ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រីមិថុនា ភូថង ចុះពិនិត្យការបង្ក្រាបគ្រឿងញៀន ឃាត់ជនសង្ស័យ២នាក់

210

កោះកុង៖ស្នងការដ្ឋាននគបាលខេត្ត កោះកុង បានផ្សាយថា យប់ថ្ងៃទី១៣ ខែ មិថុនា ឆ្នាំ២០១៨ ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សំឃិត វៀនស្នងការនគរបាលខេត្ត កម្លាំងការិយាល័យប្រឆាំងគ្រឿង បង្ក្រាបបាននូវករណីជួញដូរ និងរក្សាទុកគ្រឿងញៀន ១ ករណីទ្រង់ទ្រាយធំ នៅចំណុចភូមិ ៤ សង្កាត់ដងទង់ក្រុងខេមរភូមិន្ទ ឃាត់ខ្លួនជនសង្ស័យចំនួន ២ និងថ្នាំញៀនIce ចំនួន ១២ កញ្ចប់ធំ ។

ជនសង្ស័យ ១.ឈ្មោះ ឃុន សិលា អាយុ ៣៣ ឆ្នាំ ២.ឈ្មោះ សើ រ៉ហ៊ីម អាយុ ១៩ ឆ្នាំ ។ រឹបអូសបាន ម្សៅក្រាមពណ៌សថ្លា Ice ចំនួន ១២ កញ្ចប់ធំ និង ១កញ្ចប់តូច = ៦០៥,៤៧ ក្រាម និងកំពុងបំពេញសំណុំរឿង។
ចំពោះករណីនេះ លោកស្រីមិថុនា ភូថង អភិបាលខេត្ត បានអញ្ជើញចុះមកពិនិត្យដោយផ្ទាល់ និងមានការចូលរួមពី លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ៕

អត្ថបទដែលជាប់ទាក់ទង