ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ជនជាតិ​ចិន​៤​នាក់ ករណីចាប់​ចិន​ម្នាក់ បង្ខាំង​ធ្វើ​ទារុណកម្ម​ជំរិត​ទារប្រាក់​

113

 

​ខេត្ត​ព្រះសីហនុ ៖ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ស្នងការ “​បេសកម្ម​នេះ ជា​បេសកម្ម​ដ៏​លំបាក​បំផុត​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ” ព្រោះ​ក្រុម​នេះ​ជា​ក្រុម​ជំនាញ ខាង​ធ្វើ​សកម្មភាព ប្លន់ និង ចាប់ជំរិត​ទារប្រាក់​។ នៅ​ថ្ងៃ​ចន្ទ ទី​៨ ខែមិថុនា ឆ្នាំ​២០២០ លទ្ធផល​ការស្រាវជ្រាវ​ស៊ើបអង្កេត​បំបែក ករណី ចាប់​បង្ខាំង​ធ្វើ​ទារុណកម្ម​ជំរិត​ទារប្រាក់​យ៉ាង​ឃោរឃៅ ( បង្កដោយ​ជនជាតិ​ចិន និង​ជនជាតិ​ចិន ) គិត​ចាប់ពី​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង ១១ និង ០០​នាទី រហូតដល់​ថ្ងៃទី​៨ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង ១៤​និង​០០​នាទី ករណីនេះ​ត្រូវ​បង្ក្រាបបាន​ទាំងស្រុង ចាប់បាន​ជនសង្ស័យ​ចំនួន​៤​នាក់ និង​បាន​រំដោះ​ជនរងគ្រោះ ។​

​យោងតាម​របាយការណ៍ ៖ នៅ​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង ១១​និង​០០​នាទី កា​រិ​យ​ល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បានទទួល​បណ្តឹង​ពី​ឈ្មោះ Tang XinJue ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​ចិន​ថា នៅ​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង​ប្រហែល ៤ និង​១០​នាទី​ទៀបភ្លឺ មិត្តភក្តិ​របស់គាត់​(​ជនរងគ្រោះ​)​ឈ្មោះ Wang WenXing ភេទ​ប្រុស ត្រូវបាន​ក្រុម​ជន​ជាតិចិន​មួយក្រុម​ចាប់​យកទៅ​បង្ខាំង​ទុក​នៅ​ទីកន្លែង​មួយ បន្ទាប់មក​ក្រុម​ជនសង្ស័យ​បាន​ប្រើ​គណនី​វី​ឆាត​របស់​ជនរងគ្រោះ​ឈ្មោះ Wang WenXing មក​ប្រពន្ធ​ជនរងគ្រោះ ( នៅ​ប្រទេស​ចិន ) ជំរិត​ទារប្រាក់​ចំនួន ៥០០.០០០Yuan ( ហាសិប​ម៉ឺន​យ័ន្ត ) ជាការ​ដោះដូរ​ជាមួយ​ជនរងគ្រោះ បើ​មិន​ព្រម​វេរ​លុយ​ឲ្យ​ទេ ពួកវា​នឹង​សម្លាប់ចោល ។​

​ករណីនេះ​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ក្រោម​ការចង្អុលបង្ហាញ​អំពើ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត បាន​សហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ និង​មានការ​ដឹកនាំ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ ធ្វើការ​ស្រាវជ្រាវ​ដោយ​យកចិត្តទុកដាក់​និង​សកម្ម ដើម្បី​រំដោះ​ជនរងគ្រោះ និង​ចាប់​ជនសង្ស័យ​បាន ។​

​នៅ​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង ២២ និង ៣០​នាទី កម្លាំង​សហការ​បាន​ចាប់​ជនសង្ស័យ​ចំនួន ២​នាក់ ភេទ​ប្រុស ជនជាតិ​ចិន នៅតាម​បណ្តោយ​ផ្លូវជាតិ​ទី​រួម​ខេត្តកំពង់ស្ពឺ ខណៈ​ជិះ​រថយន្ត​១​គ្រឿង​ម៉ាក HighLander ពណ៌​ទឹកប្រាក់ ផ្លាក​លេ​ខៈ ភ្នំពេញ 2AN-4020 ហើយ​បាន​ដកហូតយក​វត្ថុតាង​ទូរស័ព្ទ​ចំនួន ៣​គ្រឿង ក្នុងនោះ​មាន​ទូរស័ព្ទ​១​គ្រឿង ជា​របស់​ជនរងគ្រោះ និង​ស៊ីម​កាត ចំនួន​២ ( មធ្យោបាយ​ជំរិត​ទារប្រាក់ ) ។​

