ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួន​នាយ​កា​រិ​យា​ល័​ប្រឆាំង​បទល្មើស​គ្រឿងញៀនម្នាក់​ ជួញដូរ​គ្រឿន​ញៀន​២គីឡូ

64

 

​តាកែវ​៖ ​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ ចាប់ខ្លួន​នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​ខេត្តតាកែវ​ម្នាក់ រួមជាមួយ​បក្ខពួក​ម្នាក់ទៀត ដកហូត​ថ្នាំញៀន​បាន ២​គីឡូក្រាម កាលពី​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០២០ ម្សិលមិញ​នេះ ។​

​បើតាម​របាយ​ការណ៍កំ​ណ​ត់​ហេតុ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ ឈុន សុមេធា ភេទ​ប្រុស មុខរបរ កងរាជអាវុធហត្ថ​ខេត្តតាកែវ (​ដែលមាន​ឋានន្តរស័ក្តិ វរសេនីយ៍ត្រី ឋានៈ​ជា​នាយការិយាល័យ​បទល្មើស​គ្រឿងញៀន​) នឹង​ជនសង្ស័យ​ម្នាក់ទៀត​ឈ្មោះ កេ​ន ចាន់​រី ភេទ​ស្រី មុខរបរ មិន​ពិតប្រាកដ បាន​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ ចាប់​ឃាត់ខ្លួន​ជាប់​ជាមួយ​វត្ថុតាង​គ្រឿងញៀន ប្រហែល​២​គីឡូក្រាម រួច​បន្ត​ចុះ​សហការ​ជាមួយ​កម្លាំង​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ និង​មានការ​សម្របសម្រួល​នីតិវិធី ពី​លោក សឿន មុន្នី​រ័ត្ន ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​លោក ជីវ ចាន់​តារា ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ បាន​ចុះទៅ​ឆែកឆេរ​ក្នុង​លំនៅដ្ឋាន​របស់​ជនសង្ស័យ​ចំនួន​ពីរ​ទីតាំង រកឃើញ​វត្ថុ​តាំង និង​អាវុធ​មួយចំនួនទៀត ។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់ រួមជាមួយ​វត្ថុតាង ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ នាំខ្លួន​យកទៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​៕


អត្ថបទដែលជាប់ទាក់ទង