ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរដ្ឋ​មួយចំនួន បាន​ប្រកា​ដាក់​បម្រាម​គោចរ​នៅ​រដ្ឋ​របស់ខ្លួន ដើម្បី​ទប់​ក្បួន​បាតុកម្ម​

81

 

​ទោះបីជា​អភិបាលរដ្ឋ​មួយចំនួន បាន​ប្រកា​ដាក់​បម្រាម​គោចរ​នៅ​រដ្ឋ​របស់ខ្លួន​ក៏ដោយ ក៏​ក្បួន​បាតុកម្ម​របស់​ក្រុម​ប្រជា​បាតុករ នៅតែ​បន្ត​ធ្វើឡើង​ដដែល ដែល​គិត​ត្រឹម​ថ្ងៃ​អង្គារ ទី​០២ ខែមិថុនា ឆ្នាំ​២០២០​នេះ ក្បួន​បាតុកម្ម​បាន​រីក​រាលដាល​ទៅដល់​ទីក្រុង​ប្រមាណ ៤០​ទីក្រុង ក្នុង​ចំនួន​ជាង ៤០​រដ្ឋ​នៅ​ប្រទេស​មហាអំណាច​មួយ​នេះ​។​

​ក្បួន​បាតុកម្ម​នៅ​សហរដ្ឋអាមេរិក បាន​ផ្ទុះឡើង​ចាប់តាំងពី​ថ្ងៃ​ពុធ ទី​២៧ ឧសភា​កន្លងទៅ ក្រោយពី​នគរបាល​បាន​ចាប់ខ្លួន​លោក George Floyd ដែលជា​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ ទៅតាម​ការ​ទូរស័ព្ទ​ប្តឹង​របស់​អ្នកលក់ ដែលថា​ជនជាតិ​អាមេរិក​ស្បែក​ខ្មៅ​រូបនេះ បាន​យកលុយ ២០​ដុល្លារ​ក្លែងក្លាយ ទៅ​ចាយ ហើយ​នគរបាល​បាន​យក​ជង្គង់​សង្កត់ ក ជនរងគ្រោះ​រហូតដល់​បាត់បង់​ជីវិត​។​

​ក្នុង​រយៈពេល​ជិត ០១​សប្តាហ៍​កន្លងមកនេះ ក្បួន​បាតុកម្ម​របស់​ក្រុម​ប្រជា​បាតុករ បាន​រីកធំឡើង​ជា​លំដាប់ និង​ប្រែ​ក្លាយទៅជា​អំពើហិង្សា ដោយសារ​ក្រុមបាតុករ​បាន​វាយ​បំបែក​កញ្ចក់​ហាង​មួយចំនួន និង​ចូល​ទៅយក​ទំនិញ​គ្រប់​ប្រភេទ​នៅក្នុង​ហាង​៕​

អត្ថបទដែលជាប់ទាក់ទង