​បន្ទាប់មក​សមត្ថកិច្ច​ជំនាញ​នគរបាល​ខេត្ត និង​កម្លាំង​អន្តរាគមន៍ ពិសេស យើង​បន្តធ្វើ​ការស្រាវជ្រាវ​រំដោះ​ជនរងគ្រោះ​ទាំងយប់ ក្នុងស្ថានភាព​ស្រាត ដៃ​ទាំងសងខាង​មាន​ជាប់​ខ្សែ​ស៊ី​ល និង​កមាន​ខ្សែ​ចង​ជាប់​ខ្លួន នៅ​ចំណុច​ពយ​ថ្ម​យក្ស (​ក្នុងព្រៃ​ជាប់មាត់​សមុទ្រ​) ឃ្លាត​ពី​ផ្លូវ​សម្តេច​សង្ឃ​២​គីឡូម៉ែត្រ ស្ថិតនៅ​ភូមិ​១ ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ តែ​ជនសង្ស័យ​(​ដែល​យាម​ជនរងគ្រោះ​) បានដឹងខ្លួន​មុន រួច​រត់​ចូល​ក្នុងព្រៃ​ជ្រៅ ខណៈនោះ​មេឃ​កំពុង​ភ្លៀង​ខ្លាំង តែ​កម្លាំង​របស់​យើង​នៅតែ​បន្ត​រុករក​យ៉ាងសកម្ម ។ រហូតដល់​រសៀល ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ​២០២០ វេលា​ម៉ោង ១៤ និង​០០​នាទី ទើប​យើង​ចាប់ខ្លួនបាន​ជនសង្ស័យ​ចំនួន​២​នាក់​ទៀត កំពុង​សម្ងំ​លាក់ខ្លួន​ក្នុងព្រៃ នៅ​ចំណុច​ពយ​ថ្ម​យក្ស ។​

​ជនរងគ្រោះ​ឈ្មោះ Wang WenXing ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជនជាតិ​ចិន មាន​ស្រុកកំណើត​ខេត្ត​ហ៊ូ​ណាន ប្រទេស​ចិន មុខរបរ រកស៊ី កាន់​លិខិតឆ្លងដែន​លេ​ខៈ EA5813992 មាន​ទីលំនៅ​ភូមិ ១ សង្កាត់​២ ក្រុង​-​ខេត្ត​ព្រះសីហនុ​។​

​ជនសង្ស័យ​ចំនួន ៤​នាក់​មានឈ្មោះ​ដូចខាងក្រោម​៖
១.​ឈ្មោះ Wei ShunCheng ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ចិន មាន​ស្រុកកំណើត​ខេត្ត​សាន​ស៊ី ប្រទេស​ចិន មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​មិន​ពិតប្រាកដ កាន់​លិខិតឆ្លងដែន​លេ​ខៈ (​គ្មាន​) ។​
២.​ឈ្មោះ Teng JiaLiang ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ចិន មាន​ស្រុកកំណើត​ខេត្ត​Guang Xi ប្រទេស​ចិន មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​មិន​ពិតប្រាកដ កាន់​លិខិតឆ្លងដែន​លេ​ខៈ (​គ្មាន​) ។​
៣.​ឈ្មោះ Song XiaLing ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ចិន មាន​ស្រុកកំណើត​ខេត្ត​អាន​ហ៊ួ​យ ប្រទេស​ចិន មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​មិន​ពិតប្រាកដ កាន់​លិខិតឆ្លងដែន​លេ​ខៈ (​គ្មាន​) ។​
៤.​ឈ្មោះ Zhang YiBo ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ចិន មាន​ស្រុកកំណើត​ខេត្ត​ហ៊ឺ​ណាន ប្រទេស​ចិន មុខរបរ មិន​ពិតប្រាកដ មាន​ទីលំនៅ​មិន​ពិតប្រាកដ កាន់​លិខិតឆ្លងដែន​លេ​ខៈ (​គ្មាន​) ។​
​រួមទាំង​វត្ថុតាង​មួយចំនួន ព្រមទាំង​រថយន្ត​១​គ្រឿង​ម៉ាក HighLander ពណ៌​ទឹកប្រាក់ ផ្លាក​លេ​ខៈ ភ្នំពេញ 2AN-4020 (​មធ្យោបាយ​ចាប់​ជនរងគ្រោះ​) ។​

​ករណីនេះ កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ កំពុង​បន្ត​និ​វិធី បញ្ជូន​ជនសង្ស័យ និង​វត្ថុតាង ទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ៕

 

អត្ថបទដែលជាប់ទាក់ទង