ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជំងឺ​រាតត្បាត​វីរុស​កូ​វីដ​១៩ ងាយ​ឆ្លង​សាហាវ​ខ្លាំងណាស់ ប្រជាពលរដ្ឋ​ត្រូវមាន​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់​ជានិច្ច​

49

 

​ភ្នំពេញ​៖ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ថ្លែង​សារ​រំលឹក​ពលរដ្ឋ​ជាថ្មី​ម្តងទៀត ចំពោះ​ករណី​ជំងឺ​រាតត្បាត​វីរុស​កូ​វីដ​១៩ ដែល​ងាយ​ឆ្លង​សាហាវ​ខ្លាំងណាស់ ដូច្នេះ​ត្រូវមាន​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់​ជានិច្ច ក្នុងការ​ថែរក្សា​សុខភាព​អ​នា​មម័យ​ផ្ទាល់ខ្លួន ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​រលាក​ផ្លូវដង្ហើម​កូ​វីដ​១៩​។ ខណៈ​ថ្ងៃនេះ ពុំ​រកឃើញ​ករណី​ជំងឺ​កូ​វីដ​-១៩ ថ្មី​ទេ​
​រហូតដល់​ម៉ោង ៨​និង​០០​ព្រឹក ថ្ងៃទី ៤ មិថុនា ២០២០ ពុំ​រកឃើញ​ករណី​ជំងឺ​កូ​វីដ​-១៩ ថ្មី​ទេ ចំនួន​សរុប​កូ​វីដ​-១៩ ១២៥​នាក់​ដដែល​។

​បើតាម​ការផ្សាយ​ព័ត៌មាន​របស់ ផេ​ក​ហ្វេ​ស​ប៊ុ​ក Samdech Hun Sen, Cambodian Prime Minister នៅ​ថ្ងៃទី​៤​ខែមិថុនា​ឆ្នាំ​២០២០​នេះ បាន​លើកឡើងថា សុខ​សប្បាយ​ទេ​បងប្អូន​ជនរួមជាតិ ? យើងទាំងអស់គ្នា ត្រូវមាន​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់​ជានិច្ច ក្នុងការ​ថែរក្សា​សុខភាព​អ​នា​មម័យ​ផ្ទាល់ខ្លួន ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​រលាក​ផ្លូវដង្ហើម​កូ​វីដ​១៩​។ ជំងឺ​រាតត្បាត​នេះ ងាយ​ឆ្លង​សាហាវ​ខ្លាំងណាស់​។
​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​បញ្ជាក់ថា “​អ៊ីចឹង​ហើយ​បានជា​ប្រទេស​ជាច្រើន កំពុង​បិទ​ប្រទេស​ដាក់​បម្រាម​ហាមឃាត់ មិន​ឲ្យ​ពលរដ្ឋ​ធ្វើដំណើរ​។ សូម​បងប្អូន​ឧស្សាហ៍​ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ជែ​ល ឬ​ទឹក​អាល់កុល និង​ពាក់​ម៉ាស​ការពារ​ជំងឺឆ្លង​គ្រប់​ទីកន្លែង​។ ទន្ទឹមនឹងនេះ សូម​តាមដាន​ព័ត៌មាន​នឹង​ស្តាប់​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ឲ្យ​បាន​ជាប់​ជាប្រចាំ​”​។​

​តាម​ការបញ្ជាក់​ពី​អង្គការ​សុខភាព​ពិភពលោក (WHO) មកដល់​ថ្ងៃ​ព្រហស្បតិ៍ ទី​៤ ខែមិថុនា ឆ្នាំ​២០២០ នេះ ចំនួន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ (COVID-19) នៅក្នុង ២១៦​ប្រទេស គឺ​បាន​កើនឡើង​ជាង​៦​លាន​នាក់ (៦.២៨៧.៧៧១ នាក់​) ក្នុងនោះ​អ្នកស្លាប់​ក៏បាន​កើន​ដល់ ៣៧៩.៩៤១​។ មកទល់ពេលនេះ ពុំទាន់​មាន​ថ្នាំ​ព្យាបាល​នៅឡើយ​ទេ​។ ចំពោះ​ប្រទេស​កម្ពុជា​យើង​វិញ ទោះបី​ចំនួន​អ្នក​ឆ្លង​តិច​មែន តែ​ក៏​យើង​មិនត្រូវ​ធ្វេសប្រហែស មើលស្រាល​ជំងឺ​ដ៏​កាច​សាហាវ​នេះឡើយ​។ សូម​ជូនពរ​បងប្អូន​ជួបតែ​សេចក្តីសុខ និង​ចៀស​ផុតពី​ជំងឺឆ្លង​កូ​វីដ​១៩​នៅ​ទូទាំងប្រទេស​។​

​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង CDC បានចេញ​ប្រកាស​ព័ត៌មាន​ថា ថ្ងៃនេះ ពុំ​រកឃើញ​ករណី​ជំងឺ​កូ​វីដ​-១៩ ថ្មី​ទេ​
​រហូតដល់​ម៉ោង ៨​និង​០០​ព្រឹក ថ្ងៃទី ៤ មិថុនា ២០២០ យើង​ពុំ​រកឃើញ​ករណី​ជំងឺ​កូ​វីដ​-១៩ ថ្មី​ទេ ចំនួន​សរុប​កូ​វីដ​-១៩ ១២៥​នាក់​ដដែល ចំនួន​សម្រាក​ពេទ្យ​នៅ​២​នាក់ ចំនួន​ជាសះស្បើយ​សរុប​ចំនួន​១២៣​នាក់ និង​ស្លាប់​គ្មាន ។ ជំងឺ​កូ​វីដ​-១៩ នៅតែ​បន្ត​គម្រាមកំហែង​យើង​ជាប់​ជានិច្ច សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​ធ្វើ​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពីគ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិនចាំបាច់ ព្រោះ​ប្រទេសជិតខាង​យើង​និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ដ៏​ខ្លាំងក្លា​នៅឡើយ ។​
​យើង​ត្រូវ​បន្ត​អនុវត្ត​គម្លាត​សង្គម​បន្តទៀត ដូចជា​ពន្យា​ការរៀប​អា​ពា​ហ៌​ពិ​ពា​ហ៌ ពិធីជប់លៀង ការចាក់​ធុងបាស​រាំ ។ ល​។​
​យើង​ត្រូវ​បន្ត​គម្លាត​បុគ្គល​បន្តទៀត ដូចជា​អង្គុយ​គម្លាត​ពីគ្នា ឈរ​រងចាំ​គម្លាត​ពីគ្នា ឈរ​ជជែក​គ្នា​គម្លាត​ពីគ្នា ។ ល​។​
​សូមបញ្ជាក់ថា ប្រទេស​យើង​រកឃើញ​ករណី​ជំងឺ​កូ​វីដ​១៩ ដំបូង​បំផុត​នៅ​ថ្ងៃទី ២៧ ខែមករា ឆ្នាំ​២០២០ ។​
​យើង​បានធ្វើ​តេស្ត​ចំនួន 21.843 ស្មើនឹង 1.315 ក្នុង​១​លាន​នាក់​៕

អត្ថបទដែលជាប់ទាក់ទង