ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដំរី​ញី​កំពុង​ផើម​មួយ​ក្បាល​ងាប់​ឈរ ក្នុង​ទន្លេ​គួរ​ឲ្យ​ស​ង្វែ​ក ដោយសារ​របួស​ពេញ​ក្នុង​មាត់ ក្រោយ​ស៊ី​ម្នាស់​មាន​បង្កប់​គ្រឿងផ្ទុះរ​បស់​អ្នកភូមិ​ឥណ្ឌា​

15

 

ប្រទេស​ឥណ្ឌា​៖ ដំរីព្រៃ​កំពុង​ផើម​មួយ​ក្បាល​បាន​ងាប់​ឈរ​នៅក្នុង​ទឹកទន្លេ​គួរ​ឲ្យ​ស​ង្វែ​ក ខណៈដែល​វា​ព្យាយាម​ត្រាំ​មាត់​ក្នុង​ទឹក​ដើម្បី​បន្ថយ​ការឈឺចាប់ ក្រោយពេល​វា​ស៊ី​ផ្លែ​ម្នាស់​ដែលមាន​បង្កប់​ផាវ​នៅក្នុង​នោះ​។

​ដំរី​កម្សត់​នោះ ងាប់​កាលពី​ថ្ងៃទី ២៧ ខែឧសភា ក្នុង​រដ្ឋ Kerala ប្រទេស​ឥណ្ឌា ហើយ​ត្រូវបាន​គេ​បង្ហោះ​ក្នុង​បណ្តាញ​សង្គម ព្រោងព្រាត​ដោយ​បង្ហាញ​ក្តី​អាណិតអាសូរ​ចំពោះ​វា​។​

​វា​ងាប់​ដោយសារតែ​ការជឿទុកចិត្ត​លើ​អ្នកភូមិ​ឥណ្ឌា ដែល​ពួកគេ​បានដាក់​ម្នាស់​បង្កប់​គ្រឿង​ផ្ទុះ​ឲ្យ​វា​ស៊ី ហើយ​គ្រឿងផ្ទុះ​ដ៏​ខ្លាំងក្លា បាន​ផ្ទុះ​ក្នុង​មាត់​របស់​វា​។​

​ការរៀបរាប់​សាច់រឿង​របស់​វា ក្នុង​បណ្តាញ​សង្គម​។​

​ដំរី​នោះបាន​ចេញពី​ព្រៃ និង​បាន​ដើរ​វង្វេង​ចូលក្នុង​ភូមិ ដើម្បី​ស្វែងរក​អាហារ​។ ខណៈដែល​វា​កំពុង​ដើរ​លើផ្លូវ មាន​អ្នកភូមិ​ក្នុង​តំបន់​នោះ បាន​ផ្ល​ល់​ម្នាស់​ញាត់​ផាវ​ឲ្យ​វា​ស៊ី​។​

​លោក Mohan Krishnan មន្ត្រី​អភិរក្ស​ព្រៃ​ក្នុងស្រុក Malappuram បាន​និយាយថា “​វា​ជឿទុកចិត្ត​អ្នកភូមិ​។ នៅពេល​ម្នាស់​ដែល​វា​ស៊ី​បាន​ផ្ទុះ​ក្នុង​មាត់ វា​ប្រហែល​ជាមាន​អារម្មណ៍​ភ័យ​ខ្លាំង ដោយ​មិន​គិតពី​ខ្លួន​វា​ឡើយ ប៉ុន្តែ​គិតពី​កូន​ក្នុង​ផ្ទៃ​របស់​វា ដែល​នឹង​កើត​ក្នុង​រយៈពេល​ពី ១៨ ទៅ ២០​ខែ​”​។​

​គ្រឿងផ្ទុះ​បានធ្វើ​ឲ្យ​អណ្តាត និង​មាត់​របស់​វា​មាន​របួស​យ៉ាង​ធ្ងន់​។ វា​បាន​ដើរ​ជុំវិញ​ភូមិ​ទាំង​ក្តី​ឈឺចាប់ និង​ស្រេកឃ្លាន ហើយ​វា​មិនអាច​ស៊ី​អ្វី​បាន​ទៀតឡើយ ដោយសារ​របួស​ក្នុង​មាត់​។​

​ទោះជា​យ៉ាងណា វា​មិន​បានធ្វើ​ឲ្យ​នរណាម្នាក់ មាន​របួស​ឡើយ​នៅក្នុង​ភូមិ​។​

​មន្ត្រី​ដដែល​សរសេរ​ក្នុង Facebook ថា “​វា​មិន​បានធ្វើ​ឲ្យ​មនុ​ស្សណា​ម្នាក់ រង​ការគំរាមកំហែង​ឡើយ នៅពេល​វា​កំពុង​រត់តាម​ដងផ្លូវ ក្នុងភូមិ​ដោយ​ក្តី​ឈឺចាប់​។ វា​មិនបាន​បំផ្លាញ​ផ្លូវ​ណាមួយ​ឡើយ​”​។​

​ក្រោយ​រត់​ជុំវិញ​ភូមិ​ទាំង​ក្តី​ឈឺចាប់ វា​ក៏បាន​ដើរចូល​ទៅក្នុង​ទន្លេ និង​បាន​ឈរ​នៅ​ទីនោះ ដែល​ទំនង​វា​ប្រើ​ទឹក​ត្រាំ​មាត់ ដើ​ម្បិ​បន្ថយ​ការឈឺចាប់​។​

​មន្ត្រី​អភិរក្ស​និយាយថា ដំរី​នោះ​ប្រហែលជា​ត្រាំ​ទឹក​បែប​នោះ ដើម្បី​កុំ​ឲ្យ​រុយ ឬ​សត្វល្អិត​ផ្សេងៗ​មក​រោម​របួស​របស់​វា​។​

​មន្ត្រី​ព្រៃឈើ​ព្យាយាម​យក​ដំរី​ផ្សេងៗ​មកជួយ​វា ប៉ុន្តែ​ជា​អកុសល វា​បាន​ងាប់​នៅ​ម៉ោង ៤​ល្ងាច ថ្ងៃទី ២៧ ខែឧសភា​៕

អត្ថបទដែលជាប់ទាក់ទង