ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចចៅហ្វាវាំង ព្រះរាជតំណាងព្រះមហាក្សត្រ បាននាំយកព្រះរាជអំណោយចែកជូនប្រជារាស្រ្ត រងគ្រោះដោយ ខ្យល់កន្ត្រាក់ ៥៩គ្រួសារ ស្រុកសាមគ្គីមានជ័យ

329

កំពង់ឆ្នាំ៖ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ៍ គង់ សំអុល ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួងព្រះប រមរាជវាំង និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ បានអញ្ជើញជួបសំណេះ សំណាល និងនាំយកព្រះរាជអំណោយ ព្រះម ហាក្សត្រ និងសម្ដេចម៉ែចែកជូនប្រជារាស្រ្តរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ចំនួន៥៩គ្រួសារ នៅក្នុងឃុំពាមនិងឃុំស្វាយ ស្រុកសាមគ្គីមានជ័យខេត្ដកំពង់ឆ្នាំង កាលពីរសៀលថ្ងៃព្រហស្បតិ៍១៤កើត ខែជេស្ឋ ឆ្នាំជូតទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០នេះ ដែលពិធីចែកអំណោយនេះធ្វើនៅ ឃុំពាមនិងឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្ដកំពង់ឆ្នាំង។
សម្ដេចចៅហ្វាវាំង គង់ សំអុល ព្រះរាជតំណាងព្រះមហាក្សត្រ បានពាំនាំនូវព្រះរាជបណ្ដាំសាកសួរសុខទុក្ខ និងព្រះរាជហឫទ័យអាណិតស្រឡាញ់ និងសេចក្ដីនឹករឭកយ៉ាងជ្រាលជ្រៅបំផុតរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះម ហា ក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្រត្រីព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះប្រជារាស្ត្រ ជាកូនចៅ ចៅទូតនៅទូទាំងប្រទេស ពិសេសព្រះ រាជហឫទ័យយកចិត្ដទុកដាក់ចំពោះជីវភាពរស់នៅរបស់បងប្អូនប្រជារាស្រ្ដរបស់ព្រះអង្គ។
ព្រះរាជអំណោយព្រះមហាក្សត្រ និងសម្ដេចម៉ែដែលបានព្រះរាជទាន ជូនដល់ប្រជារាស្រ្ត រងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់រលំនៅឋានរបស់ប្រជាពលរដ្ឋចំនួន៥៩គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ១០០គីឡូក្រាម ឃីត ២កញ្ចប់ (មុង២ភួយ២សារុង២ និងក្រមា២) មី២កេស ត្រីខ ២០កំប៉ុង កៅស៊ូតង់ចំនួន ២ផ្ទាំង អាវយឺតមានស្លាក ព្រះរាជអំណោយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចំនួន២ និងថវិកាចំនួន ៨០ម៉ឺនរៀលរងគ្រោះដោយសាររ លំ ផ្ទះចំនួន៥គ្រួ សារនិងថវិកា ២០ម៉ឺនរៀលរងគ្រោះដោយរបើកដំបូលផ្ទះចំនួន៥៣គ្រួសារ ៕ សំរិត

 

អត្ថបទដែលជាប់ទាក់ទង