ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កងកម្លាំងសន្តិសុខនៅរដ្ឋនានា នៅសហរដ្ឋអាមេរិក ចាប់ផ្តើមបង្ក្រាបលើក្រុមបាតុករ ដែលបានប្រែក្លាយក្បួនបាតុកម្ម ឲ្យទៅជាអំពើកុបកម្ម និងចោរកម្ម

93

 

កងកម្លាំងសន្តិសុខនៅរដ្ឋនានា នៅសហរដ្ឋអាមេរិក ចាប់ផ្តើមបង្ក្រាបលើក្រុមបាតុករ ដែលបានប្រែក្លាយក្បួនបាតុកម្ម ឲ្យទៅជាអំពើកុបកម្ម និងចោរកម្ម ដែលធ្វើផ្ទុះឡើង នៅអំពើហិង្សាកាន់តែខ្លាំង ហើយក្បួនបាតុកម្មកាន់តែរីកធំឡើង នៅទូទាំងសហរដ្ឋអាមេរិក ដែលនេះបើតាមការផ្សព្វផ្សាយរបស់ CNN ។

ក្បួនបាតុកម្មប្រឆាំងការរើសអើងជាតិសាសន៍ នៅអាមេរិក កំពុងប្រែក្លាយទៅជាអំពើហិង្សា និងអំពើចោរកម្ម ដោយសារក្រុមបាតុករ បានវាយបំបែកកញ្ចក់ហាងលក់ទំនិញជាច្រើនកន្លែង និងចូលទៅយកទំនិញក្នុងហាងនោះ មានទូរស័ព្ទដៃ គ្រឿងអេឡិចត្រូនិក សម្លៀកបំពាក់ និងស្បែកជើងជាដើម។

លោកស្រី Michelle Bachelet ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស បានចេញសេចក្តីថ្លែងការណ៍មួយ ដោយថ្កោលទោសចំពោះអំពើហិង្សាក្នុងក្បួនបតុកម្ម ដែលមេដឹកនាំរបស់សហរដ្ឋអាមេរិក ធ្លាប់តែរិះគន់ និងថ្កោលទោសទៅលើប្រទេសដទៃ នៅជុំវិញពិភពលោក ប៉ុន្តែអាមេរិកខ្លួនឯងក៏បង្ក្រាបលើក្រុមបាតុករដ៏ហិង្សាដែរ៕

អត្ថបទដែលជាប់ទាក់ទង