ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញសម្រេច ផ្អាកដំណើរការភ្លើងស្តុបសន្ធម៉ុក១រយៈ ខណៈត្រូវរុះរើប្តូរទីតាំងបង្គោលភ្លើងស្តុបថ្មីដែលរងផលប៉ះពាល់នៃគម្រោងសាងសង់ស្ពានអាកាសថ្មើរជើងស្តុបសន្ធរម៉ុក

104

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេច ផ្អាកដំណើរការភ្លើងស្តុបសន្ធម៉ុក១រយៈ ខណៈដែលក្រុមការងារ រុះរើប្តូរទីតាំងបង្គោលភ្លើងស្តុបថ្មី និងរត់បណ្តាញក្រោមដីថ្មី ដែលរងផលប៉ះពាល់នៃគម្រោងសាងសង់ស្ពានអាកាសថ្មើរជើងស្តុបសន្ធរម៉ុក ដូច្នេះហើយរដ្ឋបាលរាជធានីភ្នំពេញក៏បានស្នើសុំអោយបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ភ្លើងស្តុបសន្ធម៉ុកនេះ មេត្តាយោគយល់អធ្យាស្រ័យ។

  ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សាំ ពិសិដ្ឋ នៅរសៀលថ្ងៃទី០៤ មិថុនានេះ បានធ្វើអំពាវនាវ អោយបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ភ្លើងស្តុបសន្ធម៉ុក មេត្តាយោគយល់អធ្យាស្រ័យ ចំពោះការផ្អាកដំណើរការភ្លើងស្តុប១រយៈពេល ដោយសារត្រូវរុះរើប្តូរទីតាំងបង្គោលភ្លើងស្តុបថ្មី និងរត់បណ្តាញក្រោមដីថ្មីដែលរងផលប៉ះពាល់នៃគម្រោងសាងសង់ស្ពានអាកាសថ្មើរជើងស្តុបសន្ធរម៉ុក

លោក សាំ ពិសិដ្ឋ បាន បញ្ជាក់ ថា ភ្លើងស្តុបថ្មី នឹងដំណើរការឡើងវិញនៅចុងសប្តាហ៍ក្រោយ ក្នុងរយៈពេលនេះកម្លាំងសមត្ថកិច្ចនគរបាលចរាចរ និងអាជ្ញាធរ នឹងសម្រួលចរាចរជូនបងប្អូប្រជាពលរដ្ឋ។

   បើតាមផែនការ ស្ពានអាកាសថ្មើជើងនៅមុខសាលាបឋមសិក្សាសន្ធម៉ុកនេះ នឹងប្រើប្រាស់រយៈពេខែ ដើម្បីស្ថាបនាឲ្យបានរួចរាល់ ដើម្បីជួយសម្រួលដល់ការធ្វើដំណើ របស់ប្រជាពរដ្ឋ និងសិស្សានុសិស្សបានឆ្លងកាត់ផ្លូវប្រកបដោយសុត្ថិភា មិនប្រឈមទៅនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ណាមួយ កើតឡើងជាយថាហេតុ

  ស្ពានអាកាសថ្មើរជើង នៅត្រង់មុខសាលាបឋមសិក្សាន្ធរម៉ុត្រូវសាង់សង់នៅលើចំណុចផ្លូវប្រសព្វទាំង៤ទិសតែម្តងគឺត្រូវសាងសង់កាត់ទទឹងផ្លូវម៉ៅសេទុង២ខ្សែ និងកាត់ទទឹងផ្លូវកម្ពុជាក្រោម ២ខ្សែដើម្បីបង្កលក្ខណៈងាយស្រួលល់សិស្សានុសិស្ស បានឆ្លងកាត់ផ្លូវនេះ ដោយសុវត្ថិភាទោះពួកគេមកពីទិសខាងណាក៏ដោយ។

   គួរបញ្ជាក់ថា មកដល់ពេលនេះ រាជធានីភ្នំពេញមាស្ពានអាកាសថ្មើរជើ ចំនួន៣កន្លែងហើ ក្នុងនោះរួមមានៅតំបន់ជម្ពូវ័ន្ត ណ្ឌពោធិ៍សែនជ័យ មានចំនួន២កន្លែនិងនៅតំបន់ភ្លើងស្តុបនាងង្ហីង មានចំនួន១ន្លែង ហើយបើតាមគម្រោងរដ្ឋបាលរាជធានីភ្នំពេញ និងពង្រីកគម្រោងស្ថាបនានេះឲ្យបានច្រើនកន្លែងបន្ថែមទៀដើម្បីឆ្លើយតបទៅនឹប្រទេជាតិ មានការអភិវឌ្ឍនិងទីក្រុងមាភាពស៊ីវិល័យនិងបង្កលក្ខណៈងាស្រួល ដល់ប្រជាពលរដ្ឋឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព៕

 

 

អត្ថបទដែលជាប់ទាក់ទង