ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខ​អត្តពលកម្ម​៖ ​ត្រូវ​ប្រកាន់​ខ្ចា​ប់​នូវ​ការបង្ការ និង​ការការពារ​ដោយ​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​

88

​ ​ភ្នំពេញ​៖​សហព័ន្ធ​ខ្មែរ​កីឡាអត្តពលកម្ម​ស័​គ្រ​ចិត្ត​នា​ថ្ងៃទី​៣​ខែមិថុនា​ឆ្នាំ​២០២០​បាន​បើក​កិច្ចប្រជុំ​ស្តីពី​វឌ្ឍនភាព​ការងារ​របស់​សហព័ន្ធ ព្រមទាំង​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​ដើម្បី​ជៀសផុត​ពី​ការឆ្លង និង​ការរីក​រាលដាល​មេរោគ​កូ​រ៉ូ​ណា ដោយ​ដឹកនាំ​ពី​លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កីឡា នឹង​ប្រធាន​សហព័ន្ធ​ខ្មែរ​កីឡាអត្តពលកម្ម​ស័​គ្រ​ចិត្ត​នៅ​អគ្គនាយកដ្ឋាន​កីឡា​។​
​ក្នុង​កិច្ចប្រជុំ​នេះ​ផង​ដែល​លោក​ហ៊ុន​បូរី​អគ្គលេខាធិការ​នៃ​សហព័ន្ធ​ខ្មែរ​កីឡាអត្តពលកម្ម​ស័​គ្រ​ចិត្ត​បានធ្វើ​របាយការណ៍​ជូន​អង្គប្រជុំ​នូវ​វឌ្ឍនភាព បញ្ហា​ប្រឈម និង​ទិសដៅ​ការងារ​របស់​សហព័ន្ធ​ខ្មែរ​កីឡាអត្តពលកម្ម​ស័​គ្រ​ចិត្ត​នាពេល​បច្ចុប្បន្ននេះ​។​
​លោក​ប្រធាន​សហព័ន្ធ​អ៊ុក​សិទ្ធិ​ជាតិ​បាន​មានប្រសាសន៍ថា​គ្រូបង្វឹក​ត្រូវ​ណែនាំ​ទៅដល់​កីឡាករ​កីឡាការិនី​ឲ្យ​ប្រកាន់​ខ្ចា​ប់​នូវ​ការបង្ការ និង​ការការពារ​ដោយ​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល​ដើម្បី​ជៀសផុត​ពី​ការឆ្លង និង​ការរីក​រាលដាល​នៃ​មេរោគ​កូ​រ៉ូ​ណា ។ លើសពីនេះ​លោក​ប្រធាន​បានផ្តល់​អនុសាសន៍​ណែនាំ​បន្ថែម​លើ​ការងារ​ស្នូល​សំខាន់ៗ​មួយចំនួន​របស់​សហ​ព័ន្ធ​ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ការអនុវត្តន៍​ការងារ​ទទួលបាន​គុណ​ផល និង​មាន​ប្រសិទ្ធភាព​ខ្ពស់​៕

អត្ថបទដែលជាប់ទាក់ទង