ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី អំពាវនាវអោយ ពលរដ្ឋមានការយោគយល់ពីការប្រមូលសំរាម ខណៈរដ្ឋបាលរាជធានីបានដាក់ឲ្យក្រុម៣វិនិយោគលើការប្រមូលសំរាម ជំនួសក្រុមហ៊ុន ស៊ិនទ្រី

62

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញបានធ្វើការអំពាវនាវអោយប្រជាពលរដ្ឋមានការយោគយល់ពីការប្រមូលសំរាមខណៈដែល រដ្ឋបាលរាជធានីភ្នំពេញបានដាក់ឲ្យក្រុមហ៊ុនចំនួន៣ដើម្បីវិនិយោគលើការប្រមូលសំរាមក្នុងរាជធានីភ្នំពេញជំនួសក្រុមហ៊ុនស៊ិនទ្រីត្រូវបានបញ្ចប់។

   លោកឃួង ស្រេង បានធ្វើការអំពាវនាវបែបនេះនៅក្នុងសន្និសីទ ស្តីពីវឌ្ឍនភាពនិងទិសដៅការងារបន្តរបស់រដ្ឋបាលរាជធានីភ្នំពេញកាលព្រឹកថ្ងៃ១៦ មិងុនា ២០២០នៅទីស្តីការគណៈរដ្ឋមន្ត្រី។

  លោកឃួង ស្រេង បានបញ្ជាក់ថា ក្នុងរយៈពេលនេះសូមបងប្អូនដែលមិនទាន់បានបង់ថ្លៃសំរាមសូមចូលរួមជាមួយរដ្ឋបាលសាលារាជធានីភ្នំពេញក្នុងការបង់ថ្លៃប្រមូលសំរាមនិងយកសំរាមចោលកន្លែងកំណត់តាមពេលកំណតផងដើម្បីងាយស្រួលដល់ភ្នាក់ងារទៅប្រមូលបានទាន់ពេល។

  លោកឃួង ស្រេងបន្តថា រដ្ឋបាលរាជធានីភ្នំពេញកំពុងជ្រើសរើសក្រុមហ៊ុនចំនួន៣ក្រុមហ៊ុន ដែលមានបទពិសោធន៍ កម្រិតអន្តរជាតិក្នុងការប្រមូលសំរាម ក្នុងប្រតិបត្តិការក្នុងរាជធានីភ្នំពេញ។សំរាមក្នុងរាជធានីភ្នំពេញមានត្រឹមប្រមាណដល់ទៅ៣០០០តោនក្នុងមួយថ្ងៃ ដូច្នេះទាមទារឲ្យមានក្រុមហ៊ុនចំនួន៣ទើបអាចប្រមូលសំរាមទាន់ពេលវេលា។

  លោកឃួង ស្រេងបញ្ជាក់ថា បើតាមអ្នកជំនាញបានបង្ហាញថាក្រុមហ៊ុនតែមួយអាចប្រមូលសំរាមបានទាន់ពេលទេព្រោះពលរដ្ឋក្នុងរាជធានីកើនឡើងដល់ជាង៣លាននាក់។លោក សង្ឃឹមថាក្រុមហ៊ុនទាំងបីនេះនឹងប្រមូលសំរាមដោយសុក្រិតនិងទាន់ពេល បើមិនដូច្នេះទេ បញ្ហាសំរាមនៅតែប្រឈម។

  លោកឃួង ស្រេងបានសង្កត់ធ្ងន់ថា ការគ្រប់គ្រងសំណល់រឹង សំរាមនៅតែជាការងារអាទិភាពធំមួយរបស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងនោះមានការអនុញ្ញាតពីក្រសួងមហាផ្ទៃនិងការគាំទ្រពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ  យើងបានរៀបចំរចនាសម្ព័ន្ធ បង្កើតរដ្ឋាករស្វយ័តគ្រប់គ្រងសំរាមនិងសំណល់រឹង រូចរាល់ហើយ ប៉ុន្តែស្ថិតក្នុងដំណាក់កាលអន្តរកាល រដ្ឋបាលរាជធានីភ្នំពេញបានជួបប្រទះបញ្ហាប្រឈមខ្លះៗ ខណៈពលរដ្ឋបានកើនដល់ប្រមាណ៣លាននាក់កំពុងរស់នៅក្នុងស្នាក់នៅរាជធានីភ្នំពេញ

   លោកឃួង ស្រេងបានសំដែងនូវក្តីសង្ឃឹមថា ការផ្លាស់ប្តូរបៀបរបបការងារពីអ្នកគ្រប់គ្រងសេវាមកជាប្រតិបត្តិករផ្តល់សេវាដោយផ្ទាល់ ដូច្នេះការប្រមូលសំណល់រឹង.សំរាមនៅរាជធានីភ្នំពេញនឹងមានស្ថានភាពប្រសើរក្នុងពេលដ៏ខ្លីខាងមុខនេះ៕

 

អត្ថបទដែលជាប់ទាក់ទង