ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារា​ភាយ​ន្ដ ស៊ីន យូ​ប៊ី​ន និង​ខាត់ វ៉ៃ​ហាំង កាន់តែ​ស្និទ្ធស្នាល​ដូច​ប្តី​ប្រពន្ធ នៅក្រៅ​ឆាក ធ្វើ​ឲ្យ​ទស្សនិកជន​ចាប់​អារ​ម្ម

220

 

​ភ្នំពេញ​៖ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បាន​បង្កើត​ឲ្យ​មានការ​លេចចេញ​ភាព​សង្ស័យ​រឿង​ទំនាក់ទំនង​ស្នេហា​ក្រៅ​ឆាក​រហូត​ពេលខ្លះ​ពួកគេ​បណ្តើរគ្នា​ចេញទៅ​ក្រៅប្រទេស​ជា​ញឹកញាប់​ផងដែរ​។ កាន់តែ​បញ្ជាក់​អំពី ចំណងស្នេហា​ពួកគេ​បង្កើន​ភាព​ផ្អែមល្ហែម​រួមគ្នា​ច្រើន​បន្ត​មិន​ខុសពី​គូ​ស្វាមីភរិយា​ថ្មីថ្មោង​នោះទេ​។​
តារាភាពយន្ដ ស៊ីន យូ​ប៊ី​ន​និង​ខាត់ វ៉ៃ​ហាំង បានធ្វើ​ឲ្យ​ទស្សនិកជន​ភ្ញាក់ផ្អើល​ខ្លាំង ក្រោយពី​ពួកគេ​ទទួលបាន ឱកាស​សម្តែង​ភាពយន្ត​បទេស និង​ចេញទៅ​បង្ហាញមុខ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​ជាច្រើន​បន្តបន្ទាប់​។ ពួកគេ​អះអាងថា​ក្រោយ​ចាប់​ដៃគូ​គ្នា​ត្រឹមតែ​រយៈពេល​ខ្លី ស៊ី​គឺ​លេចចេញ​ការគាំទ្រ​ច្រើន​រួមទាំង​បាន​សម្តែង​ភាពយន្ត​ក្នុងស្រុក​ជាច្រើន​រួមគ្នា​។ ពួកគេ​ទាំងពីរ​ក៏មាន​ឱកាស​បង្ហាញ​វត្តមាន​ក្នុង​ព្រឹត្តិការណ៍​ជួបជុំ​សិល្បករ​លំដាប់​អន្តរ​ជា​នានា​ជាច្រើន​បន្តបន្ទាប់​។ ថ្មីៗ​នេះ រូបថត​ស្និទ្ធស្នាល​បែប​គូស្នេហ៍​ជាច្រើន​សន្លឹក ត្រូវបាន​ពួកគេ​បង្ហាញ​ជា​សាធារណៈ​ដែល​បញ្ជាក់​ពី​ចំណងស្នេហា​ដ៏​រឹងមាំ រហូត​អ្នក សិល្បៈ​ដែល​បាន​ស្គាល់​ពួកគេ​លើកឡើងថា ស្នេហា​នេះ​មិន​ខុសពី​ប្តី​ប្រពន្ធ​ទេ​ពោលគឺ​ពួកគេ​តែ​នៅ​កៀក​កិត​ជិតគ្នា​មិន​ដាច់​ដែល​សូម្បី​ការងារ​ជាច្រើន​ត្រូវបាន​អ្នក​ផលិត​កម្មវិធី​ពេញ​ចិត្តនឹង​ការធ្វើការ​រួមគ្នា​ជា​កញ្ចប់​ផងដែរ​។​
រូបភាព​ស្និទ្ធស្នាល​ថ្មី​នៅក្នុង​អាង​ហែល​ទឹក​កាន់តែ​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ជំរុញ​ឲ្យ​គូស្នេហ៍​មួយ​នេះ​យកគ្នា​ជា​គូជីវិត ព្រោះតែ​ការដាក់ បញ្ចូល​អារម្មណ៍​បាន​យ៉ាង​ល្អ​ក្នុង​ការថត​រូបថត​បែប​សិល្បៈ​ទាំងនេះ ។ ទោះជា​យ៉ាងណា​ស៊ីន យូ​ប៊ី​ន បញ្ជាក់ថា​ថ្មីៗ​កន្លងមក​នាង​និង​វ៉ៃ​ហាំង ទទួលបាន​ការងារ​ច្រើន​ពី​ផលិតករ​ក្នុង​និង​ក្រៅ​ស្រុក ហើយ​សម្រាប់​ឆ្នាំនេះ​នាង​នៅតែ​ទទួលបាន​ឱកាស​ជាច្រើន​បន្តទៀត​ប៉ុន្តែ​នាង​ស្នើសុំ​មិនទាន់​បញ្ជាក់​។ កញ្ញា​ថា​រឿង​ស្នេហា​គឺ​ត្រូវ​រងចាំ​មើលថា​តើ​ទៅ​ថ្ងៃមុខ​យ៉ាងណា​គឺ​នាង​មិនទាន់​ដឹងថា​នឹង​អាច​ឈានដល់​ដំណាក់កាល​ស្នេហា​ឬ​យ៉ាងណា​នោះទេ​។​
អ្នកសិល្បៈ​ដែល​ធ្លាប់​រួមការ​ងារ​ជាមួយ​ពួកគេ​សុទ្ធតែ​អះអាងថា​ការយកចិត្តទុកដាក់ ការរួម​ដំណើរ​ជាមួយគ្នា​គឺ​មិន​ខុសពី​គូ​ស្នេហា ឬ​គូ​ស្វាមីភរិយា​ឡើយ ប៉ុន្តែ​ពួកគេ​នៅ​មិនទាន់​កំណត់​យក​ថ្ងៃ​ចូល​រោងការ​នៅឡើយ​៕ ស​,​រ​

អត្ថបទដែលជាប់ទាក់ទង