ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹកនេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នឹងកម្ទេចចោលឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយជាង ១៣០តោន នៅទីលានចាក់សំរាមដង្កោ

50

 

ភ្នំពេញ៖ ឱសថខុសច្បាប់ និងផលិតផលក្លែងក្លាយទូទៅ ដែលបង្កគ្រោះថ្នាក់ និងមានហានិភ័យ ខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គមចំនួនជាង ១៣០តោន ដែលកម្លាំង សមត្ថកិច្ចចម្រុះ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបានបង្ក្រាប និង រឹបអូសរក្សាទុក នាពេលកន្លងមក នឹងធ្វើការកម្ទេចចោលនៅថ្ងៃស្អែកនេះ។ នេះបើតាមគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិ តផលក្លែងក្លាយ ក្រសួងមហាផ្ទៃ បានជូនដំណឹងឱ្យដឹងនៅថ្ងៃនេះ ខែមិថុនា។
សេចក្តីជូនដំណឹងបានឱ្យដឹងថា ការកម្ទេច ចោលឱសថខុសច្បាប់ និងផលិតផល ក្លែងក្លាយទូទៅទាំងនេះ ត្រូវបានអនុវត្តន៍តាមការបង្គាប់របស់តុលាការ ឱ្យធ្វើការកម្ទេច ចោល នៅថ្ងៃព្រហស្បតិ៍ទី០៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ៧:០០ព្រឹក នៅទីលានចោល សំរាមដង្កោ សង្កាត់ជើងឯកខណ្ឌដ ង្កោ រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម សាស្ត្រាចារ្យបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់សម្តេច ក្រឡា ហោម ស ខេង ឧបនា យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពី សំណាក់ថ្នាក់ដឹកនាំ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ អជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ និងមន្ត្រីរាជការជាច្រើនរូបទៀត៕ សំរិត

អត្ថបទដែលជាប់ទាក់ទង