ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខួប​៥៨​ឆ្នាំ តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុងឡាអេ សម្រេច​ឱ្យ​កម្ពុជា​ជា​ម្ចាស់​កម្មសិទ្ធិ លើ​ប្រាសាទព្រះវិហារ​

49

 

​ភ្នំពេញ​៖ បើតាម​ការផ្សាយ​ព័ត៌មាន​របស់​ផេ​ក​ហ្វេ​ស​ប៊ុ​ក Samdech Hun Sen, Cambodian Prime Minister​នៅ​ថ្ងៃទី​១៥​ខែមិថុនា​ឆ្នាំ​២០២០​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានប្រកាស អបអរសាទរ ខួប​៥៨​ឆ្នាំ ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុងឡាអេ សម្រេច​ឱ្យ​កម្ពុជា​ជា​ម្ចាស់​កម្មសិទ្ធិ លើ​ប្រាសាទព្រះវិហារ​។​

សម្តេច​តេ​ជោ បាន​ថ្លែងថា ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​២០២០​នេះ ជា​ខួប​៥៨​ឆ្នាំ (១៥ មិថុនា ១៩៦២ – ១៥ មិថុនា ២០២០) ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) នាទី​ក្រុងឡាអេ ប្រទេស​ហុ​ឡង់ បានសម្រេច​ឱ្យ​កម្ពុជា​ឈ្នះក្តី​ជាមួយ​ប្រទេស​ថៃ ក្នុង​សំណុំរឿង​ប្រាសាទព្រះវិហារ ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ សម្រេច​ឱ្យ​កម្ពុជា​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ប្រាសាទព្រះវិហារ​។​

​សម្តេចព្រះ​មហាវីរក្សត្រ​ខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ បាន​បំពេញ​ព្រះរាជ​បូជនីយកិច្ច​យ៉ាង​ស្វិតស្វាញ​បំផុត ដើម្បី​ទាមទារ​ប្រាសាទព្រះវិហារ រហូតដល់​យើង​បាន​ចុះបញ្ជី​ប្រាសាទព្រះវិហារ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ថ្ងៃ ៧​កក្កដា ឆ្នាំ​២០០៨៕

អត្ថបទដែលជាប់ទាក់ទង