ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មុខសញ្ញា​កាប់​ប្លន់ និង​ប្រើប្រាស់​សារធាតុ​ញៀន យ៉ាងសកម្ម​ចំនួន​១០​នាក់ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​

108

​ភ្នំពេញ​៖ ជនសង្ស័យ​ចំនួន​១០​នាក់ ដែលជា​មុខសញ្ញា​កាប់​ប្លន់​យក​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន យ៉ាងសកម្ម ត្រូវ​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះបង្ក្រាប​ជាក់ស្តែង កាលពី​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះសំណាក់​សុខ​សួរ​ស្តី ស្ថិត​ក្នុងភូមិ​កន្ទោក​ជើង សង្កាត់​កំបូល ខណ្ឌ​កំបូល ។​

​កម្លាំង​ជំនាញ​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង​១០​នាក់​រួមមាន ៖
១.​ឈ្មោះ យឹម ង៉ុ​យ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ប្រាកដ ២.​ឈ្មោះ បូរី រ​ម្មណី ហៅ អា​ទី ភេទ​ប្រុស អាយុ​១៨ ឆ្នាំ​មុខរបរ សិស្ស​វិទ្យាល័យ​កំបូល (​អ្នក​ទាំងពីរ​ខាងលើនេះ​ពាក់ព័ន្ធ​ករណី​កាប់​ប្លន់​យក​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​) ៣.​ឈ្មោះ ពិន បញ្ញា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​, ៤.​ឈ្មោះ សារឿន រតនា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​, ៥.​ឈ្មោះ ផាន សូ​ណាត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​, ៦.​ឈ្មោះ ពឿ​ន ពុទ្ធ​ធឿន ភេទ​ប្រុស អាយុ​២០​ឆ្នាំ​, ៧.​ឈ្មោះ ផេង សុផាន់​ណា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ​, ៨.​ឈ្មោះ កេ​ន សំណាង ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​, ៩.​ឈ្មោះ សេង សំណាង ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​, ១០.​ឈ្មោះ ជុន សុជាតិ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​។ ដកហូត​វត្ថុតាង ៖ -​ម៉ូតូ​៤​គ្រឿង -​ម្សៅ​ក្រាម​ស​ថ្លា​ចំនួន​៣​កញ្ចប់​តូច និង​សម្ភារ​សម្រាប់​សេព​គ្រឿងញៀន​មួយចំនួន​។​

​ក្រោម​វិធានការ​ជំនាញ​របស់​អា​វុ​ធ​ហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ទើប​ជនសង្ស័យ​ឈ្មោះ យឹម ង៉ុ​យ និង ឈ្មោះ បូរី រ​ម្មណី ហៅ​អា​ទី បាន​សារភាពថា កាលពី​ជាង​១០​ថ្ងៃមុន ពេល​ឃាត់ខ្លួន ពួកគេ និង​បក្ខពួក សរុប​មាន​គ្នា​៦​នាក់ បានធ្វើ​សកម្មភាព​ដេញ​កាប់​យក​ម៉ូតូ​ពី​ជនរងគ្រោះ​២​នាក់ នៅ​ចំណុច​ក្រោម​ស្ពាន​ព្រែក​ព្នៅ ពេលធ្វើ​សកម្មភាព រួច​ពួកគេ​ក៏​ជិះ​ម៉ូតូ​ក៏​ជិះ​បែក​គ្នា​រៀងៗ​ខ្លួន​។ ជនសង្ស័យ​ទាំង​២​នាក់ បាន​ឲ្យ​ដឹង​ទៀតថា ក្រោយពី​ធ្វើ​សកម្មភាព​រួច ពួកខ្លួន និង​បក្ខពួក​ជាច្រើន​នាក់​ទៀត តែងតែ​ប្រមូល​ផ្តុំគ្នា​សេព​គ្រឿងញៀន​ជាប្រចាំ លុះ​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០២០ ក៏ត្រូវ​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះបង្ក្រាប និង​ឃាត់ខ្លួន​តែម្តង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​១០​នាក់ ត្រូវបាន​បញ្ជូនទៅ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ និង​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង