ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើទោះបីវិបត្ដិកូវិដ-១៩បន្ដអូបន្លាយក៏ដោយ អាកាសចរស៊ីវិលកម្ពុជា នៅតែបញ្ជាក់ថា ព្រលានយន្តហោះអន្តរជាតិថ្មី ក្នុងខេត្ត សៀមរាប នឹងសាងសង់រួចរាល់នៅឆ្នាំ២០២៣

131

សៀមរាប៖. ព្រលានយន្ដហោះអន្ដរជាតិអង្គរ ដែលបាននិងកំពុងសាងសង់នៅក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប នឹងសាងសង់រួចរាល់ក្នុងឆ្នាំ២០២៣ ដោយពុំមានការពន្យាពេល ក្នុងអំឡុងវិបត្តិជាសកលនៃជំងឺកូវីដ-១៩ឡើយ នេះបើតាមការបញ្ជាក់ របស់ លោកជា អូន រដ្ឋលេខាធិការដ្ឋានអាកាសចរ ស៊ីវិល ក្នុងឱកាស លោកចុះពិនិត្យការដ្ឋាន សាងសង់ កាលពីម្សិលមិញ មិថុនា ឆ្នាំ២០២០នេះ។

តាមការរយៈជំនួបរវាងប្រតិភូអាកាសចរស៊ីវិលកម្ពុជា និងក្រុមការងារជំនាញក្នុងការដ្ឋានសាងសង់ បង្ហាញថា កម្លាំងកម្មករ រួម និងអ្នកជំនាញ មានជួបការលំបាកមួយចំនួនផងដែរ ក្នុងពេលបំពេញការងារ ដោយចាំបាច់ត្រូវ គោរពតាមសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការ ការពារ នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។ ប៉ុន្តែបញ្ហានេះ ពុំប៉ះពាល់ធ្ងន់ធ្ងរដល់ការងារសាងសង់ឡើយ បច្ចុប្បន្ន កម្លាំងកម្មករ កំពុងធ្វើការចាក់គ្រឺះសំណង់ ដែលនឹងរួចរាល់នៅខែសីហាខាងមុខនេះ។
លោក រដ្ឋលេខាធិការ បញ្ជាក់ថា ព្រលានយន្ដហោះអន្ដរជាតិថ្មីនេះ ដំណើរការសាងសង់បាន២០ភាគរយហើយ លើផ្ទៃដី ៧០០ហិកតា។ សំណង់នេះដែរ នឹងសាងសាង់តាមរចនាបថខ្មែរ ដោយប្រើកម្លាំងកម្មករសរុប ប្រមាណ៦០០នាក់ និងប្រើថវិកាសាងសង់ជិត១ពាន់លានដុល្លារអាមេរិក។
សូមបញ្ជាក់ថា នៅក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្ត របស់រដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោក លី សំរិទ្ធ អភិបាល រងខេត្ត រំពឹងថា បន្ទាប់ពីព្រលានយន្ដហោះអន្ដរជាតិថ្មីនេះសាងសង់រួចរាល់ វានឹងអាចទទួលយន្តហោះធុនធំគ្រប់ប្រភេទ ក្នុងនោះខេត្តនឹងអាចទទួលបានអ្នកទេសចរអន្តរជាតិ ប្រមាណ ៩លាននាក់ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង