ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាចម្រៀង​ជើងចាស់ ម៉េង កែវពេជ្ជតា រង​បណ្តឹង​ពី​ស្ត្រី​ម្នាក់​ពីបទ បរិហារកេរ្តិ៍​ជា​សាធារណៈ​

151

 

 

​ភ្នំពេញ​៖ តារាចម្រៀង ជើងចាស់ ស្រី​ល្បីឈ្មោះ អ្នកនាង ម៉េង កែវពេជ្ជតា ត្រូវបាន​ស្ត្រី​ម្នាក់ ដាក់ពាក្យ​ប្តឹងទៅ​កាន់​សាលាដំបូង រាជធានី​ភ្នំពេញ ពីបទ បរិហារកេរ្តិ៍​ជា​សា ធារ​ណៈ ។ នេះ​គឺជា​ពាក្យបណ្តឹង​លើកដំបូង​ដែល​ត្រូវបាន​ផ្សព្វផ្សាយ ក្រោយពី​តារា​ស្រី​រូប នេះ​បានធ្វើការ ផ្សាយ​ផ្ទាល់​(Live ) តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់​អ្នកនាង​អស់​រយៈពេល​ជាច្រើន ថ្ងៃ​ដោយមាន​ទាំង​ការ បើក​កកាយ​រឿង​អតីត​ស្វាមី រួមទាំង​ទំនាស់​ពាក្យសម្តី​ជាមួយ​អ្នក​ក្នុង និង​ក្រៅ សិល្បៈ​មួយចំនួន​។​
ជា​រឿង​ភ្ញាក់ផ្អើល​ជាថ្មី​ក្រោយពី​ពាក្យបណ្តឹង លើ​តារាចម្រៀង​លំដាប់​ជួរមុខ​ត្រូវ បាន ដល់ដៃ​មន្ត្រី​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​។
បើតាម​ក្នុង​ពាក្យបណ្តឹង ដាក់ចូល​តុលាការ​កាលពី​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២០​នេះ ស្ត្រី ឈ្មោះ​រស់ សោ​ភ័​ណ្ឌ​ដែល​ទំនងជា​ប្រពន្ធក្រោយ​របស់លោក ឧ​ត្ត​ម​សេនីយ៍ មួង ឃីម ជា​អតីត​ប្តី​របស់​អ្នកនាង ម៉េង កែវពេជ្ជតា បាន​ប្តឹង​លើ​តារាចម្រៀង​រូបនេះ​ពីបទ បរិ​យា​កេរ្តិ៍​ជា សាធារណៈ និង​សម្លុត​កុំ​ឲ្យ​ដាក់ពាក្យ​ប្តឹង​។ កាន់តែ​ភ្ញាក់ផ្អើល​គឺ​បណ្តឹង​នោះ​ទាម ទារ សំណង​ជំងឺ​ចិត្ត លើ​សំណង​ត្រឹម ១០០​រៀល និង​សុំ​ឲ្យ​ចោទប្រកាន់ ផ្តន្ទាទោស​តាមច្បាប់ និង​សុំ​ឲ្យ​ប្រកាស​សុំទោស​លើ​បណ្តាញ​សង្គម​ហ្វេ​ស​បុក​ជា​សាធារណៈ ។
យោងតាម​ពាក្យបណ្តឹង​ថា បណ្តឹង​នេះ​ធ្វើឡើង​ក្រោយពី​តារា ចម្រៀង​ម៉េង កែវពេជ្ជតា បានធ្វើ​ការផ្សាយ​ផ្ទាល់​វិ​ដេ​អូ​លើ បណ្តាញ​សង្គម​ហ្វេ​ស ប៊ុ​ក​កាលពី​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០២០ ដោយបាន​វាយប្រហា​អ្នកនាង រស់ សោ​ភ័​ណ្ឌ និង​គ្រួសារ ដែល​ដើមបណ្តឹង​ចាត់ទុកថា​អ្នកនាង​ម៉េង កែវពេជ្ជតា បាន​បំ​ភ្លើ​ស​ការពិត និង​ប្រឌិត​ជា​រឿង​ទម្លាក់កំហុស​មកលើ​រូបអ្នក​នាង​និង​គ្រួសារ​។​
​នៅ​មិនទាន់​អាច​ស្វែងរក​ការបញ្ជាក់​ណាមួយ​បាន​នៅឡើយ​ទេពី​តារាចម្រៀង​ម៉េង កែវពេជ្ជតា​។ ទោះជា​យ៉ាងណា​ការ​Live វិ​ដេ​អូ​ផ្ទាល់​លើ​បណ្តាញ សង្គម​ហ្វេ​ស​ប៊ុ​ក​កាល ពី​ថ្មីៗ​នេះ​អ្នកនាង​ម៉េង កែវពេជ្ជតា បានប្រកាស​ស្វាគមន៍ នូវ​រាល់​ពាក្យបណ្តឹង​ពី​អតីត​ស្វាមី និង​គូទំនាស់​។ អ្នកនាង​ប្រកាស​ដែរ​ថា​នឹង​មិនមាន​ជនណាម្នាក់​ជួយ​នាង​នៅ​ពីក្រោយ​ខ្នង នោះដែរ ហើយ​នាង​ជឿជាក់ថា​នាង​នឹង​ឈ្នះ​លើ​ពាក្យបណ្តឹង​ទាំងអស់​ព្រោះតែ​ការបញ្ជាក់ របស់​នាង​លើ​បណ្តាញ​សង្គម​ទាំងអស់​គឺជា​រឿង​ពិត​។​
សូមបញ្ជាក់ថា ផ្តើមចេញពី​ការ​Live​វីដេអូ ថ្ងៃបុណ្យ​អ្នក​ម្តាយ​កាលពីដើម សប្តាហ៍​នេះ អ្នកស្រី ម៉េង កែវពេជ្ជតា បាន​រៀបរាប់​អំពី​ជីវិត​ដែល​ប្រឹងប្រែង​រស់ និង​ភាព​តស៊ូ​ដើម្បី​កូនប្រុស​ស្រី​ក្រោយ​លែងលះ​ស្វាមី​លោក ឧ​ត្ត​ម​សេនីយ៍​ឯក មួង ឃីម​។ គាប់​ជួន​មាន​គណនី​យ​មួយ​បាន ចូលទៅ​បញ្ចេញយោបល់ (Comment) អំពី​រឿង​ប្រាក់​ដែល​បាន​ពី​ការ​លែងលះគ្នា​ធ្វើ​ឲ្យ​អ្នកស្រី មិន​ពេញចិត្ត និង​ចាប់ផ្តើម​បើក​កកាយ​រឿង​ជូរចត់ និង​អយុត្តិធម៌​គ្រា​ដែល​រួមរស់​ជាមួយ​អតីត​ស្វាមី និង​ក្រោយពេល​លែងលះ​៕​

អត្ថបទដែលជាប់ទាក់ទង