ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កញ្ញាឯក អែម គុណ​ថង រក​ការរិះគន់​ពី​ទស្សនិកជន ច្រើន​រឿង​រូបថត​ស៊ី​ច​សី

193

 

​ភ្នំពេញ​៖ កញ្ញា អែម គុណ​ថង ដែល​គេ​បាន​ស្គាល់​ជា Miss Earth Cambodia 2017 បាន​បញ្ចេញ​រូបថត​ស៊ិ​ច​ស៊ី បង្អួត​រូបរាង​នៅ​តំបន់​វាលស្រែ​។ រូបថត នេះ​រង​ការរិះគន់​ច្រើន ពី​ទស្សនិកជន និង​មិនបាន​ឆ្លុះបញ្ចាំង​ពី​ទិដ្ឋភាព​ស្រុកស្រែ​ណា​នោះទេ ។

ទស្សនិកជន​ជាច្រើន​ថា​ ​កញ្ញា អែម គុណ​ថង ជាតា​រា​ម៉ូ​ឌែ​ល​ម្នាក់​ដែល​ទីផ្សារ​សិល្បៈ​ខ្ពស់​ ​តាមរយៈ​ការ ថត​សម្អាងការ ថត​ម៉ូត និង ដើរ​បង្ហាញ​ម៉ូត ជាដើម​។ ការបញ្ចេញ​រូបថត​សុ​ិ​ច​ស៊ី ប៉ុន្មាន​សន្លឹក ពី​សំណាក់​អ្នកគ្រប់គ្រង​របស់​នាង​ត្រូវបាន​រង​ការរិះគន់​ច្រើន​ពី​មហាជន ។​អ្នកលេង​បណ្តាញ សង្គម​ម្នាក់​ឈ្មោះ​សោភី បានបង្ហាញ​ទស្សនៈ​របស់ខ្លួន​ថា “​ឯណា​ទៅ​តម្លៃ​ជា​ស្ដ្រី​ខ្មែរ ខ្លួន​ជា កូន​ខ្មែរ ជាតិ​សាសន៍​ខ្មែរ រស់​នៅលើ​ទឹកដី​ខ្មែរ តែ​កុំ​មើល​មិនដឹង​ដូច​ស្អី​ទេ​។ បើ​ថា​មិនបាន ជួយ​អ្វី ដល់​សង្គម​ទេ សូម​ត្រឹមតែ​ជួយ​ការពារ​តម្លៃ​ជាតិ​សាសន៍​ខ្លួនឯង​ទៅបាន​ហើយ ។ តែ​នេះ​នាំគ្នា​ធ្វើ​តែ​រឿង​ឡប់ៗ​បំពុល​តែ​សង្គម មួយថ្ងៃៗ​រឿង​ប្លែក​រហូត​អស់ពី​រឿង​មួយ​ចូល រឿង​មួយ​”​។ អ្នក​រិះគន់​រូបនេះ​បាន​ចាត់ទុកថា សុទ្ធសឹងតែ​រឿង​ឡប់សតិ​។ លោក​ថា ជាតិ​សាសន៍​គេ​ធំ​ឡើង​មួយៗ​មានតែ​ជួយ​ចូលរួម​កសាង​ជាតិ​គេ​អោយ​រីកចម្រើន ឈានទៅរក​ភាព ជោគជ័យ ។ តែ​ខ្មែរ​វិញ​ធំ​ឡើង​មិនទាន់​ទេ​នាំគ្នា​បំផ្លាញ​សង្គម ពូកែ​តែ​ខាង​នាំគ្នា​ធ្វើ​រឿង ឈានទៅរក​ការបាត់បង់​ ​អា​រឿង​ថោក​មិច​ក៏​ធ្វើបាន​ដែល​អោយតែបាន​លុយ មិន​ខ្វល់​ថា​រឿង នោះ​ធ្វើទៅ​សម​ឬ​អត់​ទេ​ហើយ​ប៉ះពាល់​អ្វីខ្លះ​ក៏​មិន​ខ្វល់​ ​ដឹង​ត្រឹម​ថា​អញ​បាន​លុយ​អញ​បាន​ល្បី ល្បាញ អញ​មាន​គេ ស្គាល់​ច្រើន អញ​បាន​ធ្វើជា​តារា ស្អី​ក៏​ធ្វើ​ដែល ។ លោក​ក៏បាន​ចាត់ ទុក​សកម្មភាព​ខាងលើ​ថា​ជា​ដំណើរ​ឈានទៅរក​ភាពរលាយ​រលត់​ ​។ នៅមាន​ការរិះគន់​ជា ច្រើន ជុំវិញ​ការបញ្ចេញ​រូបភាព​ទាំងនេះ​។ នៅ​មិនទាន់​អាច​ស្វែងរក​ការ​បញ្ចាក់​ពី​កញ្ញា ឯម គុណ​ថង​បាន នៅឡើយ​ទេ​៕ ស​,​រ​,​ត​

អត្ថបទដែលជាប់ទាក់ទង