុកនិងតាំងក្នុងសារ:មន្ទីរកីឡាជាតិ ។
លោក តែម ម៉ឺន បានមានប្រសាសន៍ថា ក្នុងនាមលោកជាប្រធានសហព័ន្ធសូមកោតសរសើរដល់អត្តពលិកគុនខ្មែរ និងឃីកបុកស៊ីង ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការប្រកួតដណ្តើមមេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធ នៃព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម២០១៧ នៅប្រទេសម៉ាឡេស៊ី ជាពិសេសកីឡាករ ឃុន ម៉ាឌី ដែលទទួលបានមេដាយមាសជាលើកដំបូងលើប្រភេទកីឡាប្រដាល់គុនខ្មែរ។
លោកប្រធានសហព័ន្ធបានបន្តថា ចំពោះព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេម២០១៩ នៅប្រទេសមីយ៉ាន់ម៉ា យើងទទួលបានមេដាយសំរិទ្ធ៦គ្រឿង។ ដូច្នេះសហព័ន្ធ និងលោកគ្រូអ្នកគ្រូម្ចាស់មេដាយមាស ប្រាក់ និងសំរិទ្ធ ត្រូវរៀបចំឯកសារ និងរូបភាពរបស់កីឡាករខ្លួនជូនក្រសួងអប់រំ យុវជន និងកីឡាគ្រប់ចំនួនទំាំងអស់សម្រាប់ធ្វើសៀវភៅប្រវត្តិកីឡាករ-កីឡាការិនីកម្ពុជា សម្រាប់តម្កល់ទុកនិងតាំងនៅសារ:មន្ទីរកីឡាជាតិរបស់កម្ពុជា។
សូមបញ្ជាក់ថា កីឡាករចំនួន៤រូបបានឈ្នះមេដាយនៅក្នុងការសម្រាប់ការប្រកួតកីឡាស៊ីហ្គេម២០១៧ នៅប្រទេសម៉ាឡេស៊ីនិងស៊ីហ្គេម២០១៩នៅមីយ៉ាន់ម៉ា និងឃីកបុកស៊ីង រួមមាន កីឡាករឃុន ឌីម៉ា មេដាយមាស ,កីឡាករម៉ឺន សុភា មេដាយប្រាក់ ,កីឡាករ វ៉ាន់ វឿន មេដាយសំរិទ្ធ២ , កីឡាករឡៅ ចិត្រា មេដាយសំរិទ្ធ២,ហ៊ឹម គឹមរៀង មេដាយសំរិទ្ធ១,ខេម ចាន់ មេដាយសំរិទ្ធ១ ,ចក់ សាវឿន មេដាយសំរិទ្ធ១ និងកីឡាករឡៅ ចន្រ្ទា មេដាយសំរិទ្ធ ១៕

អត្ថបទដែលជាប់ទាក់ទង