ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជីវចម្រុះ គឺចាំបាច់សម្រាប់ជីវិត

122

ភ្នំពេញ៖ ជីវចម្រុះ គឺចាំបាច់សម្រាប់ជីវិត។ ភពផែនដី និងសេដ្ឋកិច្ចរបស់យើង ពឹងផ្អែក លើជីវចម្រុះនេះ។ នៅពេលធម្មជាតិមានសុខភាពល្អស្រស់បំព្រង វាផ្តល់ការ ការពារនិងការផ្គត់ផ្គង់ដល់យើង។

ស្ថានទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា (European Union in Cambodia) នៅថ្ងៃទី៥ខែមិថុនាឆ្នាំ២០២០ បានចេញសារលើហ្វេសប៊ុកថា ថ្ងៃនេះ ប្រារព្ធទិវាបរិស្ថានពិភពលោក គឺជាថ្ងៃដ៏ពិសេស សម្រាប់សកម្មភាពបរិស្ថាន។ ប្រធានបទក្នុង ឆ្នាំ ២០២០ គឺ ជីវចម្រុះ – ការព្រួយបារម្ភ ដែលត្រូវដោះ ស្រាយជាបន្ទាន់ និងជាចាំបាច់។ តើព្រោះហេតុអ្វី?

សហភាពអឺរ៉ុប បានលើកឡើងថា ជីវចម្រុះ គឺចាំបាច់សម្រាប់ជីវិត។ ភពផែនដី និងសេដ្ឋកិច្ចរបស់យើង ពឹងផ្អែក លើជីវចម្រុះនេះ។ នៅពេលធម្មជាតិមានសុខភាពល្អស្រស់បំព្រង វាផ្តល់ការ ការពារនិងការផ្គត់ផ្គង់ដល់យើង។

ទោះយ៉ាងណាក៏ដោយយើងកំពុងបាត់បង់ធម្មជាតិដែលមិនធ្លាប់មានពីមុនមក ដោយសារតែសកម្មភាពរបស់មនុស្សដែលមិនមាននិរន្តរភាព។ ចំនួនសត្វព្រៃ នៃពិភពលោក បានធ្លាក់ចុះចំនួន ៦០ ភាគរយក្នុងរយៈពេល ៤០ ឆ្នាំចុង ក្រោយនេះ។ ដល់ពេលដេលយើងត្រូវអភិរក្សជីវចម្រុះហើយ!។

រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី៥ ខែមិថុនា ជា «ទិវាបរិស្ថានជាតិ» តាមរយៈអនុក្រឹត្យលេខ១៥ អនក្រ-បក ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៩៦។ ជាមួយនឹងសេចក្តីអនុម័តនេះ ក្រសួងបរិស្ថាន បានប្រារព្ធទិវាបរិស្ថានជាតិ រួមជាមួយនឹងការប្រារព្ធទិវាបរិស្ថានពិភពលោក នៅថ្ងៃទី៥មិថុនា ជារៀងរាល់ឆ្នាំ។
នៅឆ្នាំ២០២០នេះ ប្រធានបទរបស់ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥មិថុនា គឺ «អភិរក្សជីវចម្រុះដើម្បីយើងទាំងអស់គ្នា»។
តើជីវៈចម្រុះមានសារសំខាន់ដល់យើងទាំងអស់គ្នាដូចម្តេច? តើការអភិរក្សជីវចម្រុះនៅកម្ពុជាកំពុងអនុវត្តដូចម្តេច? តើការផ្សព្វផ្សាយពង្រឹងចំណេះដឹងស្តីពីការការពារ និងអភិរក្សធនធានធម្មជាតិនៅកម្ពុជា មានតួនាទីសំខាន់ដូចម្តេចខ្លះ?

លោកនេត ភក្រ្តា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បានថ្លែងថា ឆ្នាំ២០២០នេះ គឺជាលើកទី២៧ សម្រាប់ប្រទេសកម្ពុជា ក្នុងការប្រារព្ធទិវាបរិស្ថានជាតិ និង បរិស្ថានពិភពលោក ៥ មិថុនា។ នៅឆ្នាំ២០២០នេះ ប្រធានបទរបស់ទិវាបរិស្ថានជាតិនិងបរិស្ថានពិភពលោកគឺ «អភិរក្សជីវៈចម្រុះដើម្បីយើងទាំងអស់គ្នា»។
ដើម្បីចូលរួមអបអរសាទរទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក៥មិថុនាឆ្នាំ២០២០នេះ ក្រសួងបរិស្ថាន រៀបចំយុទ្ធនាការផ្សព្វផ្សាយជាតាមបណ្តាញអនឡាញ ដែលនៅក្នុងនោះមានសិក្ខាសាលាតាមកម្មវិធីzoom meeting ការផលិតកិច្ចពិភាក្សា ផ្សព្វផ្សាយឯកសារអប់រំ និងផ្ទាំងបដារូបភាពបរិស្ថាន និងការផ្សព្វផ្សាយតាមបណ្តាញវិទ្យុ និងទូរទស្សន៍នានា ក្នុងគោលបំណង លើកទឹកចិត្តឱ្យសាធារណជន នៅទូទាំងប្រទេស គ្រប់រាជធានី-ខេត្ត ចូលរួមចលនានៃការប្រារព្ធទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ប្រព្រឹត្តិទៅយ៉ាងផុសផុលប្រកបដោយផ្លែផ្កា ដើម្បីលើកកម្ពស់ការយល់ដឹងជាសាធារណៈ អំពីការគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងគុណភាពបរិស្ថាន សំដៅលើកកម្ពស់សុខភាពសាធារណៈ គិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការរស់នៅដោយចីរភាព។

ឆ្នាំ ២០២០ ក៏ជាឆ្នាំដ៏សំខាន់សម្រាប់ការប្តេជ្ញាចិត្តរបស់ប្រជាជាតិ នានាក្នុងការអភិរក្សនិងស្តារជីវចម្រុះឡើងវិញ៕

អត្ថបទដែលជាប់ទាក់ទង