ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អត្ត​ព​លិ​ក​ហែល​ទឹក​ពិនិត្យ​សុខភាព​ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត ​ត្រៀម​ចូល​ហ្វឹកហាត់​ឡើងវិញ​

62

​ភ្នំពេញ​៖​បន្ទាប់ពី​ក្រសួង​អប់រំ យុវជន នី​ង​កីឡា​អនុញ្ញាត​ឲ្យ​សហព័ន្ធ​កីឡា​ជាតិ​បើក​ដំណើរ​ការហាត់​ហ្វឹកហ្វឺន នី​ង​ការប្រកួត​លី​គ​របស់ខ្លួន​ឡើងវិញ​ជា​ជំហានៗ ប៉ុន្តែ​ត្រូវមាន​ផែនការ​អនុវត្ត​ច្បាស់លាស់ ព្រមទាំង​គោរព​តាម​លក្ខខណ្ឌ​សុវត្ថិភាព​សហព័ន្ធ​ខ្មែរ​ហែល​ទឹកបាន​ចុះ​បាញ់ថ្នាំ​កម្ចាត់​មេរោគ នៅ​បរិវេន​អាង​ហែល​ទឹក​ពហុ​កីឡដ្ឋាន​ជាតិ និង​ពិនិត្យ​សុខភាព​។​
​លោក ហែម គិរី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​ហែល​ទឹកបាន​និយាយថា សហព័ន្ធ​បាន​ចុះ​បាញ់ថ្នាំ​កម្ចាត់​មេរោគ​នៅ​បរិវេន​អាង​ហែល​ទឹក​ពហុ​កីឡដ្ឋាន​ជាតិ ដើម្បី​ត្រៀម​ឲ្យ​កីឡាករ​-​កីឡាការិនី​ហែល​ទឹក​ថ្នាល និង​ជម្រើសជាតិ​ចូល​ហ្វឹកហាត់​រួមគ្នា​ឡើងវិញ​។ នា​ព្រឹក​នេះ​យើង​ឲ្យ​គ្រូបង្វឹក កីឡាករ​-​កីឡាការិនី ហែល​ទឹក​ថ្នាល និង​ជម្រើសជាតិ​របស់​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បាន​ចូលរួម​ពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។​
​លោក​បាន​បន្តថា ការប្រកួត​មិនត្រូវ​ឲ្យ​មាន​ចំនួន​កីឡាករ​-​កីឡាការិនី នី​ង​មន្ត្រី​លើសពី​១០០​នាក់​ឡើយ មានន័យថា ការប្រកួត​តម្រូវ​ឲ្យ​មានតែ​កីឡាករ​-​កីឡាការិនី នី​ង​មន្ត្រី​បច្ចេកទេស​តែប៉ុណ្ណោះ ទោះបី​មាន​កីឡាករ​-​កីឡាការិនី នី​ង​មន្ត្រី​មិន​គ្រប់​១០០​នាក់​ក៏​មិន​អនុញ្ញាត​ទស្សនី​ក​ជន​ចូល​ទស្សនាការ​ប្រកួត​ឡើយ​។ ត្រូវមាន​វិន័យ​ក្នុងការ​អនុវត្ត​គម្លាត​ការប្រកួត និង​គម្លាត​បុគ្គល​(​មិនត្រូវ​ចាប់ដៃ និង​ឱបរឹត​គ្នា​ពេល​ទាត់​ចូល​ឡើយ​) កន្លែង​ហាត់ និង​ប្រកួត មិនមែនជា​កន្លែង​ឆ្លង​មេរោគ​កូ​រ៉ូ​ណា​រលក​ទី​២​ឡើយ​។​
​លោក​អគ្គ​បាន​បន្ថែមថា ករណី​ការប្រកួត​លី​ក​អនុវត្ត​មិនបាន​ត្រឹមត្រូវ​តាម​វិធានការ និង​ការណែនាំ​បច្ចេកទេស​របស​ក្រសួងសុខាភិបាល សហព័ន្ធ​នឹង​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​។ ដូច្នេះ​មុនពេល​ចូល​ហាត់​យើង​ត្រូវការ​ត្រួតពិនិត្យ និង​ថែទាំ​សុខភាព​ត្រឹមត្រូវ ហើយ​ម៉ឹងម៉ាត់​ជាប្រចាំ​តាម​ការណែនាំ​ដោយ​សហការ​ជាមួយ​ក្រសួងសុខាភិបាល​៕

អត្ថបទដែលជាប់ទាក់ទង