ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពុលស្រាថ្នាំចិនសែបណ្តាលឲ្យស្លាប់7 នាក់សំរាកព្យាបាលនូវមន្ទីរពេទ្យ27 នាក់ ស្រាថ្នាំចិនសែ«តាំងកួយ»សារធាតុមេតាណុលក្នុងកម្រិតខ្ពស់ជាង០,៣៥%

54

បន្ទាយមានជ័យ៖ ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថាអ្នករងគ្រោះមកដល់ថ្ងៃ11/6/20 ម៉ោង10,02 នាទីខេត្តបន្ទាយមានជ័យមានប្រជាពលរដ្ឋចំនួន34 នាក់ស្រី2 នាក់បណ្តាលឲ្យស្លាប់7 នាក់សំរាកព្យាបាលនូវមន្ទីរពេទ្យ27 នាក់ 

សមកិច្ចនិងអាជ្ញាធរមូលដ្ឋានបានធ្វើការហាមឃាត់និងឃាត់ទុកសិនមិនឲ្យធ្វើការលក់ដូរនូវស្រាប្រភេទនេះបានចំនួន12233 ដបនូវលើ5 ស្រុកក្រុង  ក្នុងខេត្តសូមបងប្អូនប្រ,កុំពិសាស្រាប្រភេទនេះ។ករណីនេះសមកិច្ចកំពុងធ្វើការស្រាវជ្រាវ&ស៊ើបអង្កេតដោយយកចិត្តទុក់ដាក់

ករណីពុលស្រាថ្នាំចិនសែយីហោ«តាំងកួយ» នៅខេត្តបន្ទាយមានជ័យអគ្គនាយកដ្ឋាន... បើកការស្រាវជ្រាវនិងស៊ើបអង្កេតកន្លែងកើតហេតុស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យដោយបានសាកសួរព័ត៌មាននិងយកគំរូសំណាកស្រាថ្នាំចិនសែនេះមកវិភាគនៅរថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារនិងមន្ទីរពិសោធន៍ខ្នាតតូចរបស់សាខា... ខេត្តបន្ទាយមានជ័យ។ជាលទ្ធផលមន្ត្រីជំនាញបានធ្វើតេស្តរកឃើញសារធាតុមេតាណុលក្នុងកម្រិតខ្ពស់ជាង,៣៥% ដែលជាអត្រាខ្ពស់អាចបណ្ដាលឱ្យស្លាប់បានប្រសិនបើទទួលទានច្រើន។

អគ្គនាយកដ្ឋាន... បានកំណត់យកវិធានការណ៍ចំនួនក្នុងករណីពុលស្រាថ្នាំចិនសែយីហោ«តាំងកួយ» នៅខេត្តបន្ទាយមានជ័យ។

នៅថ្ងៃទី១១ខែមិថុនាឆ្នាំ២០២០ក្រោយពីបានទទួលព័ត៌មានពីការពុលស្រាថ្នាំចិនសែនៅខេត្តបន្ទាយមានជ័យនាពេលកន្លងមកនេះអគ្គនាយកដ្ឋាន... បានកំណត់យកវិធានការចំនួនសម្រាប់បើកយុទ្ធនាការទ្រង់ទ្រាយធំនៅទូទាំងប្រទេស។

វិធានការណ៍ទីបើកការស្រាវជ្រាវនិងស៊ើបអង្កេតកន្លែងកើតហេតុស្ថិតនៅក្នុងខេត្តបន្ទាយមានជ័យដោយបានសាកសួរព័ត៌មាននិងយកគំរូសំណាកស្រាថ្នាំចិនសែនេះមកវិភាគនៅរថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារនិងមន្ទីរពិសោធន៍ខា្នតតូចរបស់សាខា... ខេត្តបន្ទាយមានជ័យ។ជាលទ្ធផលមន្ត្រីជំនាញបានធ្វើតេស្តរកឃើញសារធាតុមេតាណុលក្នុងកម្រិតខ្ពស់ជាង.៣៥% ដែលជាអត្រាខ្ពស់អាចបណ្ដាលឱ្យស្លាប់បានប្រសិនបើទទួលទានច្រើន។

វិធានការណ៍ទីមន្ត្រីជំនាញ... បានបើកប្រតិបត្តិការបង្រ្កាបទីតាំងផលិតនិងចែកចាយស្រាថ្នាំចិនសែនេះដោយសហការជាមួយព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញស្នើសុំបើកទីតាំងផលិតដើម្បីស្វែងរកវត្ថុតាងនិងរឹបអូសផលិតផលស្រាថ្នាំចិនសែទាំងនោះ។

វិធានការណ៍ទីអគ្គនាយកដ្ឋាន... បានបញ្ជាឱ្យសាខា... រាជធានីខេត្តទាំងអស់ប្រមូលត្រលប់មកវិញនូវស្រាថ្នាំចិនសែយីហោ«តាំងកួយ» ដែលមានការសង្ស័យមានហានិភ័យដល់សុខភាពនិងគ្រោះថ្នាក់ដល់អាយុជីវិតដល់អ្នកប្រើប្រាស់។

របាយការណ៍បណ្តោះអាសន្នប្រតិបត្តិការទូទាំងប្រទេសមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន... បានរឹបអូសបានស្រាថ្នាំចិនសែយីហោ«តាំងកួយ» បានចំនួន១៣,៩៨៩ដបស្នើនឹង,៩៩៤.៥០លីត្រ។

មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន... សូមអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ផ្អាកទទួលទានស្រាថ្នាំចិនសែ«តាំងកួយ» នេះជាពិសេសសូមកុំប្រើប្រាស់ឬទទួលទានស្រាឬផលិតផលណាដែលពុំមានស្លាកសញ្ញាច្បាស់លាស់៕

អត្ថបទដែលជាប់ទាក់ទង