ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ​ចាប់ពី​ថ្ងៃ​១៦ ដល់​៣០ មិថុនា​៖ តម្លៃ​សាំង​ធម្មតា​២៨៥០​រៀល និង​ម៉ា​ស៊ូ​ត​តម្លៃ​២៦០០​រៀល ក្នុង​១​លីត្រ​

239

 

​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម នៅ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្តីជូនដំណឹង​ថ្មី​មួយ ស្តីពី​ការកំណត់ថ្លៃ​ប្រេងឥន្ធនៈ ត្រូវ​លក់រាយ​តាម​ស្ថានីយ​ចាប់ពី​ថ្ងៃនេះ ដល់​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២០ ដោយ​សាំង​ធម្មតា​ត្រូវ​លក់​តម្លៃ​២៨៥០​រៀល ក្នុង​មួយ​លីត្រ និង​ម៉ា​ស៊ូ​ត​លក់ ក្នុងតម្លៃ ២៦០០​រៀល​ក្នុង​១​លីត្រ​។​

​សូមបញ្ជាក់ថា ក្រសួងពាណិជ្ជកម្ម​មិនមែនជា​អ្នកកំណត់​ថ្លៃ​លក់រាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​ទេ គឺ​ក្រសួង​គ្រាន់តែ​ស្រង់តម្លៃ​ឡើង​ចុះ នៃ​ប្រេង​តាម​ទីផ្សារ​អន្តរជាតិ មក​គណនា​តាម​ប្រកាស​ដូច​មាន​ក្នុង​ឯកសារយោង​តែប៉ុណ្ណោះ​៕


អត្ថបទដែលជាប់ទាក់ទង