ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាខាកាកបាទក្រហមកម្ពុជា រៀបចំ ព្រះរាជពិធី ចម្រើនព្រះជន្មវស្សា គម្រប់ខួប៨៤ យាងចូល៨៥ ព្រះវស្សាសម្ដេចព្រះមហាក្សត្រីនរោត្ដមមុនិនាថសីហនុ

66

 

ស្វយរៀង៖ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងនាមគណៈកម្មាធិការសាខាកាក បាទក្រហមកម្ពុជា ខេត្តស្វាយរៀង ព្រមទាំង លោក លោកស្រី គណៈកិត្តិយសសាខា លោកគណៈ កម្មាធិការសាខា ថ្នាក់ដឹកនាំ-មន្ត្រីបុគ្គលិក យុវជនកាក បាទក្រហមកម្ពុជា នាថ្ងៃទី១៥ មិថុនា ឆ្នាំ២០២០ បាន រៀបចំពិធីចម្រើនព្រះបរិត្ត នមស្ការព្រះរតនត្រ័យ សមាទានសីល និងរាប់បាត្រព្រះសង្ឃចំនួន៩ អង្គ ដើម្បីថ្វាយព្រះរាជកុសល ក្នុងព្រះរាជពិធីបុណ្យ ចម្រើនព្រះជន្មវស្សា គម្រប់ខួប៨៤យាងចូល៨៥ ព្រះវស្សា សម្ដេចព្រះមហាក្សត្រីនរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសិរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទ ក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ ដែលនឹងប្រព្រឹត្ត ទៅនៅថ្ងៃទី១៨ ខែ មិថុនា ឆ្នាំ ២០២០ ខាងមុខនេះ ។
ក្នុងឱកាសដ៍វិសេសវិសាលនេះ លោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានអានសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្ដមមុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ និងជាព្រះប្រធាន កិត្តិយសកាកបាទក្រហមកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៤ យាងចូល ៨៥ ព្រះវស្សា ។ ទូលព្រះបង្គំយើងខ្ញុំ ទាំងអស់គ្នា ជាគណៈកិត្តិយសសាខាគណៈកម្មាធិការសាខា អនុសាខា មន្រ្តីប្រតិបត្តិសាខា ទីប្រឹក្សាយុវជនអ្នកស្មគ្រ័ចិត្តកាក បាទក្រហមកម្ពុជា ទូទាំងខេត្ដស្វាយរៀង សូមព្រះបរមរាជានុញ្ញាត ដ៏ខ្ពង់ខ្ពស់ ធ្វើអភិវន្ទនកិច្ច លំឱនកាយ ចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងជាព្រះប្រធានកិត្តិយសកាក បាទក្រហមកម្ពុជានិងក្រាបបង្គំទូលថ្វាយនូវអំណរសាទររីករាយក្រៃលែង ប្រកបដោយកតញ្ញូតាធម៌ដ៏ជ្រាលជ្រៅបំផុតថ្វាយចំពោះសម្តេច ព្រះមហាក្សត្រី នរោត្ដមមុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដ៏មហានក្ខត្ដឫក្សអធិកអធម នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៤យាងចូល៨៥ព្រះវស្សា។ ស្ថិតក្នុងបរិយា កាសដ៏មង្គលប្រពៃថ្លៃថ្លានេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថ ប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្កិសិទ្ធិទាំងឡាយក្នុងលោក មានទេវតា ទាំងមួយម៉ឺន លោកធាតុ មហិទ្ធិឫទ្ធិទេវតារក្សាព្រះមហាស្វេតច្ឆត្រ ទេវតាឆ្នាំថ្មីព្រះនាម គោរាគៈទេវីបារមីនៃព្រះវិញ្ញា ណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរ គ្រប់ព្រះអង្គ និងតេជៈបារមី ព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ សូម ព្រះមេត្ដាជួយប្រោះព្រំគាំពារថែរក្សាព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សូមទ្រង់ប្រកបដោយ សព្ទសាធុការពរបវរមហាប្រសើរ សិរីសួស្ដី ជ័យមង្គល វិបុលសុខ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាង រយព្រះវស្សា ដើម្បីទ្រង់គង់ប្រថាប់ជាព្រះប្រមុខរដ្ឋ និងជាម្លប់ត្រជាក់ត្រជុំដល់ប្រជារាស្ដ្រខ្មែរជាកូន-ចៅ របស់ព្រះអង្គបានជ្រកកោន រស់នៅប្រកបដោយ សុខសន្ដិភាពសេចក្ដីសុខក្សេមក្សាន្ដ និងរុងរឿងថ្កុំ ថ្កើងជានិច្ចនិរន្ដរ៍ដរាបតរៀងទៅ ។
លោកស្រីកិត្តិសង្គហបណ្ទិត ម៉ែន សំអន ក្នុងនាមគណៈកិត្តិយសសាខា ព្រមទាំងលោក លោកស្រី គណៈកិត្តិយស គណៈកម្មាធិការសាខា មន្ត្រី ក្រុមប្រតិបត្តិសាខា បាននិមន្តរ ព្រះមេគណខេត្ត ព្រះមន្រ្តីសង្ឃខេត្តចំនួន ៩ អង្គចម្រើនព្រះបរិត្តថ្វាយព្រះពរជ័យ រួចរាប់ បាត្រជាកិច្ច បញ្ចប់កម្មវិធីបុណ្យ ៕

អត្ថបទដែលជាប់ទាក់ទង